ធ្ងន់ធ្ងរហើយ!! ស្ថានភាពជំងឺរបស់លោកតា សង់ ស៊ីស ដល់ថ្នាក់វង្វេងដើរចោលផ្ទះ

ឆ្នាំ2020នេះ តារាកំប្លែងជើងចាស់ប្រចាំប្រទេសកម្ពុជា លោកតា សង់ ស៊ីស មានអាយុ 75ឆ្នាំទៅហើយ។ លោកតាមានជំងឺប្រចាំកាយលើសឈាម ត្រូវការព្យាបាលឱ្យបានដិតដល់ រហូតដល់ពេលខ្លះត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាប្រចាំខែទៀតផង។

តាមការបញ្ជាក់របស់កូនៗលោកតា បានឱ្យដឹងថា ស្ថានភាពជំងឺរបស់លោកតាកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ សព្វថ្ងៃលោក មានកម្រិតឈាមឡើងខ្ពស់ រហូតដល់ធ្វើឱ្យទាញដៃទាញជើង វៀចមាត់ និងនិយាយលែងចេញក៏មានដែរ។ ជុំវិញ​ស្ថានភាព​ជំងឺ​នាយ​កំប្លែង​ជើង​ចាស់​នេះ វិវត្តន៍​បែប​ណា​នោះ អ្នក​នាង សុ​ន ស្រី​ពេជ្រ ដែល​ជា​កូន និង​ជា​តារាចម្រៀង​លេចធ្លោ បានឱ្យ​ដឹង​ថា ​ជំងឺ​លោកឪពុក​របស់​នាង មាន​ភាព​ប្រសើរ សុខភាព​ល្អ​ធម្មតា ប៉ុន្តែ​គាត់​វង្វេង​ច្រើន​ណាស់ ឧស្សាហ៍​ដើរទៅ​នេះ ទៅ​នោះ​បើ​មិន​តាម​មើល​គាត់​ឱ្យ​ល្អិតល្អន់​ទេ​នោះ គឺ​រក​គាត់​មិនឃើញ​នោះ​ទេ​។

អ្នក​នាង​បន្ត​ថា មាន​ពេល​មួយ​គាត់​ដើរ​ចេញពីផ្ទះ ដោយ​មិន​មាន​អ្នកដឹង ទៅ​ទើ​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ម្តុំ​ផ្ទះ គេ​ក៏​ឃាត់​គាត់​ទុក ដើម្បី​កុំឱ្យ​សាច់ញាតិ​តាម​រក​ឆ្ងាយ​។ គ្រានោះ​កូនចៅ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រក​រូប​គាត់​ឡើង​បុក​ពោះ តែ​គេ​ស្គាល់​គាត់​ក៏​ឃាត់​គាត់​ទុក​មួយ​កន្លែង ។ យ៉ាងណា ឪពុក​នាង​នៅ​ប្រើ​ថ្នាំពេទ្យ​ម្តងម្កាល ដើម្បី​ជំនួយ​សុខភាព បើ​ការ​និយាយ​វិញ គាត់​និយាយ​ឡុ​ល​ៗ មិន​ច្បាស់​នោះ​ទេ​៕

Advertisement