ស្រុត​រូង​រ៉ែ​ក្រោម​ដី​នៅ​ប៉េ​រូ! មនុស្ស​យ៉ាងតិច 4នាក់​បាន​ស្លាប់

តំបន់រុករក​រ៉ែ​ នៅ​ La Rinconada ប្រទេស​ប៉េរូ

ប្រភពព័ត៌មាន​នៅ​អាមេរិក​ឡាទីន​បានឱ្យដឹងថា កាលពី​ថ្ងៃទី 17 មករា ក្រុមមន្ត្រី​នៅ​ប្រទេស​ប៉េ​រូ បានប្រកាសថា យ៉ាងហោចណាស់​មានកម្ម​ករ​អណ្ដូងរ៉ែ​ចំនួន 4 នាក់​បាន​បាត់​បង់ជីវិត ក្រោយពី​មាន​ករណី​បាក់​រអិល​ព្រឹល​បានធ្វើឱ្យ​ស្រុត​រូង​រ៉ែ​មាស​នៅក្នុង​ខេត្ត Puno ភាគខាងត្បូង​ប្រទេស​នេះ។

ក្រុម​អ្នក​ជួយសង្គ្រោះ និង​សមត្ថកិច្ច​ប៉េ​រូ កំពុង​ដុតដៃដុតជើង​ដើម្បី​ជួយសង្គ្រោះ​កម្មករ​ដែល​កំពុង​ជាប់​ក្នុង​អណ្ដូងរ៉ែ​ធ្យូង​ដែល​ត្រូវ​បាក់ស្រុត​នៅក្នុង​ខេត្ត Oyo នៃ​តំបន់​ជួរ​ភ្នំ Andes មាន​ចម្ងាយ 230 គីឡូម៉ែត្រ​ពី​ទីក្រុង Lima កាលពី​ថ្ងៃទី 2 កុម្ភៈ ឆ្នាំ 2019

ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅក្នុង​ទីរួមស្រុក La Rinconada មាន​ចម្ងាយ​ពី​រដ្ឋធានី Lima ប្រមាណ 1,357 គម ទៅ​ទិសអាគ្នេយ៍។ អាជ្ញាធរ​ក្នុង​តំបន់ និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​មូលហេតុ និង​កំណត់​អ្នកទទួលខុសត្រូវ​នៅតាម​ច្បាប់​ប៉ូ​រូ។

ស្ថិតនៅលើ​កម្ពស់ 5,100 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ នៅ​ភាគខាងត្បូង​ជួរ​ភ្នំ Andes តំបន់​រុករក​រ៉ែ La Rinconada គឺជា​ទីតាំង​ខ្ពស់បំផុត​មួយ​ក្នុង​ពិភពលោក​ដែលមាន​មនុស្ស​រស់នៅ។ កម្មករ​រ៉ែ​ប្រមាណ 35,000 នាក់ កំពុងធ្វើការ​នៅ​តំបន់​នេះ ក្នុង​គ្រា​ដែល​សីតុណ្ហភាព​ភាគច្រើន​តែងតែ​ស្ថិតក្រោម 0 អង្សា​សេ។

ប្រភព៖ MSN

Advertisement