រឿង​តូចតាច8យ៉ាង​ ដែល​អ្នក​គួរ​ធ្វើឱ្យបាន ញឹកញាប់​ដើម្បី​សុខភាព​ល្អ

នៅក្នុង​ក្បួនតម្រា​ពេទ្យ​របស់​ចិន​បាន​បង្រៀន​ថា​ មាន​កាយវិការ​ 8យ៉ាងដែល​អ្នក​គួរ​ធ្វើ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​ ដើម្បី​ឱ្យ​មាន​សុខភាព​រាងកាយ​ និង​ផ្លូវចិត្ត​ល្អ​។ កាយវិការ​ទាំងអស់​នោះ​គឺ​ ៖

1. ធ្វើ​ចលនា​កែវភ្នែក​ : ការ​ផ្ចង់​ខ្សែភ្នែក​ទៅ​រក​ចំណុច​ណាមួយ​ក្នុងរយៈពេល​យូរ​គឺជា​ការធ្វើបាប​កែវភ្នែក​របស់​ខ្លួន​ដោយ​ផ្ទាល់​។ នៅ​ក្បួនតម្រា​របស់​ពេទ្យ​ចិន​បាន​ប្រាប់​ថា​ យ៉ាងហោចណាស់​នៅ​រៀងរាល់​ 1ម៉ោង​ម្តង​ មនុស្ស​ម្នា​ក់ៗ​គួរ​ធ្វើលំ​ហាត់ប្រាណ​ខ្សែភ្នែក​ ដោយ​ការ​បើកភ្នែក​សម្លឹង​មើលទៅ​លើ​ពិ​ដាន​ រួចហើយ​បង្វិល​កែវ​ភ្នែក​សន្សឹម​ៗទៅ​ខាងឆ្វេង​ រួច​ចុះទៅ​ក្រោម​ ហើយ​រេ​ទៅ​ខាងស្តាំ​ មុននឹង​វិល​ទៅ​សម្លឹង​មើល​ខាងលើ​វិញ​។ ធ្វើបែប​ហ្នឹង​ឱ្យ​បាន​ច្រើនដង​សាច់ដុំ​ភ្នែក​នឹង​បាន​រឹងមាំ​។
2. លេបទឹកមាត់​ : ការ​លេបទឹកមាត់​ញឹកញាប់​ គឺជា​ការ​ធ្វើលំ​ហាត់ប្រាណ​សាច់ដុំ​បំពង់ក​ ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយអាហារ​ឱ្យធ្វើ​ការ​តាម​ប្រក្រតី​។
3. សិតសក់​ : ទោះជា​ការ​សិតសក់​ញឹកញាប់​មិនបាន​ជួយ​ឱ្យ​សក់​ស្អាត​ឡើង​ក៏ដោយ​ តែ​វា​ជា​ការ​ជួយ​ម៉ាស្សា​សរសៃប្រសាទ​លើ​ខួរក្បាល​ ធ្វើ​ឱ្យ​ភ្នែកភ្លឺ​ច្បាស់​ ឫស​សរសៃសក់​រឹងមាំ​ល្អ​ឡើង​ ព្រោះ​មាន​លោហិត​ហូរ​ទៅ​ចិញ្ចឹម​ស្បែក​ក្បាល​រៀងរាល់​ពេល​ដែល​យើង​សិត​ជានិច្ច​។4. ម៉ាស្សា​ស្លឹកត្រចៀក​ : នៅនឹង​ត្រចៀក​របស់​យើង​មាន​សសៃ​ប្រសាទ​ដែល​តភ្ជាប់​ជាមួយ​ក្រលៀន​ ការ​ទាញ​ ផ្ទាត់​ ច្របាច់​ ឬត្រដុស​ស្លឹកត្រចៀក​ញឹកញាប់​ នឹង​ជួយ​ជំរុញ​ការ​ធ្វើការងារ​របស់ក្រ​លៀន​ដោយ​ផ្ទាល់​ជួយ​ការពារ​អាការ​វិលមុខ​ និង​ការបាន​ឮអ្វី​ផ្តេស​ផ្តាស់​។
5. កម្រើក​អណ្តាត​ពេល​អង្គុយ​ទំ​នេរ​ៗ : បើ​បាន​យក​អណ្តាត​រុញ​ក្រអូមមាត់​ខាង​លើ​ផង​នោះ​ នឹង​ជួយ​ជំរុញ​ការ​បញ្ចេញ​ទឹកមាត់​ ធ្វើ​ឱ្យ​ប្រអប់មាត់​ស្អាត​ និង​បំបាត់​ក្លិន​មាត់​ទៀតផង​។
6. ខ្ជឹប​រន្ធ​គូទ​ : ជា​វិធី​បំបាត់​អាការ​ឆ្អល់ពោះ​យ៉ាង​ងាយ​បំផុត​។ ចូរ​ខ្ជឹប​រន្ធ​គូទ​ក្នុង​ 1ថ្ងៃ​ឱ្យ​បាន​ 3ឈុត​ 1ឈុត​ចាប់ពី​ 50​-100​ដង​ ព្រោះ​រាល់ពេល​ដែល​យើង​ខ្ជឹប​រន្ធ​គូទ​ ពោះវៀន​នឹង​ពង្រឹង​ខ្លួន​ កម្ចាត់​វត្ថុ​កខ្វក់​មិនល្អ​ដែល​នៅ​សេសសល់​មិន​ឱ្យ​រាតត្បាត​បំផ្លាញ​រាងកាយ​របស់​យើង​។
7. ខាំធ្មេញ​ : ការ​ខាំ​ធ្មេញ​ស្រាល​ៗញឹកញាប់​ នឹង​ជួយ​ធ្វើ​ឱ្យ​ធ្មេញ​រឹងមាំ​ និង​ជួយ​ជំរុញ​ការផលិត​ទឹក​រំលាយអាហារ​ ដូច្នេះ​អ្នក​ដែល​មាន​បញ្ហា​រឿង​ពោះវៀន​ ចូរ​កុំ​ខកខាន​ឱ្យ​សោះ​។
8. ត្រដុស​ថ្ពាល់​ និង​ផ្ទៃមុខ​ : ផ្ទៃមុខ​ គឺជា​កន្លែង​ដែល​ខ្វះ​ការហាត់ប្រាណ​ខ្លាំង​បំផុត​។ ការ​ត្រដុស​ថ្ពាល់​ និង​ផ្ទៃមុខ​ គឺ​ជា​វិធី​មួយ​ដ៏​សែន​ងាយ​បំផុត​ គ្រាន់តែ​ត្រដុស​បាតដៃ​ទាំងសងខាង​ ហើយ​យក​បាតដៃ​មក​ដុស​មុ​ខស្រាល​ៗ នឹង​ជួយ​ជំរុញ​លំហូរ​វិល​របស់​លោហិត​ ធ្វើ​ឱ្យ​ឈាម​ហូរ​មក​ចិញ្ចឹម​ផែន​ថ្ពាល់​ទាំង​សងខាង​បាន​កាន់តែ​ច្រើនឡើង​ ធ្វើ​ឱ្យ​ផ្ទៃមុខ​ស្អាត​ស្រស់ថ្លា​ជាប់​ជានិច្ច​៕

Advertisement