នៅវៀតណាម ប្រជា​ជន​យក​កាំភ្លើង​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច ទទួល​បាន​អាហារ​ត្រឡប់​ទៅ​វិញ

នៅវៀតណាម ប្រជា​ជន​យក​កាំភ្លើង​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច ទទួល​បាន​អាហារ​ត្រឡប់​ទៅ​វិញ

ប្រជា​ជន​ជាច្រើន​​នៅ​ក្នុង​ទីក្រុង​សៃហ្គន​(Ho Chi Minh)​ ប្រទេស​វៀត​ណាម បាន​នាំ​គ្នា​យក​អាវុធ​មក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​នោះ​មាន​អាវុធ​ស្ទើរ​គ្រប់​ប្រភេទ​ តាំង​ពី​កាំបិត​ រហូត​ដល់​កាំភ្លើង​។

ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះ នៅ​ទីក្រុង​សៃហ្គន ភាគ​ខាងត្បូង​ប្រទេស​វៀត​ណាម គឺ​ឃើញ​មាន​សកម្ម​ភាព​​ប្រមូល​អាវុធ​ និង​ប្រគល់​អាវុធ​បាន​កើត​ឡើង​​ជាហូរ​ហែ​​ ពិសេស​គឺ​នៅក្នុងខណ្ឌ​​ Binh Thanh។ កាំភ្លើង​ខ្យល់​ (Air gun) កាំភ្លើង​គ្រាប់​ជ័រ កាំបិត machete មាន​វែង​មាន​ខ្លី រួម​នឹង​គ្រាប់​កាំភ្លើង គ្រឿង​ផ្ទុះ​ និង​គ្រឿង​អាវុធ​ជា​ច្រើន​ផ្សេង​ទៀត​ ត្រូវ​បាន​ប្រជា​ជន​នាំ​យក​មក​ប្រគល់​ឱ្យ​ប៉ូលីស។ ជាមួយ​គ្នា​នេះ​ដែរ បន្ទាប់​ពី​បាន​យក​អាវុធ​មក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ហើយ​ អតីត​ម្ចាស់​អាវុធ​ទាំង​នោះ​ក៏​​ទទួល​បាន​អំណោយ​ជា​អាហារ​ពី​សំណាក់​អាជ្ញា​ធរ​ក្រុង​។

លោក Le Phat Minh មក​ពី​ខណ្ឌ​ Binh Thanh បាន​ឱ្យដឹង​ថា “កាំភ្លើង​ដែល​ខ្ញុំ​បាន​ទិញនេះ​គឺ​​ទុក​សម្រាប់​បាញ់​សត្វ​កាលពី​នៅ​ក្មេង​។ ក្រោយ​មក​ ដោយ​សារ​តែ​ឃើញ​ថា​វា​លែង​មាន​ប្រយោជន៍​ និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សង្គម ព្រម​ទាំង​មាន​ការ​​​ប្រកាស​ពី​ខាង​សង្កាត់​ ដែល​ឱ្យ​ប្រជា​ជន​ប្រគល់​អាវុធ ខ្ញុំ​ក៏​យក​វា​មក​ប្រគល់​ឱ្យ​ប៉ូលីស​ ដើម្បី​ចៀស​វាង​ហេតុ​ការណ៍​អាក្រក់​កើត​ឡើង។

នៅវៀតណាម ប្រជា​ជន​យក​កាំភ្លើង​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច ទទួល​បាន​អាហារ​ត្រឡប់​ទៅ​វិញចំណែក​ពល​រដ្ឋ​ម្នាក់​ទៀត​ឈ្មោះ Huynh Le Tuan Khanh ដែល​បាន​យក​អាវុធ​មក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ដែរ​នោះ​ បាន​និយាយ​ថា “​កាំភ្លើង​នេះ​ ខ្ញុំ​រើស​បាន​នៅ​លើ​ដង​ផ្លូវ​។ ក្រោយ​ពី​មាន​ការ​ប្រកាស​ពី​អាជ្ញាធរ​សង្កាត់ ខ្ញុំ​ក៏សម្រេច​ចិត្ត​យក​វា​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្ដង ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ដល់​ខ្លួន​។

នៅវៀតណាម ប្រជា​ជន​យក​កាំភ្លើង​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច ទទួល​បាន​អាហារ​ត្រឡប់​ទៅ​វិញលោក​ Nguyen Dinh Anh ដែល​បាន​យក​អាវុធ​មក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ បាន​ថ្លែង​ថា “បើ​ទោះជា​មិន​មាន​អំណោយ​​ ក៏ខ្ញុំ​នៅ​តែ​យក​វា​មក​ប្រគល់​ឱ្យ​នគរ​បាល​ជា​ធម្មតា គឺ​ដើម្បី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​។ អំណោយ​សម្រាប់​ខ្ញុំ​គឺ​មិន​មាន​សំខាន់​នោះ​ទេ​​”។

នៅវៀតណាម ប្រជា​ជន​យក​កាំភ្លើង​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច ទទួល​បាន​អាហារ​ត្រឡប់​ទៅ​វិញសារ​ព័ត៌មាន​វៀត​ណាម​ដក​ស្រង់ប្រភព​​ព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា អាវុធ​ទាំង​នេះ​នឹង​ត្រូវ​កំណត់​តាម​​ប្រភេទ​ រួច​ហើយ​យក​ទៅ​កម្ទេច​ចោល​។ ប្រធាន​ប៉ូស្តិ៍​នគរ​បាល​សង្កាត់​2 លោក​ Le Tran Trung បាន​ថ្លែង​ថា “នៅក្នុងរយៈ​ពេល​នៃ​​ការ​សម្រាក​នៅ​ផ្ទះ​ដោយ​សារ​បម្រាម​គោចរ​កន្លង​មក មាន​ករណី​ឈ្លោះ​ប្រកែក​គ្នា​ច្រើន ដែល​នាំ​ឱ្យ​មាន​បញ្ហា​ប្រើ​ប្រាស់​អាវុធ​កើត​ឡើង​។ ក្រោយ​ពី​បម្រាម​គោចរ​បាន​បញ្ចប់ សង្កាត់​ក៏​មាន​កម្ម​វិធី​ប្រមូល​អាវុធ​ ព្រោះ​ថា ការ​ប្រើប្រាស់​អាវុធ​គឺជា​រឿង​គ្រោះ​ថ្នាក់​ ដែល​អាច​បង្ក​ឱ្យ​មាន​រឿង​ស្ដាយ​ក្រោយ​ជា​ច្រើន​។ មេប៉ូស្តិ៍​រូប​នេះ​​​បន្ថែម​ថា “សមត្ថ​កិច្ច​នឹង​បន្ត​ប្រមូល​អាវុធ​ដែល​នៅ​សល់​ឱ្យ​អស់ ពិសេស​គឺ​ចំពោះ​ក្រុម​ក្មេង​ៗ។

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា សកម្ម​ភាព​ប្រមូល​អាវុធ​ខាង​លើ​នេះ​នឹង​ត្រូវ​បាន​អាជ្ញា​ធរ​ក្រុង​សៃហ្គន​ បន្ត​អនុវត្ត​ដល់​ដំណាច់​ឆ្នាំ​2020៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement