ម៉ានិត ត្រៀមខ្លួនជាស្រេចក្នុងការស្វែងរកតារាចម្រៀងវ័យក្មេងតាមរយៈកម្មវិធី The Amazing Voice

ថ្មីៗនេះគេបានឃើញតារាចម្រៀង ម៉ុង ម៉ានិត បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា លោកនឹងចូលខ្លួនធ្វើជាគ្រូបង្វឹកយ៉ាងស្វិតស្វាញ ដើម្បីស្វែងរកតារាចម្រៀងវ័យក្មេងជាច្រើនដួង តាមរយៈការប្រកួតប្រលងចម្រៀងក្នុងកម្មវិធី The Amazing Voice។ TheAmazingVoice ដែលជាកម្មវិធីប្រកួតប្រជែងជ្រើសរើសអ្នកចម្រៀង Cover ដ៏ថ្មីសន្លាងតែមួយគត់នៅក្នុងប្រទេសកម្ពុជា។

ម្ចាស់បទ «គ្មាននាងក៏ធុញ មាននាងក៏ធុញ » រូបនេះបានបង្ហើបថា ប្រសិនប អ្នកមានសំឡេងល្អ និងមានទេពកោសល្យផ្នែកចម្រៀង អ្នកមិនគួរខកខានឱកាសដ៏ពិសេសមួយនេះឡើយ។ក្ដីស្រមៃចង់ក្លាយជាអ្នកចម្រៀងម្នាក់ កំពុងតែរំកិលខ្លួនចូលកៀកអស់លោកអ្នកហើយជាមួយកម្មវិធី The Amazing Voice ដែលមានរូបលោកផ្ទាល់ជាគ្រូបង្វឹកនៅក្នុងកម្មវិធី ទាំងតិកនិកច្រៀង ការលើកដាក់សំឡេង ការផ្ទៀងផ្ទាល់ភ្លេង ទាំងការសម្រួលតន្ត្រីនិងបទចម្រៀង ដែលបទពិសោធល្អៗទាំងនេះត្រូវបានចែករំលែកដោយលោកផ្ទាល់ ក្នុងការចម្រាញ់រកបេក្ខភាពឆ្នើមក្នុងកម្មវិធី។

នេះ គឺជាក្ដីសង្ឃឹមថ្មី សម្រាប់អនាគតតារាចម្រៀងវ័យក្មេង ដែលមានសមត្ថភាព និងក្ដីស្រមៃ ប្រកបដោយទំនុកចិត្តខ្ពស់ មានឱកាសបង្ហាញទេពកោសល្យផ្នែកចម្រៀងរបស់ខ្លួន។ The Amazing Voice គឺជាកម្មវិធីប្រកួតចម្រៀងដ៏ថ្មីស្រឡាងមួយ ដែលផ្ដល់ឱកាសឱ្យអ្នកដែលមានទេពកោសល្យផ្នែកចម្រៀង បានបង្ហាញសមត្ថភាពដណ្ដើមយកជ័យលាភីជាទឹកប្រាក់ 5000 ដុល្លារ។ បើចាប់អារម្មណ៍ សូមចាប់ផ្តើមធ្វើ Video ចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី 5 ខែ មិថុនា ឆ្នាំ 2020 ព័ត៌មានបន្ថែមយើងនិងធ្វើការ Live ក្នុង page ផ្លូវការនៅម៉ោង 6យប់នេះ ។

Advertisement