ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ជា​ដៃគូ​សាក​សម​បំផុត​សម្រាប់​បទ​ចូល​ឆ្នាំ​ខ្មែរ

ផលិតកម្ម Galaxy Navatra បាន​កំពុង​តែ​សម្រុក​​បញ្ចេញ​​អាល់ប៊ុម​សម្រាប់​ការកម្សាន្ត​រដូវ​ចូល​ឆ្នាំ​ថ្មី​ហើយ ដោយ​នៅ​ក្នុង​​នោះ​​គេ​ឃើញ​មាន​បទ​ចម្រៀង​របស់​កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា មាន​បទ​ច្រើន​ជាង​គេ ហើយ​​សុទ្ធតែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង។

 

បទ​ចម្រៀង​ដែល​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​ខាង​​លើ​បាន​ចេញ​មាន​ដល់​ទៅ​៥បទ​​ហើយ សុទ្ធតែ​សឹង​ជា​បទ​ចម្រៀង​ឆ្លងឆ្លើយ បែប​រាំ​សប្បាយ។ បទ”កាត់ឆុង” ជា​បទ​ដែល​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ច្រៀង​​រួម​គ្នា​ជា​លើក​ដំបូង បន្តបន្ទាប់​មាន​បទ”​​ប្រហុក”,បទ”រកស៊ី​ជា​មួយ​យក្ស” ,​បទ” អរគុណ​កាមេរ៉ា” នឹង​បទ”មាន់កម្សត់”ហើយ​បទ​នីមួយៗ​គ្រាន់​តែ​ចេញ​ភ្លាម​អ្នកទស្សនា​រាប់​លាន​ដង។ តាម​ការ​បញ្ជាក់​ពី លោក យឹម តាស្រង់ អ្នក​ចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatra ខាង​ផលិតកម្ម​កំពុង​តែ​សម្រុក​ធ្វើ​បទ​ចូល​ឆ្នាំ​ថ្មី ឲ្យ​គ្រប់​តារា​ចម្រៀង​ទាំង​អស់​នៅ​ក្នុង​ផលិតកម្ម ហើយ​យើង​នឹង​បញ្ចេញ​ជា​រៀង​រាល់​ថ្ងៃ។

អ្នក​ដឹក​នាំ​ផលិតកម្ម​រូប​នេះ​ថ្លែង​ថា បន្ទាប់​ពី​បាន​ប្រលែង បទចូល​ឆ្នាំ ប៉ុន្មាន​បទ​មក​នេះ​ឃើញ​ថា កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា គឺ​ពិត​ជា​ដៃគូ​សាក​សម​បំផុត​​សម្រាប់​បទចូល​ឆ្នាំ ក្នុង​នោះ​ដែរ Galaxy មិន​មែន​មាន​តែ៥បទ​នោះ​ទេ ពោល​​តាម​ផែន​ការ​គឺ​យើង​មាន​បទ​ជា​ច្រើន​ទៀត​សម្រាប់​ឲ្យ​កំពូល​​តារា​ចម្រៀង​ទាំង​ពីរ​នេះ​ច្រៀង។

ចង់​ដឹង​ថា ទាំង​៥បទ​សម្រាប់​អបអរ​ចូល​ឆ្នាំ របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ​ពីរោះ​រណ្ដំ​យ៉ាង​ណា​នោះស្ដាប់​ទាំង​អស់​គ្នា៖

ទី១៖បទ”កាត់ឆុង”

ទី២៖បទ”​​ប្រហុក”

ទី៣៖បទ”រកស៊ី​ជា​មួយ​យក្ស”

ទី៤៖បទ” អរគុណ​កាមេរ៉ា”

ទី៥/បទ”មាន់កម្សត់”

 

Advertisement