ភ្ញៀវ​ទេសចរណ៍​បរទេស​ទៅកាន់ ជប៉ុន ត្រូវតែ​ពាក់​ម៉ាស និង​មាន​ប័ណ្ណធានា​រ៉ាប់រង

ប្រភពព័ត៌មាន​ពី តូ​ក្យូ ឱ្យដឹងថា ចាប់ពី​ថ្ងៃទី ១០ មិថុនា ភ្ញៀវ​ទេសចរណ៍​បរទេស​ទាំងអស់​ដែល​ចូលមក​កាន់ ប្រទេស​ជប៉ុន គឺ​ត្រូវតែ​ពាក់​ម៉ាស និង​ត្រូវមាន​ប័ណ្ណធានា​រ៉ាប់រង​ដើម្បី​ទូទាត់​ថ្លៃ​សេវា​សុខាភិបាល ក្នុងករណី​ពួកគេ​វិជ្ជមាន​នឹង កូ​វីដ-១៩។

ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ របស់ ប្រទេស​ជប៉ុន (MLIT) ទើបតែ​បានធ្វើ​សេចក្ដីព្រាង​ការណែនាំ​មួយ ក្នុងនោះ​សង្កត់ធ្ងន់ថា ភ្ញៀវ​ទេសចរណ៍​បរទេស​ត្រូវតែ​គោរព​តាម​ការកំណត់​ដូច​បាន​និយាយ​ពី​ខាងដើម មុនពេល​ធ្វើដំណើរ​ទេស​ចរណ៍​នៅ ជប៉ុន។ ក្នុងករណី​រកឃើញថា ភ្ញៀវ​បរទេស​ណា​ម្នាក់​វិជ្ជមាន​នឹង កូ​វីដ-១៩ ក្រុមហ៊ុន​ដឹកជញ្ជូន​នឹងមាន​ភារកិច្ច​នាំ​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ និង​ជួយ​ជ្រោមជ្រែង​រហូតដល់​ពេល​ពួកគេ​ចាកចេញ​ផុតពី ជប៉ុន។

មុន​នោះ កាលពី​ថ្ងៃទី ២៦ ឧសភា នាយករដ្ឋមន្ត្រី Kishida Fumio ប្រកាសថា ប្រទេស​នេះ​នឹង​បើកទ្វារ​ទទួលភ្ញៀវ​ទេសច​រណ៍​បរទេស​ដោយមាន​លក្ខខណ្ឌ ចាប់ពី​ថ្ងៃទី ១០ មិថុនា។ ប៉ុន្តែ ជប៉ុន នឹង​ទទួល​តែ​ភ្ញៀវ​ទាំងឡាយណា​ដែល​មកពី​ដែនដី/តំបន់​ដែល​ស្ថិតក្នុង​បញ្ជី​ដែលមាន​អត្រា​វិជ្ជមាន​នឹង​កូ​វីដ-១៩ កម្រិត​ទាប​ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ភ្ញៀវ​ទេសចរណ៍​ត្រូវតែ​ចុះឈ្មោះ​តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍ និង​មាន​មគ្គទេសក៍​អមដំណើ​រ។

Advertisement