រដ្ឋមន្ត្រីការបរទេស កម្ពុជា ចាប់ផ្តើម បំពេញ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ នៅ សាធារណរដ្ឋ​ប្រជាមានិត​ចិន

រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់ កម្ពុជា ឯកឧត្តម ប្រាក់ សុខុន និង​គណៈប្រតិភូ បាន​អញ្ជើញ​ទៅដល់​ទីក្រុង ហាង​ចូ​វ ប្រទេស​ចិន ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល ៣ ថ្ងៃ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹងមាន​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យផ្សេងៗ រវាង កម្ពុជា និង​ប្រទេស​ចិន ក្នុងនោះ​ក៏មាន​វិស័យសេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និង​ការពារជាតិ រួមទាំង​បញ្ហា​រួមមួយ​ចំនួន​ដែល​ប្រទេស​ទាំងពីរ​កំពុង​មានកា​រ​ព្រួយបារម្ភ។

ក្រសួងការបរទេស​ក​ម្ពុ​ជា យល់ថា ដំណើរ​ទស្សនកិច្ច​លើក​នេះ​នឹង​ជួយ​បង្កើន​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ពេញលេញ មិត្ត​ភាពជា​ប្រពៃណី​យូរអង្វែង សាមគ្គីភាព និង​សហប្រតិបត្តិការ​ជាក់លាក់ ក៏ដូចជា​ការជំរុញ​កិច្ចសហការ​ក្នុង​ក្របខណ្ឌ​ពហុ​ប៉ូល ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

ឯកឧត្តម ប្រាក់ សុខុន និង លោក វ៉ាង យី (Wang Yi)

ទស្សនកិច្ច​លើក​នេះ​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការអញ្ជើញ​របស់ ឯកឧត្តម វ៉ាង យី ដែលជា​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន។ ដំណើរ​ទស្សនកិច្ច​នេះ រយៈពេល ៣ ថ្ងៃ រាប់​ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១៕

Advertisement