Biden ប្រកាស​មិន​ជជែក​តតាំង​ បើ​សិន​ Trump​ នៅ​តែ​វិមាន​ជា​នឹង​COVID-19

Biden ប្រកាសមិនជជែកតតាំង បើសិន Trump នៅតែវិមានជានឹងCOVID-19
Biden ប្រកាសមិនជជែកតតាំង បើសិន Trump នៅតែវិមានជានឹងCOVID-19

លោក Joe Biden បានឱ្យដឹងថា លោកជាមួយនឹងលោក Trump “មិនគួរចូលរួមជជែកតតាំងគ្នា” នោះឡើយ ប្រសិនបើប្រធានាធិបតីអាមេរិកនៅតែវិជ្ជមានជាមួយនឹងវីរុសCOVID-19។

ឆ្លើយតបនឹងក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី6តុលា បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden បានសម្ដែងអំពីបំណងធ្វើការជជែកតតាំងជាមួយនឹងប្រធានាធិបតី Donald Trump ជាលើកទី2 ក៏ប៉ុន្តែ លោកបញ្ជាក់ថា ពួកគេត្រូវតែ “អនុវត្តតាមការណែនាំប្រកបដោយភាពតឹងតែងបំផុត”។

អតីតអនុប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា លោកមិនបានទទួលដំណឹងអ្វីអំពីស្ថានភាពសុខភាពរបស់លោក Trump ចាប់ពីពេលប្រធានាធិបតីបានត្រលប់មកសេតវិមានវិញ។

សូមបញ្ជាក់ថា លោក Trump បានប្រកាសថា លោកបានឆ្លងវីរុសCOVID-19 កាលពីថ្ងៃទី2តុលា ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយោធា Walter Reed ក្នុងរដ្ឋ Maryland និងទទួលការព្យាបាលនៅទីនោះចំនួន3ថ្ងៃ មុនពេលវិលទៅកាន់សេតវិមាន។

ព្រឹត្តិការណ៍ជជែកតតាំងគ្នាលើកទី2រវាងលោក Trump និងលោក Biden តាមគម្រោងនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី15តុលា នៅសាលមហោស្រព Adrienne Arsht ក្នុងទីក្រុង Miami រដ្ឋ Florida៕

ប្រភព៖ AP

Advertisement