សហរដ្ឋ​អាមេរិក​អនុម័ត​លើក​ការ​លក់​គ្រាប់​បែក​បាញ់​នាវា​ទៅ​ឱ្យ​តៃវ៉ាន់

សហរដ្ឋ​អាមេរិក​អនុម័ត​លើក​ការ​លក់​គ្រាប់​បែក​បាញ់​នាវា​ទៅ​ឱ្យ​តៃវ៉ាន់

សហរដ្ឋអាមេរិក​បាន​រៀប​គម្រោង​លក់​គ្រាប់​បែក​បាញ់​នាវា​​ចំនួន​18​គ្រាប់​ក្នុង​តម្លៃ​180​លាន​ដុល្លារ​ទៅ​ឱ្យ​កោះ​តៃ​វ៉ាន់ ដោយ​មិន​ខ្ចី​អើ​ពើ​ដល់​ការ​ព្រមាន​ពី​ប្រទេស​ចិន​។

យោង​តាម​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី​20​ឧស​ភាព​​របស់​អង្គ​ភាព​សហប្រតិបត្តិ​ការ​សន្តិសុខ​ជាតិ​អាមេរិកាំង​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​​ផ្ដល់​​ការ​អនុញ្ញាត​ឱ្យ​លក់​គ្រាប់​បែក​បាញ់​នាវា​ (torpedo) ប្រភេទ​ MK-48 Mod6 ធុន​ធ្ងន់​និង​បច្ចេក​វិទ្យា​ខ្ពស់​ចំនួន​18​គ្រាប់​​ និង​ឧបករណ៍​ផ្សេង​ៗ​ទៀត​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​។ យុទ្ធោបករណ៍​ខាងលើ​នេះ​ មាន​តម្លៃ​សរុប​​ប្រមាណ​ជា​180​លាន​ដុល្លារ​អាមេរិក​។

សហរដ្ឋ​អាមេរិក​អនុម័ត​លើក​ការ​លក់​គ្រាប់​បែក​បាញ់​នាវា​ទៅ​ឱ្យ​តៃវ៉ាន់សេចក្ដី​ប្រកាស​បាន​ឱ្យ​ដឹង​ថា អង្គ​ភាព​សហប្រតិបត្តិ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ទិន្នន័យ​ចាំបាច់​ដើម្បី​រាយ​ការណ៍​ឡើង​សភា​អំពី​គម្រោង​លក់​គ្រាប់​បែក​បាញ់​នាវា​ទៅ​ឱ្យ​កោះតៃវ៉ាន់​​។

គម្រោង​ខាងលើនេះ​ក៏​ត្រូវ​បាន​គេ​រៀប​រាប់​ថា គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​​ផ្នែក​សេដ្ឋ​កិច្ច និង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ នៅពេល​ជួយ​ដល់​កោះតៃវ៉ាន់​​ដើម្បី​ “បន្ត​កិច្ច​ប្រឹង​ប្រែង​ក្នុងការ​ធ្វើ​ទំនើប​កម្ម​​​កម្លាំង​ប្រដាប់​អាវុធ និង​ដើម្បី​រក្សា​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថ​ភាព​ការ​ពារ​ខ្លួន​”។

សហរដ្ឋ​អាមេរិក​អនុម័ត​លើក​ការ​លក់​គ្រាប់​បែក​បាញ់​នាវា​ទៅ​ឱ្យ​តៃវ៉ាន់សេចក្ដី​ប្រកាស​ខាងលើ​​ត្រូវ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​​ដែល​មេដឹក​នាំ​កោះតៃវ៉ាន់ លោក​ស្រី Tsai Ing-wen ​ស្បថ​ចូល​កាន់​តំណែង​អាណត្តិទី​2​របស់ខ្លួន​។

សូម​រំឭក​ថា នៅក្នុង​សុន្ទរកថា​ដំបូង​នៃ​ការ​ចូល​កាន់​តំណែង​​ប្រធានាធិបតី​តៃវ៉ាន់​​ក្នុង​អាណត្តិ​ទី2​នេះ លោក​ស្រី Tsai Ing-wen បាន​ប្រកាស​ថា​ តៃវ៉ាន់​មិន​ទទួល​យក​ការ​ដែល​ខ្លួន​​ត្រូវ​ក្លាយ​ជា​ចំណែក​មួយ​របស់​ប្រទេស​ចិន​​​ដោយ​​ប្រើ​ប្រាស់​រូប​មន្ត “ប្រទេស​មួយ​ របប​ពីរ​” ដែល​ត្រូវ​បាន​​លើក​ឡើង​ដោយ​ទី​ក្រុង​ប៉េកាំង​នោះ​ទេ​ ប៉ុន្តែ លោក​ស្រី​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ចរចា​ដើម្បី​​ភាគី​ទាំង​ពីរ​អាច​បន្ត​វត្តមាន​ទៅ​មុខ​ទៀត​។

សហរដ្ឋ​អាមេរិក​អនុម័ត​លើក​ការ​លក់​គ្រាប់​បែក​បាញ់​នាវា​ទៅ​ឱ្យ​តៃវ៉ាន់ទីក្រុង​ប៉េកាំង​បាន​ព្រមាន​ជា​ច្រើន​ដង​មក​ហើយ​ទៅលើ​កោះតៃវ៉ាន់​ដែល​ចង់​ប្រកាស​ឯករាជ្យ​។ ប្រទេស​ចិន​ចាត់​ទុក​​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់់​ខ្លួន​ ដោយ​​រង់​ចាំ​តែ​ថ្ងៃ​បម្រួប​បង្រួមតែ​​ប៉ុណ្ណោះ​ បើ​ទោះ​ជា​ត្រូវ​ធ្វើ​សង្គ្រាម​នឹង​គ្នា។​

សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក មិន​មាន​ទំនាក​ទំនង​ការ​ទូត​ជា​ផ្លូវ​ការ​ជាមួយ​តៃវ៉ាន់​នោះ​ទេ​។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​នៅ​តែ​លក់​អាវុធ​ឱ្យ​កោះ​នេះ​ បើ​ទោះ​ជា​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ពី​ទី​ក្រុង​ប៉េកាំង​ក៏ដោយ​។

សហរដ្ឋ​អាមេរិក​អនុម័ត​លើក​ការ​លក់​គ្រាប់​បែក​បាញ់​នាវា​ទៅ​ឱ្យ​តៃវ៉ាន់ កាលពី​ថ្ងៃទី​20​ឧសភា​កន្លង​ទៅ ប្រទេស​ចិន​បាន​រិះ​គន់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​​ ព្រោះ​តែ​លោក Mike Pompeo បាន​ផ្ញើ​សារ​អបអរ​សាទរ​​ដល់​មេដឹកនាំ​តៃវ៉ាន់ គឺ​លោក​ស្រី Tsai Ing-wen ​ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី​2​។ ទីក្រុង​ប៉េកាំង​បាន​ចោទ​លោក Mike Pompeo ថា​បាន​រំលោភ​លើ​គោល​ការណ៍​ “ប្រទេស​មួយ​ របប​ពីរ” និង​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន​៕

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement