ខណៈមានការភ័យខ្លាចជំងឺកូវីដ១៩ ក្រុមតារាសិល្បៈផលិតកម្មក្លាស៊ីកសម្រុកថតអឹមវីចម្រៀងចូលឆ្នាំ

បើទោះជាមានករណីជំងឺកូវីដ ១៩ ផ្ទុះឡើងក៏តារាមួយចំនួន នៅតែពុះពារសម្រុកថត បទចម្រៀងអបអរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ជាក់ស្តែងផលិតកម្ម Classic បានចេញបទចម្រៀងថ្មីៗ ជាច្រើនបទ នាំតារាក្នុងផលិតកម្មច្រៀងរាំនិងសិល្បករជាច្រើន។ មុននេះ ដោយមានទាំងការចូលរួមពីតារាចម្រៀង និង តារាសម្ដែងមកពីគ្រួសារតារាកម្ពុជាផង។

បរិយាកាសនេះ បានរៀបចំឡើងកាលពី ថ្ងៃទី២២ មីនា ឆ្នាំ២០២០ ស្ថិតនៅខាងក្រោយផ្សារផ្អាវ ខេត្តកំពង់ចាម។ តារាប្រុសស្រីមួយចំនួន បានសម្រិតសម្រាំងសម្លៀកបំពាក់ស្អាតៗ ទុកសម្តែងរួចជាស្រេច ។ បើទោះជាមានការភិតភ័យ ជំងឺកីវីដ ម្នាក់ៗបានរួមគ្នារក្សាអនាម័យ ដាក់ជែលសំអាតដៃ និងអាល់កុលសម្លាប់មេរោគ ជូតសម្អាតជាប្រចាំ។

បើតាមលោក ហួរ សុផល ម្ចាស់ផលិតកម្ម និងជាអ្នកដឹកនាំសម្តែង បានអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ លើបញ្ហាអនាម័យ រស់នៅស្អាត លាងដៃនឹងសាប៊ូ អាល់កុល ជែល និងណែនាំក្មេងៗតូចៗអោយ យល់ពីអនាម័យ។ ជាពិសេសគោរពតាមក្បួនពេទ្យជាសំខាន់។ ចំពោះបទចម្រៀង ដែលរៀបចំមានចំនួនជាង២០ បទគ្រប់ចង្វាក់។ នេះជាការរៀបចំបទថ្មី កម្សាន្តថ្ងៃចូលឆ្នាំ ដោយមិនបានទៅណាក៏ អាចស្តាប់ប្តូរអារម្មណ៏ជាលក្ខណៈគ្រួសារបាន។ តារាច្រៀងរាំមាន លោក បញ្ញា សិទ្ឋិ, លោក រតនៈ ពិសិដ្ឋ, លោក រុន ណាកូ, លោក ត្រា យ៉ាកូ, កញ្ញា សម្រេចសន្យា, លោក រ័ត្ន បញ្ញា រិទ្ឋ លោក ឆាលី លោកស្រីរីយ៉ាត្រាណេ, លោក មាស សំណាង, កញ្ញា អ៊ុក ដារ៉េត, កញ្ញា មុត សុវណ្ណារិទ្ធិ, កញ្ញា រចនា វត្តី លោកសុខជន់, កញ្ញាណងខា កញ្ញា៨០គីឡូ, អ្នកនាង យិន ស្រីពៅ, អ្នកនាង ថន ចរិយា, កុមារា ប្រុសពេជ្រ និង តារាផ្សេងៗទៀត៕

Advertisement