វ៉ាន់នីឡា ត្រៀមចេញបទចម្រៀងថ្មី គាំទ្រអត់??

អតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម ភ្លេងរីខត គឺកញ្ញា សុខ ចិន្តា ឬហៅក្រៅថា វ៉ាន់នីឡា ធ្លាប់ជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូបប្រចាំប្រទេសកម្ពុជា ក៏ប៉ុន្តែ នាងក៏បានបាត់មុខពីការងារសិល្បៈអស់រយៈពេលជាយូរណាស់មកហើយ ធ្វើឱ្យអ្នកគាំទ្រស្ដាប់បទចម្រៀងរបស់នាងទន្ទឹងចាំថ្ងៃនាងវិលចូលសិល្បៈវិញ។

នៅថ្ងៃម្សិលមិញនេះ បងប្រុសរបស់តារាចម្រៀងស្រីរូបនេះគឺលោក សុខ ជំនោរ ជាអ្នកនិពន្ធបទចម្រៀងមានឈ្មោះល្បីរាប់ឆ្នាំ បានបង្ហោះរូបភាពជាច្រើនសន្លឹក និងសារខ្លះឱ្យដឹងថា វ៉ាន់នីឡា ត្រៀមចេញបទចម្រៀងថ្មី ហើយត្រៀមនឹងចូលប្រឡូកសិល្បៈជាថ្មីម្ដងទៀតហើយ។ បើតាមសំណេររបស់លោករៀបរាប់ថា ៖«គាំទ្រទេ? ពួកយើងត្រឡប់មកវិញ… អាចនឹងមកទាំងក្រុមផងទេដឹង?..»។

ក្នុងនោះអ្នកគាំទ្រវ៉ានីឡា បាននិយាយថា « គាំទ្រពេញទំហឹងសម្រាប់ការវិលត្រឡប់របស់បងស្រី នីឡា ប្អូនចង់សម្តែងក្នុងMvរបស់គាត់ណាស់ បើអាចប្អូនសុំចូលរួមសម្តែងបងប្រុស»។ ខ្លះទៀតលើកឡើងថា «គាំទ្របងស្រឡាញ់បងណាស់»។ គួរឱ្យដឹងផងដែរថា តារាចម្រៀងវ័យក្មេងកញ្ញា វ៉ាន់ នីឡា បើទោះបានបាត់មុខពីវិស័យសិល្បៈមួយរយៈពេលក៏ពិតមែនក្ដី ប៉ុន្តែក៏នៅមានមហាជនជាច្រើននាក់ ពិសេសអ្នកដែលស្រលាញ់គាំទ្រ គឺនៅតែចាំជួយផ្ដល់កម្លាំងចិត្តឱ្យនាងជានិច្ចផងដែរ៕

Advertisement