កូវីដអែបកៀន!! នាយ ចឺម គ្រោងសង់វីឡាទោះកំពុងបាត់បង់​ចំណូល​ពី​អាជីព​សិល្បៈ

អតីតតារាកំប្លែងវិវត្តខ្លួនជាតារាចម្រៀង គឺនាយ ចឺម លេចមុខមាត់កាន់តែខ្លាំងក្រោយពីស្នាដៃចម្រៀងរបស់តារារុបនេះថ្មីៗជាបន្តបន្ទាប់ទទួលបានការគាំទ្រ។ ក្រោយពីខកខានឱកាសកើបលុយនៅ​លើ​ទឹកដី​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិកថ្មីៗ​នេះ​ស្រាប់​តែ​មាន​ដំណឹង​ថា​នាយ ចឺម គ្រោង​ចំណាយ​លុយ​ខ្ទង់​រាប់​សែន​ដុល្លារ​ដើម្បី​សង​វិឡារ​ថ្មី​បន្ថែម​១​ទៀត។

ប្រភពពី​អ្នក​សិល្បៈ​រួម​អាជីព​ បាន​បង្ហើប​ថា​ នាយ ចឺម ថ្វីត្បិតតែ​ត្រូវ​បាន​បាត់បង់​ចំណូល​ពី​អាជីព​សិល្បៈ​ស្ទើរ​ទាំងស្រុង​នា​អំឡុង​ពេល​ជំងឺ​កូ​វីដ​-១៩​កំពុង​ផ្ទុះឡើង​ក៏​ពិត​មែន ​តែ​តារា​រូប​នេះ ​ហាក់​មិន​មាន​អ្វី​ខ្វាយខ្វល់​ក្នុង​ចិត្ត​នោះ​ទេ​ ខណៈ​ដែល​បច្ចុប្បន្ន​នាយ ចឺម កំពុង​សម្លឹង​រក​ទីតាំង​ដើម្បី​សង់​ផ្ទះ​វិឡារ​ថ្មី​មួយ​ទៀត​ផង​នោះ។

ប្រភព​ បាន​បន្តថា​ កាលពី​មិនទាន់​កើតមាន​ជំងឺ​កូ​វីដ​-១៩​ អតីត​តារា​កំប្លែង​ និង​ចម្រៀង​វ័យក្មេង​នាយ ចឺម អាច​រក​ចំណូល​បាន​ មិន​ក្រោម​រាប់​ម៉ឺន​ដុល្លារ​នោះ​ទេ ​សម្រាប់​ការ​ចេញ​ច្រៀង​ក្នុង​១​ខែៗ​ ដូច្នេះ​ទើប​តារា​ប្រុស​ ដែល​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តកំពង់ស្ពឺ​នាយ ចឺម អាច​មាន​ដុល្លារ​ច្រើន​តម្កល់ទុក​ក្នុង​ខ្លួន​សម្រាប់​ការ​ចំណាយ​ផ្សេងៗ​ដោយ​មិន​បារម្ភ។ តែយ៉ាងណាមិញ តារាចម្រៀងសាន់ដេរូបនេះ មិនអាចផ្ដល់បទសម្ភាសន៍បញ្ជាក់ការពិតជាមួយអ្នកសារព័ត៌មានបានឡើយ៕

Advertisement