ផលិតករក្នុងស្រុកអស់កង្វល់ តាមរយៈដំណោះស្រាយថ្មីរបស់«ដានស៊ីងរ៉េន»

បន្ទាប់ការបើកឱ្យដំណើរការរោងភាពយន្តវិញភ្លាម រឿង «ពោះធំ» របស់ផលិតកម្ម «សាស្រ្តា» បានចាក់បញ្ចាំង ដោយ មិនឱ្យទស្សនិកជនរង់ចាំយូរ តាំងពីថ្ងៃទី២០ សីហានេះមកម៉្លេះ។ នេះបើតាមបើការបញ្ជាក់របស់ «ដានស៊ីងរ៉េន» ដែលជា ក្រុមហ៊ុនចែកចាយរឿងក្នុងស្រុក ទើបនឹងដំណើរអស់រយៈជាង១ឆ្នាំមកនេះ។

លោក ស៊ុំ ស៊ីថែន ប្រធានផ្នែកម៉ាឃិទីងរបស់ «ដានស៊ីងរ៉េន»បានបន្ថែមឱ្យដឹងថា៖ «ក្រៅពីរឿង «ពោះធំ» យើងខ្ញុំ កំពុង រៀបកាលវិភាគបញ្ចេញរឿងមួយទៀត ដែលត្រូវបង្កកដោយវិបត្តិកូវីដ១៩ គឺរឿង «ព្រលឹងល្បុក្កតោ» ដែល សហការដឹកនាំដោយលោកគ្រូតា សាន គឹមស៊ាន និងលោកសុង សូភក្តី នៅចុងឆ្នាំនេះ។ បេសកកម្មរបស់យើងខ្ញុំ គឺ ចំណេះ ជំនាញ និងបទពិសោធន៍ដែលយើងខ្ញុំមានកន្លងមក មកបម្រើការឱ្យផលិតកម្មក្នុងស្រុក ដែលតែងជួបប្រទះ បញ្ហាសម្របសម្រួលជាមួយរោងភាពយន្តដោយផ្ទាល់ និងពុំសូវមានពេលរៀបចំយុទ្ធនាការផ្សេងៗ បន្ទាប់ពីផលិតរួច។ មួយវិញទៀត «ដានស៊ីងរ៉េន» ក៏ព្យាយាមសម្រាំងយកភាពយន្តខ្មែរមានគុណភាព ដើម្បីចាក់បញ្ចាំងនៅបណ្តារោង ភាពយន្តក្នុងស្រុក និងក្រៅស្រុកផងដែរ។»

«មូលហេតុ ដែលយើងខ្ញុំជ្រើសរើស «ដានស៊ីងរ៉េន»ដើម្បីចែកចាយ «ព្រលឹងល្បុក្កតោ» គឺដោយសារទំនុកចិត្ត និង ការរាប់អានយូរអង្វែង។ ខ្ញុំស្គាល់ស៊ីថែន១០ឆ្នាំមកហើយ ហើយទទួលស្គាល់ពីភាពមោះមុតរបស់គាត់ក្នុងការងារ។ រីឯដៃគូ គាត់ទាំងពីរ សុទ្ធជាអ្នកមានទេពកោសល្យ និងបទពិសោធន៍យូរឆ្នាំក្នុងវិស័យភាពយន្ត។» នេះជាមតិបញ្ជាក់របស់លោក តឹក ង៉ូយ ជាផលិតកររបស់រឿង«ព្រលឹងល្បុក្កតោ» ដែលគេឯងតែហៅថា «ស្តេចនំដូណាត់» កាលពីសម័យគាត់រស់នៅ សហរដ្ឋអាមេរិក។

គួរកត់សម្គាល់ថា កាលពីដើមខែកក្កដាកន្លងទៅ​ ផលិតកម្ម «រាម» ក៏បានប្រកាសការផលិតរឿងថ្មីដំបូងរបស់ខ្លួន ដែលមានចំណងជើងថា «កម្ម» ដោយសហការជាមួយ «ដានស៊ីងរ៉េន» ក្នុងនាមជាក្រុមហ៊ុនសហផលិត និងចែកចាយ ផងដែរ។ បើតាមបច្ចុប្បន្នភាពចុងក្រោយ រឿងរន្ធត់មួយនេះដែលចំណាយទុនផលិតដោយម្ចាស់យីហោផលិតផល រក្សាសម្ផស្ស «សម្រស់ធម្មជាតិ» ស្រីអូន និងដៃគូ នឹងបញ្ចប់ការថតរបស់ខ្លួននៅភ្នំពេញ នាចុងខែសីហានេះ។

អំពីក្រុមហ៊ុន «ដានស៊ីងរ៉េន»

ដំណើរការចាប់តាំងពីឆ្នាំ២០១៩មក ក្រុមហ៊ុន «ដានស៊ីងរ៉េន» (DancingRains Co., Ltd.) ផ្តោតលើសេវានានាក្នុង វិស័យភាពយន្តដូចជាភាពយន្តខ្នាតវែង រឿងភាគទូរទស្សន៍ ឬ តាមអុិនធើណេត សេវាលក់ និងចែកចាយភាពយន្ត និង សម្ភារៈថត។ ក្រុមហ៊ុនដែលផ្តល់ដំណោះស្រាយសព្វយ៉ាងមួយនេះ ត្រូវបានបង្កើតឡើងដោយលោក ស៊ុំ ស៊ីថែន និង សហស្ថាបនិក២រូបទៀត។ តាំងពីឆ្នាំ២០០៩ ពួកគាត់ម្នាក់ៗសុទ្ធតែបានប្រឡូកក្នុងការផលិតភាពយន្តខ្លី​ សហផលិត គម្រោង អន្តរជាតិ និងឱ្យទីភ្នាក់ងារផលិតវីដេអូពាណិជ្ជកម្មក្នុងស្រុក រៀបចំមហោស្រពភាពយន្តខ្លី និងធ្លាប់បម្រើការ យ៉ាងសកម្ម នៅរោងភាពយន្តទំនើបផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពី«ដានស៊ីនរ៉េន» សូមទាក់ទង៖

+85512 684 955 /15 226 602

producer@dancingrains.co

Advertisement