ធ្លាក់​យន្តហោះ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក! មនុស្សជា​ច្រើន​នាក់​បាន​បាត់​បង់ជីវិត

យន្តហោះស៊េរី Piper PA32 Cherokee មាន​ 6​កៅអី

អាជ្ញាធរ​រដ្ឋ Nuevo Leon ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ថ្មីៗនេះ បានប្រកាសថា មាន​ករណី​ធ្លាក់​យន្តហោះ​ធុន​ស្រាល​មួយគ្រឿង កាលពី​ព្រឹក​ថ្ងៃទី29 ខែមេសា ឆ្នាំ2021 នៅក្នុង​តំបន់​របស់ខ្លួន បណ្ដាលឱ្យ​មនុស្ស​ចំនួន 6នាក់ បាត់បង់​ជីវិត។

យន្តហោះ​ស៊េរី Piper PA32 Cherokee មួយគ្រឿង​នេះ បាន​ធ្លាក់​លើផ្លូវ​ជាតិ Laredo ស្ថិតក្នុង​តំបន់ Cienega de Flores ក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ Del Norte និង​បុក​ទៅលើ​ការិយាល័យ​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​នៅ​តំបន់​នេះ។

ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ខាងលើ រួមមាន បុរស​ចំនួន 3នាក់ និង​ស្ត្រី​ចំនួន 3នាក់។ ក្រៅពីនេះ ឧបទ្ទវ​ហេតុនេះ​ក៏បាន​បណ្ដាលឱ្យ​មនុស្ស​ម្នាក់​កំពុង​បើកបរ​យានជំនិះ​នៅលើ​ផ្លូវជាតិ ត្រូវ​រងរបួស​ធ្ងន់​ផង​ដែរ។

ក្រុមមន្ត្រី​មាន​សមត្ថកិច្ច នៃ​តំបន់ Cienega de Flores បាន​មកដល់​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ​រក​មូល​ហេតុដែល​នាំឱ្យមាន​គ្រោះថ្នាក់ ដ៏​គួរឱ្យ​រន្ធត់​នេះ៕

ប្រភព៖ UNI
ប្រែសម្រួល​៖ បុត្រា

Advertisement