ក្រោយលាចាកសិក្ខាបទ អន្ទិតជី ដេវីត និង ទេព បូព្រឹក្ស បន្តធ្វើបុណ្យចែកទាន ដល់អ្នកមានជីវភាពខ្វះខាត

រូបភាពជាច្រើន​សន្លឹក​នៅ​រសៀល​ថ្ងៃ​ទី23 ខែសីហា ឆ្នាំ​2020​នេះ តារា​ចម្រៀង​ទេព បូ​ព្រឹក្ស បានបង្ហោះនិងសរសេរ​រៀបរាប់​​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ឱ្យមហាជនដឹងថា «​នេះ​ជា album រូបភាព​ដែល​មាន​ក្តី​សុខ​បំផុត និង​មានន័យ​បំផុត​សម្រាប់​ខ្ញុំ​ក្នុង​ឆ្នាំ​2020។ សូម​បងប្អូន​ទូទាំងប្រទេស​អនុមោទនា​នូវ​កុសលផល​បុណ្យ​ផង​ចុះ​ជួបតែ​សេចក្តីសុខ ចំរើន ជៀស​ផុត​ពី​ជំងឺ​ទាំងឡាយ សូម​ឱ្យ​មារ ប​វាស​ជៀសឱ្យយ​ឆ្ងាយ សត្រូវ​ទាំងឡាយ​សូម​ឱ្យ​ក្លាយជា​មិត្ត ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង សេចក្តី​ល្អ​នឹង​នាំ​ឱ្យ​យើង​ជួបតែ​ភាពជោគជ័យ​»​។​

អតីត​តារា​ចម្រៀង​នៅ​ផលិតកម្ម​ហង្ស​មាស​រូប​នេះ​ បាន​បញ្ជាក់​ ​ថា «​បង្ហើយ​កិច្ច​នៃ​បុណ្យ​គឺ​ការចែក​ទាន ដោយ​ពាក្យ​សច្ចៈ​នេះ​សូម​អោយ​សេចក្តីសុខ​កើតមាន​ដល់​អ្នក​ទាំង​អស់​គ្នា ​តិច​សម្រាប់​អ្នកមាន តែ​ពេញ​ទៅ​ដោយ​បច្ច័យ​ទាន​ច្រើន​សម្រាប់​អ្នក​អត់ »​។ ងាក​មក​អន្ទិត ដេវីត ស្ថិតក្នុង​រូបភាព​ក្នុង​ថ្ងៃ​ចែកទាន​នោះ​ដដែល បាន​បង្ហោះ​សារ ដូច​ទៅនឹ​ង​កញ្ញា​ទេព បូ​ព្រឹក្ស ខាងលើ​នោះ​ដែរ​(​បង្ហើយ​កិច្ច​បុណ្យ​គឺ​…)។

គួរ​បញ្ជាក់​ថា ការ​ឱ្យ​ទាន​ គឺ​ជា​មធ្យោបាយ​ហាត់​ពត់​អប់រំ​ចិត្ត​ឲ្យ​រៀន​លះ​ការប្រកួត​ប្រកាន់​ភាព​អាត្មានិយម លះ​ចិត្ត​ស្មូរ​កំណាញ់ ដោយ​បណ្ដុះ​មក​វិញ​នូវ​ចិត្ត​អាណិត​ស្រឡាញ់ គិត​ពី​សុខទុក្ខ​អ្នក​ដទៃ។ ទន្ទឹម​គ្នា​នេះ ក្នុង​ពុទ្ធសាសនា​មាន​ពោល​សរសើរ​ចំពោះ​ការ​បរិច្ចាគ​ទាន​ដោយ​ប្រការ​ផ្សេងៗ ថា​ជា​ផ្នែក​មួយ​នៃ​«អរិយទ្រព្យ» គឺ​ជា​កំណប់​ទ្រព្យ​ដ៏​ប្រសើរ​ឧត្ដម៕

Advertisement