ផ្ទុះសម្ដីគ្នាមួយប៉្រាវ !! អាចារ្យអេ ទទួលស្គាល់ខុស ខណៈ ម៉ែរួយ ដាក់លិខិតឆ្លើយតប

នៅថ្ងៃម្សិលមិញនេះ មានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយការផ្ទុះសង្គ្រាមពាក្យសម្ដីគ្នារវាងបុគ្គលល្បីអ្នកលក់អនឡាញន៍ ម៉ែរួយ និងពិធីករវិទ្យុល្បីឈ្មោះ អាចារ្យអេ។ ម៉ែរួយ ស្នើឱ្យអាចារ្យអេ សម្រួលការវាយបកមកលើខ្លួន ស្របពេលការនិយាយចោទនោះ គ្មានមូលដ្ឋានច្បាស់ ព្រោះ មុខរបររាល់ថ្ងៃមានលិខិតស្នាមច្បាប់ត្រឹមត្រូវ មិនបំភ័នគេឡើយ។

អាចារ្យ​អេ​ បាន​ Live vedio ក្នុង​ Facebook​ Page របស់​ខ្លួនកាលពីម្សិលម្ងៃ​ វាយប្រហារ​ និងបរិហារកេរ្តិ៍​លើ ម៉ែរួយ​ ចំៗ​យ៉ាងខ្លាំង​ ដោយមិនបានស៊ើបនិងមើលឱ្យបានច្បាស់ពីការពិតជាក់ស្តែង​ចំពោះម៉ែរួយថាជាមនុស្សបែបណានោះឡើយ។ អាចារ្យ​អេ ក៏បានលួចខ្សឹបប្រាប់ប្រិយមិត្តរបស់គាត់ថា លើកក្រោយកុំយកព័ត៌មានមិនច្បាស់មកប្រាប់លោក។​ អាចារ្យអេ​បន្តទៀត​ បើនិយាយ​ខុស​ប្រយ័ត្ន​គេប្តឹង​ ។

ដោយបានសារតបជាលិខិតតាមច្បាប់និងដាស់តឿន​ជាមួយការបកស្រាយរបស់ម៉ែរួយ​ អាចារ្យ​អេ ក៏បាននិយាយថា​ ក្រុមហ៊ុន​មែរួយ​ជាក្រុម​ហ៊ុនស្របច្បាប់​ គាត់និងឈប់វាយប្រហារ​ បន្តទៀតចាប់ពីថ្ងៃម្សិលមិញតទៅ​ មិនត្រឹមតែប៉ុណ្ណោះ​ អាចារ្យ​អេបានសរសើថា​ ម៉ែរួយមានសុជីវធម៌ល្អ​ ចំពោះ​ការនិយាយស្តី​ គ្មានពាក្យតបទៅវិញដោយការជេរ​ រឺប្រើពាក្យមិនសមរម្យ​ ។ សរុបមករឿងដែលកើតឡើងទាំងអស់​ គឺដោយសារការយល់ច្រឡំ ដោយហេតុ​ថា​ ប្រិយមិត្ត​អាចារ្យ​អេ ពាំនាំព័ត៌មានមិនច្បាស់ប្រាប់អាចារ្យ​អេ។

សូមជម្រាបដែរថា ការទទួលស្គាល់ខុសរបស់អាចារ្យអេរូបនេះ បន្ទាប់ពី ម៉ែរួយ ចេញលិខិតឆ្លើយតបទៅអាចារ្យអេថា​ ខ្លួននិងចាត់វិធានការទៅតាមផ្លូវច្បាប់ប្រសិនបើ​ អាចារ្យអេ មិនឈប់វាយប្រហារ​និង​បរិហារកេរ្តិ៍​ឈ្មោះរបស់ម៉ែរួយ៕

Advertisement