(វីដេអូ)-ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន ក្អក​ជា​បន្តបន្ទាប់ នៅពេល​ថ្លែង​សុន្ទរកថា

លោក ចូ បៃ​ដិ​ន បាន​ក្អក​ជា​ច្រើនដង​នៅក្នុង​ពេលធ្វើ​សេចក្ដីថ្លែងការណ៍​នៅ​សេត​វិមាន ប៉ុន្តែ លោក​បាន​អះអាងថា មិនបាន​ឆ្លង​កូ​វីដ-១៩ នោះទេ ដោយ​គ្រាន់តែ​ឆ្លង​ផ្ដាសាយ​ពី​ចៅប្រុស​ប៉ុណ្ណោះ។

«ខ្ញុំ​មិនមាន​បញ្ហា​អ្វី​ទេ ខ្ញុំ​ធ្វើតេស្ត​រក កូ​វីដ-១៩ រាល់ថ្ងៃ» ប្រធានាធិបតី​អាម៉េរិក បញ្ជាក់​ដូច្នេះ​កាលពី​ថ្ងៃទី ៣ ធ្នូ បន្ទាប់ពី​ត្រូវបាន​សួរ​អំពី​បញ្ហា​សុខភាព ព្រោះតែ​លោក​បាន​ក្អក​បន្តបន្ទាប់​ក្នុងពេល​ថ្លែង​សុន្ទរកថា។ «ចៅប្រុស​អាយុ​មួយឆ្នាំ​ម្នាក់​របស់ខ្ញុំ ផ្ដាសាយ។ គាត់​ចូលចិត្ត​ថើប​ខ្ញុំ​ណាស់»។

វេជ្ជបណ្ឌិត​ប្រចាំ​សេត​វិមាន លោក Kevin O’Connor ក្រោយមក​ក៏បាន​ប្រកាស​បង្ហាញ​លិខិត​បញ្ជាក់ថា លោក ចូ បៃ​ដិ​ន ឆ្លង​ជំងឺ​ផ្ដាសាយ។

លោក O’Connor ឱ្យដឹងថា លោក​បានធ្វើ​តេស្ត និង​ពិនិត្យ​សុខភាព​ជូន​លោក បៃ​ដិ​ន។ «លទ្ធផល​នៃ​ការធ្វើ​តេស្ត សុទ្ធតែ​បង្ហាញថា អវិជ្ជមាន។ គាត់​ត្រូវបាន​ធ្វើតេស្ត​កូ​វីដ-១៩ ចំនួន ៣ ដង​រួចហើយ​នៅក្នុង​សប្ដាហ៍​នេះ» លិខិត​របស់​វេជ្ជបណ្ឌិត​ប្រចាំ​សេត​វិមាន បានបញ្ជាក់​ដូច្នេះ៕

Advertisement