សម្រាប់ខែថ្មី ខែសីហានេះ ឡារ៉ែន សូមណែនាំនារីៗទាំងអស់ឱ្យប្តូរស្តាយល៍មកលេងម៉ូដពណ៌ក្រចកបែបពណ៌ភ្លឺផ្លេក ចាំងភ្នែកអ្នកនៅជុំវិញម្តងមើល៎! សូមក្រឡេកមើលពណ៌ក្រចកដៃដ៏ស្រស់ស្អាតទាំងនេះ ពិតជាស្អាត និងប្លែកមិនអន់នោះទេ មើលទៅគួរឱ្យចង់សាកខ្លាំងណាស់ មានលាយពណ៌ចម្រុះ មានពន្លឺភ្លឺផ្លេកប្រដេញពណ៌តែម្តង ហើយជាពិសេសនោះ គឺពណ៌ក្រចកបែបភ្លឺៗទាំងនេះ ថែមទាំងអាចជួយលើកសម្រស់ក្រចកដៃរបស់អ្នកឱ្យស្រស់ស្អាត និងមើលទៅរលោងស្អាតបែបមានសម្រស់ខ្លាំងថែមទៀតផង។ តោះចឹងចាំអង្កាលទៀត ប្តូរស្តាយល៍ពណ៌ក្រចករបស់អ្នកជាមួយនឹងពណ៌ក្រចកបែបភ្លឺចែងចាំងម្តងមើល៍ខែថ្មីនេះ ម៉េចដែរ!!
Advertisement