សឹងតែមិនជឿ ! នៅពីក្រោយភាពជោគជ័យរបស់ តន់ ចន្ទសីម៉ា នាងមានរឿងជូរចត់ដល់ម្លឹង

មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីនៅក្នុងផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រាគឺកញ្ញា តន់ ចន្ទសីម៉ា ហាក់បីដូចជាមានសន្ទុះប្រជាប្របិយភាពតាមរយៈការចេញបទចម្រៀងជាច្រើនបទនៅលើបណ្ដាញសង្គមយូធូប។ ទន្ទឹមនឹងទទួលបានភាពជោគជ័យនៅលើវិស័យចម្រៀងដែលមហាជនចូលចិត្តនេះ សីម៉ា ក៏ធ្លាប់មានសាច់រឿងជូរចត់មិនតិចនឹងរៀបរាប់ប្រាប់មហាជនដែរ។

ខណៈថ្មីៗនេះ តារាស្រីរូបនេះបានបង្ហោះសារមួយឃ្លា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសរសេររៀបរាប់ប្រាប់អំពី ជីវិតដ៏ជូរចត់របស់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលធ្លាប់ត្រូវបានគេមាក់ងាយ ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ «បំណងអតីតកាល ក្ដីប្រាថ្នារបស់ក្មេងស្រីម្នាក់នេះសុំត្រឹមតែឪពុកម្ដាយគ្រួសារមានសុភមង្គលបានហើយ ជីវិតខ្ញុំមួយតែងតែគិតថាលះបង់ចំពោះគ្រួសារជានិច្ច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះបីខ្ញុំគ្មានអ្វីល្អគ្មានអ្នកបង្ហាញផ្លូវ គ្មានអ្នកចាំ take care គ្មានមិត្តដែលយល់ចិត្តគ្មានអ្វីគ្រប់យ៉ាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយជាក្មេងស្រីដែលច្រៀងនៅហាងរាត្រីពេលយប់ ក៏ដោយក៏ខ្ញុំមិនតូចចិត្តដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

តែវាហាក់ដូចជាអយុត្តិធម៌ណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលនោះដែលក្មេងស្រីម្នាក់នេះខំធ្វើការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីរៀនបញ្ចប់បរិញ្ញា និងជួយជ្រោមជ្រែងពីលោកពុកអ្នកម្ដាយ បែរជាត្រូវអ្នកជិតខាងមាក់ងាយថាជាក្មេងស្រីមិនល្អធ្វើការយប់ ដែលធ្វើឱ្យម្ដាយបារម្ភ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ទឹកភ្នែកតែងតែហូរការឈឺចាប់ម្តងៗ ចំពោះសម្ដីអ្នកនៅជុំវិញខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើឱ្យខ្ញុំស្ទើរតែបោះបង់ក្ដីស្រមៃរបស់ខ្ញុំចោលទៅហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​។

តែមានពេលខ្លះខ្ញុំធ្លាប់បានលួចញញឹមតិចតួចដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅពេលម្ដាយសប្បាយចិត្ត ដែលជាកម្លាំងចិត្តដ៏ធំរបស់ខ្ញុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះបីជាអម្រែកធ្ងន់របស់ក្មេងស្រីម្នាក់នេះក៏ដោយ ក៏ក្មេងស្រីម្នាក់នេះ មិនដែលសម្រក់ទឹកភ្នែកឱ្យម្ដាយឃើញដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែងតែធ្វើជាតារាសម្ដែងចំពោះម៉ែជានិច្ច ខ្ញុំមិនដែលតូចចិត្ដនឹងស្ដាយក្រោយចំពោះការទទួលអម្រែកពីលោកពុកអ្នកម្ដាយឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកដល់ពេលនេះខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នា ដែលគាំទ្ររូបនាងខ្ញុំធ្វើឲ្យខ្ញុំមានពន្លឺជាងមុនជាពិសេសសូមអរគុណទៅដល់ក្រុមហ៊ុន galaxy Navatra ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលតែងតែជួយជ្រោមជ្រែងនាងខ្ញុំជានិច្ច»៕


Advertisement