ចិន​កំពុង​បង្ហើយ​ការ​សាង​សង់​នាវា​ផ្ទុក​យន្ត​ហោះ​ក្នុង​ស្រុក​ទី​ពីរ​ ខណៈ​នាវា​បន្ទាប់​កំពុង​ចាប់​ផ្ដើម​សាងសង់​ ឯនាវា​ទី​ប្រាំ​នឹង​ដើរ​ដោយ​ថាម​ពល​នុយក្លេអែ

នាវាផ្ទុក​យន្ត​ហោះ​ Liaoning របស់​ប្រទេស​ចិន​

ប្រទេស​ចិន​អាចសាង​សង់​​បង្ហើយ​នាវា​ផ្ទុក​យន្ត​ហោះ​ក្នុង​ស្រុក​ទី​ពីរ​​​ ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​2021​ និង​កំពុង​ពន្លឿន​ការ​សាង​សង់​នាវា​ផ្ទុក​យន្ត​ហោះ​បន្ទាប់​ទៀត​។

Type-002 ដែល​ជា​នាវា​ផ្ទុកយន្ត​ហោះ​ចម្បាំង​ទី​បី​របស់​ប្រទេស​ចិន​ និង​ជា​នាវា​ផ្ទុក​យន្ត​ហោះ​ទី​ពីរ​ដែល​ផលិត​ឡើង​ដោយ​ស្នាដៃ​វិស្វករ​ក្នុង​ស្រុក​ បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ដំឡើង​ចុង​ក្រោយ​ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ចំនួន​2​ដែល​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី​17​កក្កដា​។

ប្រភព​ព័ត៌មាន​មួយ​បាន​ឱ្យ​ដឹង​ថា ដំណើរ​ការ​នៃ​ការ​ដំឡើង​នាវា​ផ្ទុក​យន្ត​ហោះជំនាន់ថ្មី Type-002 បាន​ចាប់​ផ្ដើម​ ហើយ​បើ​តាម​គម្រោង​ កិច្ច​ការ​នេះ​នឹង​រួច​រាល់​នៅ​ពាក់​កណ្ដាល​ដើម​ឆ្នាំ​ក្រោយ​។ បុគ្គលិក​នៃ​ក្រុម​សាង​សង់​នាវា​នេះ​ក៏​កំពុង​តែ​ចាប់​ផ្ដើម​ដំឡើង​បាត​នាវា​ និង​បាន​ធ្វើ​ពិធី​សម្ពោធ​បើក​ការ​សាង​សង់​នាវា​ផ្ទុក​យន្ត​ហោះ​បន្ទាប់​ ដែល​ជា​ “បងប្អូន​របស់​ Type-002។ រោងសាងស​ង់​នាវា​ Jiangnan នៅ​ជាយ​ក្រុង​សៀងហៃ​ គឺជា​អ្នក​ផលិត​នាវា​ទាំង​ពីរ​នេះ​”។

គម្រោង​អភិវឌ្ឍ​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​ Type-002 ត្រូវ​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​2015​ និង​ផ្ដើម​ការ​សាង​សង់​ចាប់​ពី​ឆ្នាំ​2018 ប៉ុន្តែ​ផែន​ការ​នេះ​បាន​ជួប​បញ្ហា​ច្រើន​ជា​បន្ត​បន្ទាប់​។ រហូត​ដល់​ឆ្នាំ​2019​​ ដំណើរការ​សាង​សង់​នាវា​នេះ​ក៏ត្រូវ​បាន​ផ្អាក​ដោយ​សារ​តែ​បញ្ហា​បច្ចេក​ទេស​ ក៏ដូចជា​ខ្វះ​ថវិកា​ ព្រោះ​តែ​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ចិន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ រួម​នឹង​សកម្ម​ភាព​កំណែ​ទម្រង់​កង​ទ័ព​របស់ប្រទេស​ចិន​។ មក​ដល់​ដើម​ឆ្នាំ​2020​ ដំណើរ​ការ​សាង​សង់​ក៏​ត្រូវ​កាត់​បន្ថយ ដោយ​សារ​តែ​ COVID-19។

ចិន​កំពុង​បង្ហើយ​ការ​សាង​សង់​នាវា​ផ្ទុក​យន្ត​ហោះ​ក្នុង​ស្រុក​ទី​ពីរ​ ខណៈ​នាវា​បន្ទាប់​កំពុង​ចាប់​ផ្ដើម​សាងសង់​ ឯនាវា​ទី​ប្រាំ​នឹង​ដើរ​ដោយ​ថាម​ពល​នុយក្លេអែប្រភព​ព័ត៌មាន​មួយ​ផ្សេង​ទៀត​បាន​ឱ្យ​ដឹង​ថា “នាវា​ផ្ទុក​យន្ត​ហោះ​ Type-002 បន្ទាប់​​ នឹង​ត្រូវ​បាន​សាង​សង់​ឆាប់​រហ័ស​ជាង​នាវា​ទី​មួយ​ ដោយ​សារ​បុគ្គលិក​មាន​បទ​ពិសោធន៍​ច្រើន​ជាង​មុន​ និង​អាច​ដោះ​ស្រាយ​បញ្ហា​បាន​លឿន​។ នេះ​គឺជា​ការ​ងារ​ប្រកប​ដោយ​ឧបសគ្គ ព្រោះ​ថា Type-002 គឺជា​នាវា​ផ្ទុក​យន្ត​ហោះ​ដំបូង​ដែល​ផលិត​ដោយ​ជនជាតិ​ចិន​”។

រូប​ភាព​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ចិន​ និង​ត្រូវ​បាន​បង្ហោះ​ឡើងវិញ​កាល​ពី​ថ្ងៃទី​15​កក្កដា​ដោយ​គណនី​ Twitter RupprechtDeino បាន​បង្ហាញ​ថា ផ្នែក​ដ៏​ធំ​ចំនួន​2​ ដែល​ត្រូវ​បាន​ដំឡើង​ភ្ជាប់​ពី​គ្រោង​សម្រាប់​សាង​សង់ដែល​មាន​​ស្រាប់​របស់​នាវា​ Type-002 កំពុង​ស្ថិត​នៅលើ​ផែ​អណ្ដែត​។ នៅខាង​លើ​នោះ​គឺជា​ទីលាន​សម្រាប់​យន្ត​ហោះ​ចុះ​ចត​​ ដែល​វា​មិនទាន់​ត្រូវ​បាន​សាងសង​រួច​រាល់​នៅ​ឡើយ​។

រូប​ភាព​នានា​បាន​បង្ហាញថា​ ដំណើរ​ការសាង​សង់​ ត្រូវ​បាន​ពន្លឿន​ជាង​មុន​ បើ​ធៀប​ជាមួយ​នឹង​រូប​ភាព​ផ្កាយ​រណប​ដែល​ត្រូវ​បាន​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​យុទ្ធ​សាស្ត្រ​និង​អត្តរជាតិ​ប្រកាស​បង្ហាញ​កាល​ពី​ខែ​មេសា​2019។

ចិន​កំពុង​បង្ហើយ​ការ​សាង​សង់​នាវា​ផ្ទុក​យន្ត​ហោះ​ក្នុង​ស្រុក​ទី​ពីរ​ ខណៈ​នាវា​បន្ទាប់​កំពុង​ចាប់​ផ្ដើម​សាងសង់​ ឯនាវា​ទី​ប្រាំ​នឹង​ដើរ​ដោយ​ថាម​ពល​នុយក្លេអែType-002 នឹង​ក្លាយ​ជា​នាវា​ផ្ទុក​យន្ត​ហោះ​ទី​បី​របស់​ប្រទេស​ចិន​ បន្ទាប់​ពី​នាវា​ Liaoning ដែល​ស្ថិត​ក្នុង​ក្រុម Type-001 ដែល​ត្រូវ​បាន​ជួស​ជុល​កែ​លម្អ​ពី​នាវា​​ផ្ទុក​យន្ត​ហោះ​ Varyag និង​នាវា​ Shandong ដែល​ផលិត​ក្នុង​ស្រុក​ និង​ស្ថិត​ក្នុង​ក្រុម​ Type-001A។

Liang Gouliang អ្នក​ជំនាញ​ផ្នែក​យោធា​នៅ​ហុង​កុង​ បាន​អះអាង​ថា Type-002 មិន​មាន​ឡប្រតិកម្ម​នុយក្លេអែ (រ៉េអាក់ទ័រនុយក្លេអ៊ែរ) នោះ​ទេ​។ “បច្ចេក​វិទ្យា​នេះ​នឹង​ប្រើ​ប្រាស់​នៅក្នុង​នាវា​ Type-003 ជា​នាវា​ផ្ទុក​យន្ត​ហោះ​ទី​ប្រាំ​​របស់​ចិន​ ដែល​វា​អាច​ត្រូវ​បាន​ផលិត​ឡើង​នៅក្នុង​រោង​សាង​សង់នាវា​ Dalian” នេះ​បើ​តាម​សម្ដី​របស់​លោក​ Liang Gouliang៕

ប្រភព៖ SCMP

Advertisement