ការបោះ​ឆ្នោត​​នៅ​អាមេរិក៖​ សារព័ត៌មាន​អាមេរិក​ព្យាករ​​ថា ​Biden​ មាន​ឱកាស​ជាប់​ឆ្នោត​រហូត​ដល់​91%

ការព្យាករមួយរបស់ Economist យល់ថា លោក Biden កំពុងក្ដាប់ណែនក្នុងដៃនូវឱកាសជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ខណៈដែលនឹងទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបពីម្ចាស់ឆ្នោតនៅមូលដ្ឋាន និងម្ចាស់ឆ្នោតជាតំណាងរាស្ត្រនៅសភា។

ការព្យាករខាងលើកនេះត្រូវបាន Economist ដែលជាកាសែតជំនាញខាងសេដ្ឋកិច្ចរបស់អាមេរិក ប្រកាសជាសាធារណៈកាលពីថ្ងៃទី12តុលា2020។ ការព្យាករនេះបានបង្ហាញថា បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden មានឱការជាប់ឆ្នោតដល់ទៅ90% នៅក្នុងការបោះឆ្នោតពីក្រុមអ្នកតំណាងរាស្ត្រនៅសភា ខណៈដែលលោក Trump ត្រូវបានព្យាករថា មានឱកាសត្រឹមតែ9%ប៉ុណ្ណោះ។ Economist ក៏បានព្យាករដែរថា លោក Donald Trump មានឱកាសត្រឹមតែ9%ប៉ុណ្ណោះក្នុងការទទួលបានជ័យជំនះលើលោក Biden។ ការព្យាករបានបង្ហាញទៀតថា ឱកាសដែលលោក Biden នឹងទទួលបានសំឡេងគាំទ្រពីពលរដ្ឋមូលដ្ឋាន គឺមានអត្រា99%។

លោក Biden ត្រូវបានព្យាករថា អាចដណ្ដើមបានសន្លឹកឆ្នោតគាំទ្រចំនួន347សំឡេងពីក្រុមតំណាសរាស្ត ដែលនេះបានកើនលើសពីសំឡេងអប្បរមា270សំឡេងដើម្បីបានជាប់ឆ្នោត។ ចំណែកលោក Trump វិញ ត្រូវគេយល់ថា នឹងអាចទទួលបានសន្លឹកឆ្នោតប្រមាណជា191សំឡេងប៉ុណ្ណោះ ពីក្រុមអ្នកតំណាងរាស្ត្រ។

អត្រាទាំងឡាយខាងលើនេះត្រូវបានលើកឡើងដោយយោងទៅតាមរូបមន្តនៃការព្យាករដែលបង្ហាញអំពីលទ្ធផលនៃការបោះឆ្នោតដែលមាន20,000សំឡេង ជាមួយនឹងស្ថានភាពនីមួយៗ ដែលត្រូវបានលើកឡើងដោយយោងទៅតាមអត្រានៃការចេញទៅបោះឆ្នោត និងកំហុសឆ្គងក្នុងការបោះឆ្នោត។

យោងតាមការព្យាករ ឱកាសដែលលោក Trump នឹងទទួលបានសំឡេងគាំទ្រ គឺមានអត្រាទាបជាងច្រើន បើធៀបនឹងគូបដិបក្ខមកពីបក្សប្រជាធិបតេ្យ។ ប៉ុន្តែ ប្រការនេះមិនមែនមានន័យថា លោក Trump ពុំមានឱកាសជាប់ឆ្នោតនោះទេ តែលោកនឹងទទួលបានសំឡេងឆ្នោតគាំទ្រចំនួន1% ផងដែរ។

ទំព័រ Five Thirty Eight របស់សារព័ត៌មាន ABC News យល់ថា លោក Trump កំពុងមានឱ្យចំនួន13%ដែលអាចយកឈ្នះលើលោក Biden ដែលនេះស្ទើរដូចទៅនឹងអត្រា13.1% ដែលសារព័ត៌មាននេះបានព្យាករអំពីលទ្ធភាពនៃការដណ្ដើមបានជ័យជំនះរបស់លោក Trump នៅចំពោះមុខគូប្រជែងកាលពីថ្ងៃទី12តុលា ឆ្នាំ2016៕

ប្រភព៖ Newsweek

Advertisement