ក្រុមចម្រៀង Blackpink ត្រូវបុរសជនជាតិថៃបៀតបៀនផ្លូវភេទ តាមរយៈ….

តាមការចេញផ្សាយរបស់សារព័ត៌មានថៃ បានឱ្យដឹងថា នៅលើបណ្ដាញសង្គមហ្វេប៊ុកត្រូវបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ្នកគាំទ្ររបស់ក្រុមច្រៀង Blackpink និង Red Velvet បានជះកំហឹងយ៉ាងខ្លាំងទៅម្ចាស់ហ្វេសប៊ុកផេច Poetry is ដែលបានកាត់តរូបភាពតារាចម្រៀងស្រីដូចជា អាយរីន Red Velvet លីហ្សា ជេននី ជីឈូ ជារូបភាពអាសអាភាស និងប្រកបរបររកស៊ីផ្លូវភេទ ដែលជាទង្វើបៀតបៀនផ្លូវភេទសិល្បករល្បីឈ្មោះ។

អ្នកគាំទ្រជាច្រើនបានបញ្ចេញកំហឹងរបស់ខ្លួនដោយនិយាយថា « តើនេះជាការកំប្លែងលេងសើចណាស់មែនទេ? ទង្វើនេះគឺស្ដែងឱ្យឃើញពីចេតនាខាងផ្លូវភេទ វិធីសាស្ត្រជំនាញកាត់តរូបភាពមានច្រើនបែប ក៏ប៉ុន្ដែ បើប្រើប្រាស់ជំនាញកាត់តបំផុសបំផុលផ្លូវភេទបែបនេះ ជារឿងមិនគួរឱ្យធ្វើឡើយ»។ អ្នកខ្លះទៀតបានប្រើពាក្យអសុរសថា « មនុស្សនេះអាក្រក់ផុតលេខ អាចង្រៃ»។ យ៉ាងណាមិញ គេមើលឃើញថា ហ្វេស៊ុកផេច Poetry is ត្រូវបានបង្កើតឡើងដោយបុរសជនជាតិថៃ ដែលផេចនេះមានចំនួនអ្នកតាមដានច្រើនបំផុត៕

Advertisement