ពីរោះទាក់ចិត្ត!! ហ៊ិន លីដា ចាប់ដៃគូងថ្មីបទស្រាយបទ «អំពើល្អ» អត្ថន័យអប់រំពីជីវិតរស់នៅក្នុងសង្គមល្អ

កញ្ញា ហ៊ិន លីដា អតីតបេក្ខភាពឆ្នើម Cambodian Idol រដូវកាលទី2 បានបង្ហើរសំនៀងបទថ្មីជាការចាប់ដៃគូជាមួយស្ថាបនិកគ្រួសារតារាកម្ពុជាក្នុងបទ «អំពើល្អ» ដែលជាការរួមចំណែកផ្សព្វផ្សាយអំពីការសាងកុសលបុណ្យ អំពើល្អនៅក្នុងសង្គមជាតិ។ បទថ្មីត្រូវបានតាក់តែងនិពន្ធ ទំនុកច្រៀង និងមេឡូឌីថ្មី ស្ថាបនិកគ្រួសារតារាកម្ពុជា។

កញ្ញា ហ៊ិន លីដា បានថ្លែងនូវអារម្មណ៌មោទនភាពផងដែរ បន្ទាប់ពីបទ«អំពើល្អ» ដែលនាងមានឱកាសធ្វើជាម្ចាស់បទ ទទួលបានការគាំទ្រខ្លាំង តាំងពីមានបង្ហោះជាទម្រង់ព័ត៌មាន។ កញ្ញា និយាយថាសប្បាយ ដែលបទចម្រៀងមានអ្នកចាប់អារម្មណ៏ ហើយនាងក៏ត្រៀមខ្លួនក្នុងការថតបំផុសដើម្បីឱ្យបទចម្រៀងនេះ ក្លាយជាស្នាដៃមួយជួយដល់សង្គមដោយមិនគិតកម្រៃផងដែរ។

សូមជម្រាបបន្ថែមថា បទចម្រៀងដែលមានអត្ថន័យចាក់ដោតនេះ គឺជាការនិពន្ធឡើងដើម្បីលើកទឹកចិត្តដល់រាល់អំពើល្អនៅក្នុងសង្គម និងដើម្បីបំផុសឱ្យកាន់តែមានអំពើល្អនៅក្នងបរិបទដែលមនុស្សដែលតែឱ្យតម្លៃលើសកម្មភាពចែករំលែកនាពេលនេះ។ បទចម្រៀងមួយបទនេះ ក៏គម្រោងផលិតជា MV ដោយឆ្លុះបញ្ចាំងពីទង្វើល្អច្រើនទម្រង់ ក្រោមការសហការផលិតពីក្រុមហ៊ុនផលិតស្ពតធំមួយ គឺ អំណាត មេឌា ផងដែរ។

ក្នុងនោះសូម្បីតែសិល្បករសិល្បការិនីនៅក្នុងរង្វង់សិល្បៈច្រើនរូប ក៏បានប្រកាសខ្លួនថានឹងចូលរួមសម្ដែងនៅក្នុងបទនេះ ដើម្បីធ្វើជាសារបំផុសពីអំពើល្អផងដែរ។ អ្វីដែលធ្វើអោយបទនិពន្ធថ្មីនេះ ចាប់អារម្មណ៏គឺទំនុកច្រៀងនិង សាច់ភ្លេង ដែលមានភាពរស់រវើក និងចាក់ដោតពីអំពើល្អនោះតែម្ដង។

ចង់ដឹងថា តើបទអំពើល្អ មានខ្លឹមសារល្អ និងពីរោះទាក់ចិត្តកម្រិតណាសូមរីករាយទស្សនា៖

Advertisement