សុគន្ធ ថេរ៉ាយុ ត្រឡប់មកវិញ កាន់តែចាក់ដោត

បន្ទាប់ពីទទួលដំណឹងមរណភាពឪពុកតារាចម្រៀង សុគន្ធ ថេរ៉ាយុ និងដោយសារបញ្ហាកូវីដ19ផងនោះ ទើបធ្វើឱ្យតារាចម្រៀងប្រុសរូបនេះ ហាក់បីដូចជាស្ងប់ស្ងាត់ពីសិល្បៈមួយរយៈពេល។ ប្រមាណជិតកន្លះឆ្នាំមកនេះ លោកមិនសូវបង្ហាញមុខតាមកម្មវិធីសិល្បៈដូចពីមុននោះឡើយ ហើយតែងបង្ហាញអារម្មណ៍សោកសៅតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាមជារឿយៗរហូតធ្វើឱ្យអ្នកគាំទ្រលោកបង្ហាញក្តីបារម្ភជាខ្លាំងចំពោះលោក។

តែយ៉ាងណា កាលពីល្ងាចម្សិលមិញ តារាចម្រៀងមានជីវិតឯកជនហាយសូរនេះ បានវិលត្រឡប់មកវិញជាមួយស្នាដៃចម្រៀងថ្មីចំណងជើង «គេចង់និយាយអីឱ្យគេនិយាយទៅ» ដែលអត្ថន័យចាក់ចំបេះដូងយុវវ័យសម័យទំនើបតែម្តង។ ទោះស្ងាត់បាត់មុខមួយរយៈ ប៉ុន្តែសំនៀងរបស់តារាប្រុសរូបនេះនៅតែពីរោះរណ្តំចិត្តអ្នកគាំទ្រដដែរ។

ដ្បិតមិនសូវបង្ហាញខ្លួនញឹកញាប់ដូចពីមុន ប៉ុន្តែតារាចម្រៀងរូបនេះនៅតែសកម្មជាមួយជាមួយបណ្តាញទំនាក់ទំនងរបស់លោកទាំងហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាម ដោយជារឿយៗលោកតែបង្ហោះរូបថត និងបញ្ចេញអារម្មណ៍ដែលមានទៅលើបណ្តាញទំនាក់ទំនងទាំងអស់នេះ៕

Advertisement