សម្រាលកូនស្រីហើយ ប្រាសាទ ដាវីន បោះជំហ៊ានចូលសិល្បៈវិញ

ប្រាសាទ ដាវីន បាន​សម្រាល​កូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​កាល​ពី​ថ្ងៃទី ១៨ ខែ ​សីហា ឆ្នាំ ២០២០ ​​ខណៈ​​នាង​ក៏​​បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​​​ខ្លួន​ ជា​សាធារណៈ​​​​បាន​ឲ្យដឹង​ដែរ​​ថា កូនស្រី​ដ៏​​គួរឱ្យ​ក្នាញ់​របស់​ខ្លួន​នោះ​បាន​ចាប់​កំណើត​នៅ​ព្រឹក​​ម៉ោង ១០ និង ៣ នាទី ​​មាន​ទម្ងន់ ៤,២ គីឡូក្រាម​ និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​​ថា Kiami Grintal​។

អតីត Freshie Girl ចំណាត់​ថ្នាក់​លេខ ៣ កាល​ពី​ឆ្នាំ ២០០៥ មាន​រាង​ខ្ពស់​​ស្រឡះ សម្បុរ​ខ្មៅ​ស្រអែមរូបនេះ បាន​​វិល​​ត្រឡប់​មក​ប្រឡូក​សិល្បៈ​វិញ​ហើយ ដោយថ្មីៗនេះគេឃើញនាងចេញថតផលិតផល និងថតសម្អាងការជាញឹកញាប់។ កាលពីពេលកន្លងទៅ ប្រាសាទ ដាវីន ធ្លាប់​បញ្ជាក់​ប្រាប់​អ្នកសារពត៌មានក្នុងស្រុក​​ថា ការមក​ស្រុក​ខ្មែរ​លើក​នេះ ក៏​មាន​ក្រុមហ៊ុន និង​ផលិតកម្ម​នានា មក​សួរ​នាំ​ចង់​ហៅ​​ទៅ​​ថត​កុន​ដែរ តែ​នាង​​មិន​អាច​ទទួល​បាន​ឡើយ សម្រាប់​​ការ​ថត​កុន ដោយសារ​ខ្លាច​ប៉ះពាល់​ពេល ការ​ត្រូវឡើងចុះទៅ​ក្រៅ​ប្រទេស​វិញ​ ទើប​មិន​ហ៊ាន​ទទួល​ថត​​។ ដូច្នេះ​​ទើបនាង​ទទួលតែ​​ការងារ​​សិល្បៈ​​បែប​​មាន​រយៈពេល​ខ្លីៗ​ដូចជា​ថត​សម្អាងការ និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​តែប៉ុណ្ណោះ។

អ្នកនាង ​ប្រាសាទ ដាវីន ត្រូវគេកត់សម្កាល់ថា មាន​វត្តមាន​​ក្នុង​ប្រទេស​កម្ពុជាយូរជាងមុនៗ ដោយការត្រឡប់មកលើកនេះត្រូវគេ​សម្គាល់ថា​នាងបានចូលរួម​ថត​​​ស្ប៉ត​​ពាណិជ្ជកម្ម​ និង​ថត​​សម្អាង​ការ​​​ជា​រឿយៗ​​ មិន​សូវ​​ដាច់ឡើយ ហើយ​​ទំនងជា​មាន​​គម្រោង​​ការ​ច្បាស់​លាស់ ​មក​ប្រឡូក​សិល្បៈ​​វិញ​ ក្រោយ​ពី​មាន​​ម្ចាស់​​ចិត្ត​ជា​​ជន​​បរទេស​នៅ​​លើ​​​ទឹកដី​​កំណើត​ខ្លួន​ និង​​មាន​ចំណង​ស្នេហ៍​កូន​ស្រី​គួរ​ឱ្យ​ស្រឡាញ់​​​។

 

Advertisement