មិនធម្មតា! អ្នកលក់ផលិតផលតាម Online ដៃគូ ម៉ែរួយ រាងមិនចាញ់តារាម៉ូដែលទេ

មាន​មនុស្ស​ជាច្រើន​បានគិត​ថា អ្នកស្រី ម៉ុ​ត ស្រី​នាង គឺជា​តារា​ម៉ូ​ដែល 1រូប ដែលមាន​ភាព​ទាក់ទាញ​នៅក្នុង​វិស័យ​សិល្បៈ ជាពិសេស​នៅក្នុង​ទីផ្សារ​បង្ហាញ​ម៉ូដ ខណៈដែល​ជានិច្ចកាល អ្នកស្រី​តែង​ទទួលបាន​ការសរសើរ​ពី​បណ្តា​អ្នកគាំទ្រ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម បន្ទាប់ពី​បង្ហោះ​រូបភាព​ដ៏​ស្រស់ស្អាត នៃ​ដងខ្លួន​ដ៏​ស្រ​ឡូ​ន​របស់​អ្នកស្រី។

Advertisement

តាមពិតទៅ អ្នកស្រី ម៉ុ​ត ស្រី​នាង គឺជា​អ្នកលក់​ផលិតផល​តាម Online ដែលជា​អាជីវកម្ម​មួយ​កំពុង​ទទួលបាន​ការពេញនិយម​ជាខ្លាំង​នាពេល​បច្ចុប្បន្ន ក្រោយ​ការផ្លាស់ប្ដូរ​ពី​អាជីព​ជា​អ្នក​អ៊ុតសក់ ដែល​ជាប់បំណុល​វ័ណ្ឌ​កនៅ​ខេត្តសៀមរាប ក្រោម​ការជួយ​ផ្ដួចផ្ដើម និង​ជ្រោមជ្រែង​ពី ម៉ែ​រួយ ដែលជា​ម្ចាស់​ក្រុមហ៊ុន​លក់​ផលិតផល ដ៏​ល្បីឈ្មោះ​នៅលើ​បណ្តាញ Online។

អ្នកស្រី ម៉ុ​ត ស្រី​នាង បាន​បង្ហើប​ឱ្យដឹងថា អ្នកស្រី​បាន​ចាប់យក​អាជីព ជា​អ្នក​អ៊ុតសក់ មិនតិចជាង 10ឆ្នាំ​នោះទេ នៅក្នុង​ផ្សារ​សាមគ្គី ខេត្តសៀមរាប។ ប៉ុន្តែ​អាជីព​មួយ​នេះ​មិនបាន​ទទួលបាន​ចំណូល​ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​នោះទេ ហើយ​ថែមទាំង​ជំពាក់​បំណុល​គេ ជាច្រើន​ម៉ឺន​ដុល្លារ រហូតដល់​ធ្លាប់​គិតថា ចង់​បញ្ចប់ជីវិត​ខ្លួនឯង ដើម្បី​គេច​ពី​បញ្ហា​ជីវិត​ទៀតផង។

អ្នកស្រី​បាន​បង្ហើប​ឱ្យដឹង​បន្តទៀតថា “កាលណោះ រកបាន​ថវិកា​បន្តិចបន្តួច​សម្រាប់​ឱ្យ​កូន​ទៅ​រៀន​សឹងតែ​មិនបាន  ជីវភាព​លំបាក​យ៉ាងខ្លាំង ខ្វះខាត​ជាប្រចាំ និង​ជំពាក់​បំណុល​គេ​ជិត10ម៉ឺន​ដុល្លារ ដែល​សូម្បីតែ​ផ្ទះ​ក៏ត្រូវ​លក់​ដោះស្រាយ​ជីវភាព​ដែរ។ គ្រានោះ ពិតជា​មានការ​បាក់​ទឹកចិត្ត រហូតដល់​ចង់​សម្លាប់ខ្លួន ដោយសារ​រកស៊ី​ខាត និង​ជំពាក់​បំណុល​គេ​ច្រើន​លើសលប់​ពេក  គ្មាន​លទ្ធភាព​សង​គេ ប៉ុន្តែ​ក្រោយមក​ក៏​សម្រេចចិត្ត ចូល​លក់​ផលិតផល​តាម  Online ដែល​គេ​កំពុងតែ​ពេញនិយម​វិញ​ម្ដង។

អ្នកស្រី ម៉ុ​ត ស្រី​នាង បាន​បញ្ជាក់ថា ជា​ភ័ព្វសំណាង​ណាស់ ដែល​ម្ចាស់​ក្រុមហ៊ុន​លក់​ផលិតផល​តាម  Online ដែល​គេ​ស្គាល់​ថា​ឈ្មោះ ម៉ែ​រួយ បាន​ស្រោចស្រង់​ជិវិត​អ្នកស្រី ដោយ​ការលើកទឹកចិត្ត និង​ផ្តល់ឱកាស​ឱ្យចូល​រួម​លក់​ផលិតផល​របស់​ក្រុមហ៊ុន ដែល​រហូតមក​ដល់ពេលនេះ ត្រឹមតែ​រយៈពេល​ជាង 2ឆ្នាំ​ប៉ុណ្ណោះ ជីវិត​របស់​អ្នក​ក​ស្រី​ចាប់ផ្តើម​មាន​ពន្លឺ​ល្អ​ឡើងវិញ ហើយ​អាចមាន​លទ្ធភាព​សងបំណុល​គេ​រួចរាល់ និង​ថែមទាំង​អាច​ទិញ​ផ្ទះ​សម្រាប់​ស្នាក់​នៅបាន​ត្រឹមត្រូវ មាន​រថយន្ត 1គ្រឿង សម្រាប់​ធ្វើដំណើរ ហើយ​ថែមទាំង​ក្លាយជា​អ្នកជំរុញ​ទឹកចិត្ត 1រូប​ផងដែរ​ក្នុង​វិស័យ  Online តាមរយៈ​គណនី​ផ្ទាល់ខ្លួន  Facebook Page : Jenny Beauty Storeទៀតផង៕

Advertisement