ថ្លើម​ក្ងាន​ចៀន​ជាមួយ​ទឹកខ្មេះ​ខ្មៅ

ថ្លើម​ក្ងាន ជា​ប្រភេទ​អាហារ​ប្រណីត និង​កម្រ​បំផុត ហើយក៏​មានតម្លៃ​ថ្លៃ​ផងដែរ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រភេទ​សាច់​ដទៃ​ទៀត ​​ដោយសារតែ​វា​សម្បូរ​ទៅដោយ​វីតាមីន A វីតាមីន D និង​សារធាតុ​រ៉ែ​ចាំបាច់​មួយចំនួនដែលមាន​គុណប្រយោជន៍​យ៉ាង​លើសលប់​ចំពោះ​សុខភាពរាងកាយ និង​សុខភាព​ភ្នែក ប៉ុន្តែ​ពេលនេះ ថ្លើម​ក្ងាន បាន​ក្លាយជា​មុខម្ហូប ដែល​ត្រូវបាន​ចាត់បញ្ចូល​ទៅ​ក្នុង​​ចំណោម​អាហារពិសេសៗប្រចាំ​ភោជនីយដ្ឋាន Cowboy និង​មាន​ឈ្មោះថា “ថ្លើម​ក្ងាន​ចៀន​ជាមួយ​ទឹកខ្មេះ​ខ្មៅ”។

+ គ្រឿងផ្សំ
– ថ្លើម​ក្ងាន
– ផ្លែ​ប៉ោម
– ម្នាស់
– រុ​កែ​ត​សាលាដ
– ទឹកជ្រលក់​ទឹកខ្មេះ​ខ្មៅ
– នំ​បុ័ង
– គ្រឿងផ្សំរសជាតិ

+ វិធី​ធ្វើ
យក​ថ្លើម​ក្ងាន​វះ​ជាបន្ទះៗ រួច​ប្រឡាក់​នឹង​ម្សៅ​មី ម្សៅ​ខ្នរ ម្រេច​គ្រាប់​ដែល​បុក​រួច ហើយ​យកទៅ​ចៀន​ជាមួយនឹង​ប៊័​រ​ឱ្យ​ឆ្អិន​ល្មម​ បន្ទាប់មក​យក​ម្នាស់ ផ្លែ​ប៉ោម កាត់​ជាចំណិតៗ រួច​ចៀន​ឱ្យ​ឡើង​​ពណ៌​ក្រហមព្រឿងៗបន្តិច។ ដោយឡែក​ចំពោះ​នំ​បុ័ង ត្រូវ​យកទៅ​អាំង​ឱ្យ​ឡើង​ក្រហម​ប​ន្តិ​ច ឬ​ឡើង​ក្លិន​ឈ្ងុយ​ល្អជាការ​ស្រេច៕

Advertisement