អង់គ្លេស​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​លំដាប់​ទី​2​ក្នុង​លោក តែ​ពលរដ្ឋ​​រាប់​ម៉ឺន​នាក់​​នៅ​តែ​​ចេញ​ទៅ​លេង​សមុទ្រ​

អង់គ្លេស​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​លំដាប់​ទី​2​ក្នុង​លោក តែ​ពលរដ្ឋ​​រាប់​ម៉ឺន​នាក់​​នៅ​តែ​​ចេញ​ទៅ​លេង​សមុទ្រ​

ប្រជាជន​អង់គ្លេស​​រាប់​ម៉ឺន​នាក់​បាន​នាំ​គ្នា​ទៅ​កាន់ឆ្នេរ​សមុទ្រ​​នានា​របស់​ប្រទេស​នេះ​​ ដោយ​​​លែង​ខ្វល់​អំពី​​ COVID-19 ដែល​កំពុង​មាន​ភាព​ស្មុគ​ស្មាញ​នៅ​ឡើយ​ ព្រោះ​តែ​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ពេក​។

យោង​តាម​​សារព័ត៌មាន​ Dailymail សីតុណ្ហ​ភាព​នៅ​ភូមិ​ Santon Downham សង្គាត់​ Suffolk ប្រទេស​អង់គ្លេស​​កាល​ពី​ម្សិល​ម៉្ងៃ​​(20​ឧសភា) បានឡើង​ដល់​28អង្សាសេ​ ដែល​ជា​ថ្ងៃ​ក្ដៅ​បំផុត​គិត​ចាប់​ពី​ដើម​ឆ្នាំ​មក​នេះ​។ ចំណែក​សីតុណ្ហ​ភាព​នៅ​តំបន់​ផ្សេង​ៗ​ក្នុង​ប្រទេស​នេះ​ក៏​ចាប់​ផ្ដើម​ឡើង​កម្ដៅ​ ហើយ​វា​អាច​នឹង​បន្ត​កើន​ឡើង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។

អង់គ្លេស​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​លំដាប់​ទី​2​ក្នុង​លោក តែ​ពលរដ្ឋ​​រាប់​ម៉ឺន​នាក់​​នៅ​តែ​​ចេញ​ទៅ​លេង​សមុទ្រ​
ក្នុង​រូប​ថត​៖ ឆ្នេរ​សមុទ្រ​​នៅ​តំបន់​ Weston-super-Mare, Somerset ប្រទេស​អង់គ្លេស​

សកម្ម​ភាព​មនុស្ស​រាប់​ម៉ឺន​នាក់​ទៅ​លម្ហែ​កាយ​​នៅ​តាម​ឆ្នេរ​សមុទ្រ​នៅ​អង់គ្លេស​បែប​នេះ​ ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ហានិភ័័យ​នៃ​ការ​ឆ្លង​វីរុស​COVID-19។

ឆ្នេរ​សមុទ្រ​ Durdle Door, Dorset

ក្នុង​ពេល​ដែល​សណ្ឋាគារ​ និង​កន្លែង​សម្រាប់​បោះ​តង់​មិន​ទាន់​បើក​ដំណើរ​ការ​​ដោយ​សារ​ COVID-19 ដូច្នេះ​អ្នក​ទៅលេង​សមុទ្រ​ក៏​នាំ​គ្នា​បោះ​តង់​នៅ​លើ​ឆ្នេរ​ខ្សាច់​ និង​កន្លែង​សាធារណៈ​ដើម្បី​សម្រាក​ឆ្លង​រាត្រី​។

តំបន់​ Woolacombe, Devon

“តង់ និង​រថយន្ត​​សម្រាប់​បោះ​ជំរំ​ជា​ច្រើន​​បាន​បង្ហាញ​ខ្លួន​។ កន្លែង​ដែល​ធ្លាប់​ទំនេរ​ ពេល​នេះ​វា​ពេញ​ទៅ​ដោយ​តង់​” នេះ​បើ​តាម​អ្នក​ស្រុក​នៅក្បែរ​តំបន់​ឆ្នេរ​សមុទ្រ​។

ឆ្នេរ​សមុទ្រ​នៅ​តំបន់ SOLO Syndication

ចាប់​ពី​ដើម​ខែ​ បម្រាម​គោចរ​នៅ​អង់គ្លេស​ត្រូវ​បាន​បន្ធូរបន្ថយ​ជា​បណ្ដើរ​ៗ ហើយ​ពលរដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ឆ្នេរ​សមុទ្រ​ និង​តំបន់​ទេស​ចរណ៍​ដើម្បី​សម្រាក​លម្ហែ​កាយ​​។

តំបន់​ Poole, Dorset

ក្រុម​មន្ត្រី​នៅ​មូលដ្ឋាន​មួយ​ចំនួន​បាន​ព្រមាន​​ដល់​អ្នក​ទេស​ចរណ៍​ថា “គួរ​​ពិចារណា​ឱ្យ​បាន​វែង​ឆ្ងាយ” មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​លេង​ឆ្នេរ​សមុទ្រ​ ព្រោះ​ថា​ COVID-19 អាច​មាន​នៅ​គ្រប់​ទីកន្លែង​។

គិត​មក​ដល់​បច្ចុប្បន្ន​ ប្រទេស​អង់គ្លេស​បាន​រកឃើញ​អ្នកជំងឺ​ COVID-19 ចំនួន​​250,908នាក់​ និង​36,042​នាក់​បាន​បាត់​បង់​ជីវិត​។ អង់គ្លេស​ បច្ចុប្បន្ន​គឺ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​លំដាប់​ទី​5​ក្នុង​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ រុស្ស៊ី ប្រេស៊ីល និង​អេស្ប៉ាញ។ ប៉ុន្តែ អង់គ្លេស​​គឺជា​​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ច្រើន​ជាង​គេ​លំដាប់​ទី2​ក្នុង​ពិភពលោក បន្ទាប់​ពី​​សហរដ្ឋ​អាមេរិក​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement