កូវីដ១៩ស្ងាត់បន្ដិច! តារាសម្ដែង គីម មួយ ស្រាប់តែបង្ហាញថែរក្សា​ស​ម្ភ​ស្សតម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ​

តារាសម្ដែងស្រីមានឈ្មោះបោះសំឡេង កញ្ញា គីម មួយ ត្រូវបានមហាជនស្គាល់មុខច្បាស់តាមរយៈរឿងភាគបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍។ ប្រឡូកសិល្បៈមកយូរឆ្នាំនេះ កញ្ញាដែលធ្លាប់បង្ហើបអំពីក្ដីស្រម៉ៃធំនៅក្នុងជីវិតនោះទេ ស្រាប់តែថ្មីៗនេះ កញ្ញាបង្ហាញពីមុខរបរធំមួយក្រៅអាជីពសិល្បៈ បើកថែរក្សា​ស​ម្ភ​ស្សចំកណ្ដាលរាជធានីភ្នំពេញតម្លៃ​ជាង​២០​ម៉ឺនដុល្លារ។

នៅថ្ងៃដំណើរការណ៍ហាងថ្មីនេះ គេឃើញមានតារាសិល្បៈជាច្រើនរូបចូលរួមអបអរ។ ​តារា​សម្តែង គីម​ មួយ បាន​សម្តែង​អារម្មណ៍​រំភើបខណៈដែល​វត្តមានរបស់​ភ្ញៀវកិត្តិយសទាំងអស់បានមក​ចូលរួម​យ៉ាង​កកកុញ​។ កញ្ញា គីម​ មួយ បានអោយដឹងថា នៅ ប៉ូ​ប៉ូ​ប៊ី​យូ​ធី​ស្បា & គ្លីនិក របស់​នាង​មាន​សេវាកម្ម​ថែរក្សា សម្រស់ ពី​ប្រភេទ​សម្រាប់​ភ្ញៀវ​ជ្រើសរើស គឺ​ការប្រើប្រាស់​ផលិតផល​ដែលមាន​គុណភាព មកពី​ប្រទេស​កូរ៉េ និង ផលិតផល គ្មាន​ជាតិគីមី ក្នុងស្រុក ហើយ​អ្វីដែល​សំខាន់​នោះ គឺ ប៉ូ​ប៉ូ​ប៊ី​យូ​ធី​ស្បា & គ្លីនិក មាន​ចំណុច​ទាក់ទាញ​និង​សេវា​ពិសេស​គឺ​ស្ប៉ា​ដែល​ទទួល​បានការ កោតសរសើរ​ពី​ភ្ញៀវ​គ្រប់​ស្រទាប់វណ្ណៈ​។

​គីម​មួយ បន្តថា សម្រាប់​អតិថិជន ដែល​មក​ទទួល​សេវាកម្ម​នៅ ប៉ូ​ប៊ី​យូ​ធី​ស្បា & គ្លីនិក ពីថ្ងៃ​នេះ រហូតដល់​ដំណាច់​ខែមករា និង​ទទួលបាន​ការបញ្ចុះ​តំលៃ ៥០​ភាគរយ ទាំងអស់ ៕​

 

Advertisement