បវរកញ្ញា សួន ពិសី លេចមុខប្រឡងMiss Universe Cambodia 2020 ក្រោយជួបរឿងបរាជ័យ

បន្ទាប់ពីបានជាប់ពានរង្វាន់កញ្ញាឯកប៊ីគីនីស្អាតដាច់គេក្នុងកម្មវិធីប្រកួត Miss Grand Cambodia 2020 រួចមកបវរកញ្ញា សួន ពិសី មានប្រជាប្រិយខ្លាំងគ្រាន់បើដោយទទួលការសរសើរ និងគាំទ្រសំណាកមហាជន។ ថ្មីៗនេះ នាងបញ្ចេញសកម្មភាពថតឈុតប៊ីគីនីពណ៌ស ដែលអាវរបស់នាងជាម៉ូតបាំងដើមទ្រូងតែបន្តិចប៉ុណ្ណោះ អាចឲ្យឃើញរូបរាងដងខ្លួនរបស់នាងបានយ៉ាងច្បាស់ សាកសមតំណែងពានរង្វាន់កញ្ញាឯកប៊ីគីនីស្អាតដាច់គេ។

កញ្ញា សួន ពិសី ថ្មីៗនេះបានលេចមុខប្រកួតកម្មវិធី Miss Universe Cambodia 2020 ក្រោយបរាជ័យលើកពាន Miss Grand Cambodia 2020 ដោយជាប់បានត្រឹមពានរង្វាន់កញ្ញាឯកប៊ីគីនីស្អាតដាច់គេ (BEST SWIMSUIT MODEL MDC2020) ក្នុងចំណោមបេក្ខភាពទាំង២៨នាក់។ កញ្ញា សួន ពិសី បច្ចុប្បន្នមានអាយុ21ឆ្នាំ មានកម្ពស់168សង់ទីម៉ែត្រ មកពីខេត្តព្រៃវែង។ បទពិសោធន៍សិល្បៈរបស់តារាម៉ូដែលលស្រអែមស្រស់នេះ គឺនាងជោគជ័យជាប់ដល់បេក្ខភាព កំពូលទាំង១០រូប Miss Grand Cambodia 2020 ហើយឈ្នះពានជាកញ្ញាឯកប៊ីគីនីស្អាតដាច់គេ កាលពីថ្ងៃទី26ខែកញ្ញា ឆ្នាំ2020 ហើយពេលនេះនាងបានជាប់ជាបេក្ខភាពផ្លូវការទាំង20រូបរបស់ការប្រកួត Miss Universe Cambodia 2020 ត្រៀមទៅកាន់ការប្រកួតផ្តាច់ព្រាត់នៅខែវិច្ឆកា ឆ្នាំ2020 ខាងមុខនេះ។

កញ្ញាក៏បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារពត៌មានក្នុងស្រុកក្នុងថ្ងៃដដែរ សួន ពិសី ដែលបច្ចុប្បន្នមានវ័យ21ឆ្នាំ បានឲ្យដឹងថា កញ្ញាពិតជាសប្បាយចិត្ត និងរីករាយខ្លាំង ការបានជាប់ដល់វគ្គ២០នាក់នេះ ដោយសារកញ្ញាកំពុងតែសម្រេចក្តីបំណងបន្តិចម្តងៗ។ ក្នុងកិច្ចសម្ភាសន៍ទៀតសោត ពិសី ក៏បានឲ្យដឹងពីការប្តេជ្ញាចិត្តផងដែរថា ប្រសិនបើបានជាប់ទៅវគ្គបន្តបន្ទាប់ ហើយអាចជាប់ដល់ជយលាភីទៅប្រកួតនៅបរទេស កញ្ញាប្តេជ្ញាចិត្តពាំនាំប្រទេសកម្ពុជាទៅរកភាពល្បីល្បាញ ទៅកាន់ពិភពលោក ហើយកញ្ញានឹងប្រើឱកាសនោះដើម្បីជួយដល់យុវជន យុវនារីជំនាន់ក្រោយឲ្យមានភាពជឿជាក់លើខ្លួនឯងថាភាពវិជ្ជមានតែងតែកើតមានក្នុងជីវិត ហើយកញ្ញា នឹងជួយដល់ប្រជាជនក្រីក្រក្នុងប្រទេសកម្ពុជា ដែលកំពុងជួបបញ្ហាវិបត្តសេដ្ឋកិច្ច ឬក៏បញ្ហានៃការរស់នៅ ដូចជាទឹកជំនាន់ដែលកំពុងជួបប្រទះប្រចាំថ្ងៃឲ្យអស់ពីសមត្ថភាព ឲ្យរួចពីឧបសគ្គ៕

 

Advertisement