ជិតគ្រប់ខែ! សួស វីសា កើតអាកា​រ​ឆ្អល់ពោះខ្លាំង ដល់ពិនិត្យផ្ទៃពោះទើបដឹងថា..

នៅថ្ងៃ​ទី​21 ខែកញ្ញា នេះស្រាប់តែ​តារា​ចម្រៀង សួស វីសា បាន​បង្ហោះ​សារ​អម​ដោយ​រូបភាព​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឱ្យដឹងថា «​សុខ​សប្បាយ​ទេ​ចាស៎​បងប្អូន​អ៊ំ​ពូ​មីង​? បាត់​ខ្ញុំ​មួយរយៈ​នេះ​នឹក​ខ្ញុំ​ទេ​?​មួយរយៈ​នេះ​ខ្ញុំ​រវល់​ថែទាំ​សុខភាព​មិនសូវ​បាន​Live Facebook​លេង​ទេ រូបថត​ក៏​មិនបាន​ផុស​ដែរ​​ សំខាន់​យប់មិញ​ខ្ញុំ​ឈឺពោះ​ខ្លាំង​ និង​ពិបាក​ក្នុង​ខ្លួន ខ្ញុំ​ភ័យ​ណាស់​ជាពិសេស​ប្តី​ខ្ញុំ​រួម​ទាំង​គ្រួសារ​ភ័យ​គ្រប់គ្នា ព្រោះ​គិត​ខ្លាច​ថា​កូន​សម្រាល​មុន​ពេល​កំណត់ តែ​សំណាងល្អ​ណាស់​គ្រប់យ៉ាង​មិន​ដូច​អ្វីដែល​យើង​គិត​ទេ ថ្ងៃនេះ​ខ្ញុំ​មក​ពិនិត្យ​នៅ​មន្ទីរពេទ្យ​លទ្ធផល​​ឃើញ​ថា ទាំង​ម្តាយ​និង​កូន​មាន​សុខ​ភាពល្អ​ធម្មតា​មិនមាន​សញ្ញា​អ្វី​ខុស​ប្រក្រតី​ទេ តែ​មកពី​ខ្ញុំ​ញុំា​ចំណី​ខុស ទើប​មាន​អាកា​រ​ឆ្អល់ពោះ​បែបនេះ​​ អរគុណ​ដល់​បងប្អូន​សម្រាប់​ការស្រលាញ់​មកកាន់​គ្រួសារ​ខ្ញុំ​»​។​

គួរឱ្យដឹងដែរថា អ្នកនាង សួស វីសា ពេលនេះ កំពុង​ពពោះ​ជិត​ឆ្លងទន្លេ​ហើយ ហើយក៏​ជា​ពេលវេលា​មួយ ដែល​សប្បាយរីករាយ​បំផុត ជាមួយ​អារម្មណ៍​ភ័យ​ព្រួយ​។ កន្លងទៅអ្នកនាង បានបង្ហោះសារបង្ហាញអារម្មណ៍​ថា ​«​ពេលវេលា​ ដែល​រង់ចាំ​ជួប​មុខ​កូនស្រី​ជាទី​ស្រលាញ់​របស់ខ្ញុំ​កាន់តែ​កៀក​នឹង​មកដល់​ហើយ នៅសល់តែ​20​ថ្ងៃ​ទៀត​ទេ ម្តាយ​បាន​ជួប​មុខ​កូន​ហើយ​ កែវភ្នែក​របស់​ម៉ាក់​ ក៏​សូម​អរគុណ​ដល់​បងប្អូន​អ៊ំ​ពូ​មីង​ទាំងអស់គ្នា​សម្រាប់​ពាក្យ​ជូនពរ​ល្អៗ​មកកាន់​ក្រុមគ្រួសារ​របស់ខ្ញុំ​»​។

ខណៈដែរ លោក​ថ​មមី ជាស្វាមីទើបតែ​ស្វាគមន៍​សមាជិក​ថ្មី ជា​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង អម​ដោយ​ការ​សរសេរ​រៀបរាប់​ថា «​ស្វាគមន៍​សមាជិក​ថ្មី​បន្ថែម អរគុណ​សន្តិភាព អរគុណ​ការ​ខំប្រឹងប្រែង​តស៊ូ អរគុណ​ប្រពន្ធ​ដែល​តែងតែ​អោយ​កម្លាំង​ចិត្ត​ប្តី សូម​អោយ​ហេង​ហេង​រីកចម្រើន​ត​ទៅ​មុខ​ទៀត សមាជិក​ថ្មី សម្រាប់​ទុក​ទៅតាម​ខេត្ត​និង​ចម្ការ ​ហត់​ណាស់​រាល់ថ្ងៃ​តែ​ក៏​សប្បាយចិត្ត​ព្រោះ​បាន​ឃើញ​ការ​តស៊ូ​បាន​ដូច​បំណង​»​។ នៅ​ថ្ងៃ​ជាមួយគ្នា​នោះ ស្រាប់តែ​ប្រពន្ធ​មាន​អាការមិន​ស្រួលខ្លួន ធ្វើឱ្យ​លោក​​​​​ ដែល​ត្រេកអរ​​ ចំពោះ​សមិទ្ធផល​ថ្មី ​បែរ​ជា​មាន​​អារម្មណ៍​ភ័យ​ព្រួយ​​​ចំពោះ​ភរិយា​ តែ​ជា​សំណាងល្អ​ពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ ភរិយា​ជាទី​ស្រឡាញ់ និង​កូន មាន​សុខ​ភាព​ល្អ​ធម្មតា ​ទុក្ខ​កង្វល់​ក៏​រសាយ​បាត់​ទៅ៕

 

 

 

 

 

 

Advertisement