COVID-19! រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ហើយ

COVID-19! រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ហើយ

វិមាន​ក្រឹម​ឡាំង​(Kremlin) នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​ថា ខ្លួន​កំពុង​ចាត់​វិធាន​ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ បន្ទាប់​ពី​មាន​បុគ្គលិក​ម្នាក់​ធ្វើ​ការ​នៅ​ទី​នេះ បាន​ឆ្លង​វីរុស​COVID-19។

“យើង​បាន​រកឃើញ​ករណី​ឆ្លង​ COVID-19 នៅក្នុង​វិមាន​ក្រឹមឡាំង​។ ប្រធានាធិប​តី​មិន​ទាន់​បាន​ជួប​មនុស្ស​នេះ​នៅឡើយ​” អ្នក​នាំពាក្យ​នៃ​វិមាន​ក្រឹម​ឡាំង លោក​ Dmitry Peskov មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នា​ថ្ងៃទី​27​មីនា​ ប៉ុន្តែ​លោក​មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​អត្តសញ្ញាណ​អ្នក​ដែល​បាន​ឆ្លង​វីរុស​COVID-19នេះ​នោះ​ទេ​។

អ្នក​នាំពាក្យ​នៃ​វិមាន​ក្រឹម​ឡាំង លោក​ Dmitry Peskov

នេះ​គឺជាករណី​ឆ្លង​វីរុសCOVID-19 ដំបូង​បង្អស់​នៅ​ក្នុង​វិមាន​ក្រឹម​ឡាំង។ ប្រទេស​រុស្ស៊ី គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ជាង​1,000​នាក់ ក្នុង​នោះ​មាន​3នាក់​បាន​ស្លាប់ និង​ជាង​40​នាក់​​បាន​ជា​សះស្បើយ​។ រដ្ឋ​ធានី​ម៉ូស្គូ បាន​រកឃើញ​ករណីឆ្លង​មេរោគ​​COVID-19 ច្រើន​ជាង​គេ​បំផុត ដោយ​មាន​រហូត​ដល់​ជាង​700​ករណី​ ក្នុង​ចំណោម​អ្ន​ក​ឆ្លង​វីរុស​សរុប​ទូទាំង​ប្រទេស​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement