Miss Grand សេង រដ្ឋា ប្រាប់ហេតុផលមិនអាចចូលប្រឡូកវិស័យសិល្បៈ

បវរកញ្ញា សេង រដ្ឋា ត្រូវបានមហាជនដឹងថា កញ្ញាបានជាប់ការប្រកួតបវរកញ្ញា Miss Grand Cambodia 2020 និងត្រៀមខ្លួនចេញទៅបន្ដការប្រកួតនៅលើឆាកអន្ដរជាតិនាពេលខាងមុខ។ បច្ចុប្បន្ននាងនៅទាន់ប្រឡូកសិល្បៈពេញលេញនោះទេ ទោះបីមានគេទាក់ទងការងារជាច្រើនជាហូរហែរ។ ក្នុងចំណោមការងារទាំងនោះ នាងបានទទួលមួយចំនួនដែលដូចជា ថតស្ពត និងថតMVចម្រៀង ជាដើម។

យ៉ាងណា សម្រាប់ការថតភាពយន្តវិញនោះ នាងនៅមិនទាន់ទទួលនៅឡើយទេ ទោះបីមានផលិតករជាច្រើនបានទាក់ទងមកជារឿយៗបន្ទាប់ពីជាប់ការប្រកួត ហេតុផលនោះគឺ ព្រោះថតភាពយន្តត្រូវចំណាយពេលច្រើន ហើយនាងត្រូវត្រៀមខ្លួនសម្រាប់កម្មវិធីប្រកួត Miss Grand International 2020 ដែលនឹងមកដល់នាពេលខាងមុខ ហើយនេះក៏ជាហេតុផលចម្បងដែលនាងមិនទាន់អាចប្រឡូកសិល្បៈពេញលេញ។

បវរកញ្ញា សេង រដ្ឋា ឱ្យដឹងបន្តថា នាងបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការប្រកួត Miss Grand International 2020 គឺមានទាំងការដើរ និងផ្នែកសំនួរចម្លើយចំណេះដឹងទូទៅ។ សម្រាប់ការដើរ គឺធ្វើមិចយ៉ាងណាឲ្យខ្លាំង ដើម្បីឲ្យទាក់ទាញ ចំណែកផ្នែកសំនួរចម្លើយចំណេះដឹងទូទៅវិញនោះ គឺកញ្ញាខំប្រឹងជានិច្ច ទោះបីពេលខ្លះមិនដឹងថាអាចចូលដល់វគ្គសំនួរចម្លើយ តែក៏នៅតែខំប្រឹង ហើយត្រៀមខ្លួនជាស្រេចទោះបីជាប់ ឬមិនជាប់៕

 

 

Advertisement