ប៉ុន្មានមាត់ចុងក្រោយរបស់ ថេណា ធ្វើឱ្យហ្វេនបារម្ភពីការចាកចេញ

តារាចម្រៀងមានប្រជាប្រិយភាពខ្លាំងជាពិសេស គេសង្កេតឃើញការគាំទ្រច្រើនពីនារីៗនោះ លោក ថេណា បានបញ្ចេញចម្រៀងថ្មីចុងក្រោយបំផុតជាមួយ Caption ដែលធ្វើឱ្យហ្វេនរបស់ខ្លួន ហាក់ឈរលែងនឹង ទាំងអត្ថន័យ និងពាក្យទាំងនោះ។

Caption ជិតបីបន្ទាប់ ដែលមានអត្ថន័យថា លោកនឹងចាកចេញពីវិស័យចម្រៀងបានញាំញីទឹកចិត្តអ្នកគាំទ្រយ៉ាងខ្លាំង ក្នុងអត្ថន័យលើកឡើងថា ៖ « ញុំចាប់ផ្ដើមវិថីសិល្បៈយូរហើយ ក្ដីបំណងដំបូងគឺចង់លើកស្ទួយសិល្បៈចម្រៀងសម័យអោយមានលក្ខណជារបស់ខ្លួន និងដើម្បីរស់ផងដែរ។ ខ្ញុំគិតថាខ្ញុំឆ្លងកាត់រឿងច្រើនណាស់ ជោគជ័យក៏បានច្រើនដែរ ហត់នឿយក៏ច្រើនដែរ។ គ្មានការចាប់ផ្ដើមណាដែលគ្មានទីបញ្ចប់នោះទេ។ ពេលខ្លះភាពស្ងប់ស្ងាត់ ប្រហែលជាល្អសម្រាប់ខ្ញុំ។»

សូមបញ្ជាក់ថា លោក ថេណា ទើបតែបញ្ចេញស្នាដៃបទចម្រៀងថ្មីជាផ្លូវការរបស់ខ្លួនជូនពិសេសដល់អ្នកគាំទ្រ កាលពីថ្ងៃទី៥ ខែកុម្ភៈនេះមានចំណងជើងថា “ខ្យល់ត្រជាក់” ។ ទន្ទឹមនឹងភាពសប្បាយរីករាយជាមួយបទចម្រៀងថ្មីនេះ ថេណា ក៏ធ្វើឱ្យអ្នកគាំទ្រខកចិត្តក្រៀមក្រំយ៉ាងខ្លាំងផងដែរ។ ថេណា បានចេញវីដេអូខ្លីមួយ ដោយបានរៀបរាប់ ទាំងអួលដើមកពីការចាកចេញពីវិស័យសិល្បៈ នៅក្នុងវីដេអូនោះ ថេណា បាននិយាយថា” បទខ្យល់ត្រ ជាក់នេះជាបទចុងក្រោយរបស់ខ្ញុំ បន្ទាប់ពីខ្ញុំចេញបទនេះហើយខ្ញុំប្រហែលជាផ្អាកពីចម្រៀងសិន មិនដឹងត្រឡប់មកវិញឬក៏អត់ ប្រសិនបើមានឱកាសនឹងជួបគ្នាម្ដង”។

តែទោះជាយ៉ាងណា គេនៅមិនទាន់បានដឹងច្បាស់ថា បំណងរបស់លោក នឹងគ្រោងបន្តលើវិស័យនេះឬយ៉ាងទេ ព្រោះមានអ្នកគាំទ្រជាច្រើនហាក់មិនចង់ឲ្យតារារូបនេះ ងាកចេញពីវិថីសិល្បៈឡើយ៕

Advertisement