ភ្ញាក់ផ្អើល!! ខណៈតារាស្រីស្អាត ជីម មី ប្ដូរទ្រនំមក MY TV

ក្រោយពីបង្ហាញវត្តមានយ៉ាងសសិចស៊ីជាមួយក្បាច់រាំនៅក្នុងបទ « ជើងស្រឡួន »​​របស់លោក ឆាយ វិរៈយុទ្ធ នៅក្នុងផលិតកម្មសាន់ដេ ខណៈនេះតារាស្រីសាច់ខ្ចី ជីម មី ត្រូវបានធ្លាយដំណឹងថា ផ្លាស់ប្ដូរទ្រនំពីស្ថានីយទូរទស្សន៍ PNN មកកាន់កម្មវិធីជាពិធីការិនីនៅស្ថានីយទូរទស្សន៍ MY TV វិញម្ដងហើយ។

អ្វីដែលភ្ញាក់ផ្អើលបំផុតសម្រាប់មហាជនអ្នកគាំទ្រតារាស្រីរូបនេះគឺ ជីម មី នឹងបង្ហាញវត្តមានជាពិធីការិនីនៅក្នុងកម្មវិធី « ពេញចិត្តឬអត់ » របស់ស្ថានីយទូស្សន៍ MYTV ជាដៃគូជាមួយលោក តាប៊ុយ ។ កញ្ញា ជីម មី បានចូលរួមជាពិធីការិនីនៅក្នុងកម្មវិធី “ពេញចិត្តឬអត់” បានរយៈពេលជាច្រើនសប្តាហ៍មកហើយ កញ្ញា ជីម មី តែងតែបង្ហាញនៅសម្លៀកបំពាក់ប្លែកៗស្រស់ស្អាត អមជាមួយសម្រស់របស់គាត់ ធ្វើឱ្យយុវវ័យជាច្រើនចាប់អារម្មណ៍ទៅលើរូបគាត់ ពិសេសម៉ូដសម្លៀកបំពាក់របស់គាត់តែម្តង គឺពិតជាស្រស់ស្អាត។ សព្វថ្ងៃនេះ កញ្ញា ជីម មី មិនត្រឹមតែជាពិធីការិនីនោះទេ កញ្ញាក៏ជាតារាសម្តែងមួយដួងដែលមានប្រជាប្រិយភាពខ្លាំងសម្រាប់មិត្តៗយុវវ័យផងដែរ។

កញ្ញា ជីម មី បានបង្ហោះសារទាក់ទាញចិត្តមិត្តអ្នកគាំទ្រថា «ទាយមើលថាជីមមីកំពុងថតកម្មវិធីអី?អ្នកណាដឹងខមមិនម្នាក់មួយមក» ។ បើតាមរូបភាពរបស់នាងបង្ហោះលើហ្វេសប៊ុកនោះ គឺជានៅក្នុងឆាករបស់កម្មវិធី « ពេញចិត្តឬអត់ » ពិតមែន។ ហើយវត្តមានរបស់នាង ក៏ពិតជាមានអ្វីប្លែកសម្រាប់ទស្សនិកជនក្នុងឆ្នាំ២០២០នេះ ហើយក៏សង្ឃឹមថាប្រិយមិត្តនឹងបន្តគាំទ្រកញ្ញា ព្រមជាមួយកម្មវិធីដ៏ល្បី “ពេញចិត្តឬអត់” នេះផងដែរ៕

Advertisement