សំឡេងមិនធម្មតា!! កូនស្រី ហួរ ឡាវី ចេញមុខមកម្នាក់ទៀតបកស្រាយបទចម្រៀងCover

ជាការពិតណាស់ តារាចម្រៀងស្រីនៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត អាចនិយាយបានថា ជាតារាចម្រៀងស្រីម្នាក់ ដែលមានភាពលេចធ្លោខ្លាំងនៅក្នុងចង្កោមសិល្បៈក្រោមឈ្មោះជាកូនស្រីតារាចម្រៀងជើងចាស់ ហួរ ឡាវី ។ បើទោះបីជា រូបនាង ទើបប្រឡូកសិល្បៈយ៉ាងណាក្តី ដោយគិតមកទល់ពេលនេះប្រជាប្រិយភាពរបស់នាងបានលោតខ្លាំង រហូតបណ្តាកម្មវិធីនានាឬបណ្តាខនសឺតធំៗ បានអញ្ជើញរូបនាងឱ្យទៅច្រៀង ជាតារាកិត្តិយសមិនដែលខាន។

ជាក់ស្តែង ប្រិយមិត្តក៏បានជ្រាបផងដែរថា តារាស្រីរូបនេះ ក៏ជាកូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ដែលជាជាប់ឈ្មោះជា តារាចម្រៀងសំឡេងស្អក។ បើនិយាយពីសំឡេងឱ្យកាន់តែច្បាស់ទៀតនោះ បើអ្នកណាបានស្តាប់ហើយ ពិតជា លង់នឹងសំឡេង ស្តាប់មិនចេះជិនណាយផងដែរ។ ប៉ុន្តែថ្មីៗនេះ នៅមិនទាន់មានអ្នកគាំទ្រច្រើននាក់បានដឹងនោះទេថា វី ឌីណែត មានបងស្រីម្នាក់ទៀត ដែលពេលខ្លះស្ទាយ៍លេងខ្លួន ពិតជាដូចគ្នាខ្លាំងណាស់ គ្រាន់តែខុសរូបរាងបន្តិចតែប៉ុណ្ណោះ ដែលរូបនាងមានឈ្មោះថា វី ឌីណា ដែលជាអ្នករកស៊ីរបរខាងក្រៅ មិនមែនជាអ្នកសិល្បៈដូចជារូបនាងនោះទេ។

ទើបថ្មីៗនេះ វី ឌីណា ក៏បានបញ្ចេញនូវវីដេអូចម្រៀងដ៏ក្រអួនក្រអៅ ជាមួយនឹងការCover បទចម្រៀងរបស់ ឪពុករបស់នាង ដែលពិតជាពីរោះខ្លាំង សឹងតែមិននឹកស្មានដល់ថា មានសំឡេងល្អយ៉ាងនេះសោះ ហើយបើនិយាយពីរូបសម្រស់ក៏ស្រស់ស្អាតមិនចាញ់បងស្រីប៉ុន្មាននោះដែរ៕

 

Advertisement