តារាកំប្លែង រ៉ូបឺត បន្សល់ស្នាដៃភាពយន្ដចុងក្រោយ“ LAND Of Smiles film” បន្ទាប់លាចាកលោកនេះទៅ

នៅថ្ងៃទី21 ខែកញ្ញា សារព័ត៌មានថៃបានចេញផ្សាយឱ្យដឹងថា តារាកំប្លែង រ៉ូបឺត បានទទួលមរណភាព ក្រោយបន្សល់ស្នាដៃភាពយន្ដថ្មីមួយ។ តារាកំប្លែងប្រុសមានវ័យ 55 ឆ្នាំរូបនេះ មរភាពភាពដោយសារជំងឺមហារីកសួត ហើយលោកត្រូវបានផ្អាកសម្ដែងភាពយន្ដភ្លាមៗដើម្បីទទួលការព្យាបាល។

លោក ប៉ាថេន ភុំរ៉ាត ដែលមានឈ្មោះក្រៅ (រ៉ូបឺត​ម៉ាឌិន) ឬមហាជនចំនាំហៅ (រ៉ូបឺត សៃខុក) ដោយលោកគឺជាតារាសម្ដែង ក៏ដូចជាតារាកំប្លែងដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រថៃ។ តាមប្រភព័ត៌មានដដែលបានបញ្ជាក់ថា លោក រ៉ូបឺត សៃខុក បានកើតនៅថ្ងៃ07ខែវិច្ឆិកា ឆ្នាំ1965 ហើយបានទទួលមរណភាពក្នុងវ័យ55ឆ្នាំ នៅថ្ងៃទី19 ខែកញ្ញា ឆ្នាំ2020 នៅក្នុងទីក្រុងបាងកក។

មានអ្នកគាំទ្រ និងមិត្តភក្តិជាច្រើនសម្តែងការចូលរួមរំលែកទុក្ខ ជាមួយគ្នានេះ តារាចម្រៀង និងសម្ដែងក្នុងរឿងចុងក្រោយជាមួយលោក Bel Patumrach RSiam បានបង្ហោះរូបភាព និងសម្ដែងទុក្ខសោក ព្រមទាំងបានសរសេរបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា” សូមបងប្រុស គេងលក់ឱ្យស្រួលចុះ…” ។ គួរបញ្ជាក់ដែរថា ខ្សែភាពយន្តចុងក្រោយដែលលោកបានសម្ដែង មានចំណងជើងថា “ LAND Of Smiles film” ដែលត្រៀមដាក់បញ្ចាំងនាពេលខាងមុខនេះ៕

Advertisement