ប្រយោជន៍​របស់​បន្លែ​តាម​ពណ៌​នី​មួយ​ៗ

តើ​បន្លែ​ទាំ​ 4ពណ៌​ខាងក្រោម​នេះ​មានគុណ​ប្រយោជន៍អ្វី​ខ្លះ​? បន្លែ​ជា​អាហារ​ប្រកបដោយ​គុណប្រយោជន៍​ និង​សម្បូរ​ ទៅ​ដោយសារ​ធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ច្រើន​ប្រភេទ​ ជួយការ​ពារ​យើង​ពី​ជំងឺ​ដង្កា​ត់​ផ្សេង​ៗ ។ បន្លែ​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ​នេះ​ចែកចេញជា​ 4ក្រុម​ធំៗ​ទៅតាម​ពណ៌​ ដែល​ផ្តល់​នូវ​គុណប្រយោជន៍​ខុសប្លែក​ពីគ្នាដូច្នេះ​យើង​គួរ​ញ៉ាំ​បន្លែ​ឱ្យ​បាន​ច្រើនពណ៌​ក្នុង1ថ្ងៃ​ៗ ដើម្បី​ឱ្យ​រាងកាយ​បាន​ទទួលគុណ​ប្រយោជន៍​ និង​សារធាតុ​អាហារ​យ៉ាង​បរិបូរណ៍​​ និង​ពេញលេញ​។

1. បន្លែ​ពណ៌ក្រហម​ មាន​ដូចជា​ ម្ទេស​ក្រហម​ ប៉េងប៉ោះ​ទុំ​-ល- កើត​ចេញពី​គ្រាប់​ពណ៌​ក្នុង​ក្រុម​ ឡៃ​ខូ​ហ្វ៊ី​ន ជួយ​ពន្យារ​ភាព​ចុះ​ខ្សោយ​របស់​កោសិកា​ក្នុង​រាងកាយកាត់បន្ថយ​ភា​ពប្រ​ថុយប្រ​ថាន​នឹង​ការ​កើតរោគ​បេះដូង​ និង​សរសៃឈាម​កកស្ទះ​ក្នុង​ខួរក្បាល​។

2. បន្លែ​ពណ៌លឿងទុំ​ + ពណ៌លឿង​ មក​ពី​គ្រាប់​ពណ៌​ក្រុ​មឃែ​រ៉ូ​ធី​ណយដ៍​ វីតាមីន​ A​ វីតាមីន​ C ជួយ​ថែបំប៉ន​កែវភ្នែក​ ធ្វើ​ឱ្យ​អាច​មើលឃើញ​បាន​ច្បាស់​ ទោះជា​ក្នុង​ពេលយប់​ក៏ដោយ​។ ការ​ពារ​ជំងឺ​ឡើងបាយ​ភ្នែក​ បំប៉ន​បេះដូង​ និង​សរសៃ​ឈាម​។ បន្លែ​ពណ៌​នេះ​មាន​ដូចជា​ ល្ពៅ​ និង​មើម​ការ៉ុត​ ជាដើម​។ល ។

3. បន្លែ​ពណ៌បៃតង​ មាន​ដូចជា​ បន្លែ​ដែល​មាន​ស្លឹក​ពណ៌​បៃ​តង​ផ្សេង​ៗ មក​ពី​ក្រុម​គ្រាប់​ពណ៌​ដែល​មានឈ្មោះ​ថា​ ខ្លូ​រ៉ូ​ហ្វៀ​ល និង​សារធាតុ​ប្រភេទ​ផ្សេងទៀត​ ដែល​ជួយការ​ពារ​ DNA​ មិន​ឱ្យ​ត្រូវ​បំផ្លាញ​រហូត​ក្លាយទៅជា​ដុំ​សាច់​អាក្រក់​។ ព្យាបាល​សរសៃឈាម​ឱ្យ​រឹងមាំ​ ជួយ​បង្កើន​សមត្ថ​ភាព​ការ​ធ្វើការងារ​របស់​រាងកាយ​ និង​ជួយ​កម្ទេច​មេរោគ​អតិសុខុម​ប្រាណ​ ដែល​បង្ក​ផល​អាក្រក់​ដល់​សុខភាព​ បំប៉ន​ខួរក្បាល​ និង​ការ​ចងចាំ​ ហើយ​និង​បំប៉ន​សុខភាព​មនុស្ស​ដែល​មាន​អាយុ​ច្រើន​(មនុស្សចាស់​)។

4. បន្លែ​ពណ៌ស​ ពណ៌​ស្ករ​ខ្ចី​ មក​ពី​គ្រាប់​ពណ៌​ក្រុម​ អ៊ែន​ថូ​ស៊ែ​នធីន​ បន្លែ​ក្នុង​ក្រុម​នេះ​មាន​ដូចជា​ មើម​ខ្ទឹមស​ មើម​ខ្ទឹម​ បារាំង​ ផ្សឹ​ត សេ​លើ​រី​ មានគុណ​សម្បត្តិ​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ បញ្ចុះ​កូ​លេ​ស្តេ​រ៉ូល​ ប្រឆាំង​នឹង​ការ​កើត​សាច់​ដុះ ការពារ​មហារីក​ រោគ​បេះដូង​ ប្រឆាំង​ការ​ឆ្លង​ចូល​នៃ​មេរោគ​ ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ និង​បង្កើន​ភាព​ស៊ាំ​នឹង​ជំងឺ​៕

Advertisement