មិត្តភាព​ដ៏​សាមញ្ញ​ក្នុង​អំឡុង​វ័យ​ 20ឆ្នាំ​ គឺជា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​មនុស្សជា​ច្រើន​

ខ្ញុំ​មិន​ស្គាល់​មិត្ត​អ្នកអាន​ទេ​ តែ​គិតថា​ ក្នុង​អំឡុង​អាយុ20ឆ្នាំ​របស់​អ្នក​ ប្រហែលជា​រញ៉េរញ៉ៃ​ខ្លាំង​ណាស់​មើលទៅ​។ អ្នក​ត្រូវ​រៀន​យល់ដឹង​ពី​ការ​រស់​ឱ្យ​បាន​ដោយខ្លួនឯង​ ការ​ទៅ​សម្ភាស​ការងារ​ និង​ចង់​ធ្វើ​ឱ្យ​ពិភពលោក​មាន​អារម្មណ៍​ពេញចិត្ត​ចំពោះ​អ្នក​យ៉ាងម៉េច​បាន​? អ្វី​ដែល​សំខាន់​ អ្នក​អាច​រក​ឃើញថា​ ការ​មាន​មិត្តភាព​ដ៏​សាមញ្ញ​ក្នុង​អំឡុង​វ័យ​ 20ឆ្នាំ​ គឺជា​អ្វី​ដែល​អ្នក​ត្រូវការ​ខ្លាំង​បំផុត​។ ត្រឹមត្រូវ​! អ្នក​គួរតែ​បាន​នៅ​ក្បែរ​មនុស្ស​ដែល​អ្នក​បារម្ភ​ ស្រឡាញ់​ និង​ឧស្សាហ៍​សាង​អនុស្សាវរីយ៍​ល្អ​ៗរួមគ្នា​។ សម្លាញ់​ជិតដិត​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ ក៏​គួរតែ​ទទួល​បាន​នូវ​ការ​កោតសរសើរ​ និង​ការ​គាំទ្រ​ដូចគ្នានឹង​អ្វី​ដែល​ពួកគេ​បាន​ផ្ដល់​មក​ឱ្យ​អ្នក​ដែរ​ តែ​ការ​មាន​មិត្តភាព​ដែល​មិន​ចាំបាច់​ត្រូវ​រៀប​ផែនការ​មុន​ ផ្ញើ​សារ​គ្នា​ទៅវិញទៅមក​ ឬសូមទោស​ពេល​ដែល​អ្វី​គ្រប់យ៉ាង​មិន​អំណោយផល​ ក៏​ជា​រឿង​សំខាន់​ដូចគ្នា​ដែរ​… សម្ពន្ធភាព​បែបនេះ​ហើយ​ ដែល​នឹង​នៅ​ស្ថិតស្ថេរ​យូ​អង្វែងតទៅ​។

– គ្មាន​ដ្រា​ម៉ា​អី​ច្រើន​ទេ​មិត្តភាព​ដែល​សាមញ្ញ​ មាន​សញ្ញា​ថា​ ដ្រា​ម៉ា​នឹង​មាន​តិចតួច​ទៅតាម​នោះ​ដែរ​ នោះ​គឺ​ដោយសារតែ​អ្នកជា​មួយ​មិត្តភក្តិ​មាន​ផ្នត់គំនិត​ដែល​ដូចគ្នា​ និង​មិន​ធុញថប់​តានតឹង​ជាមួយ​រឿង​តូចតាច​កំប៉ិកកំប៉ុក​ ដែល​ក្នុង​អំឡុង​អាយុ​ 20ឆ្នាំនេះ​ ការ​មិន​ចាំបាច់​នឿយហត់​ជា​មួយ​រឿង​ដ្រា​ម៉ា​នោះ​ គឺជា​អ្វី​ដែល​មានប្រយោជន៍​ចំពោះ​ជីវិត​ពិត​ខ្លាំង​ណាស់​។

– គ្មាន​អារម្មណ៍​ថា​ខុស​គ្រប់តែ​រឿង​នោះ​ទេ​មិត្តភាព​ដែល​សាមញ្ញ​ គឺ​ចំណុច​តុល្យភាព​រវាង​ភាព​ទទួលខុសត្រូវ​ ជាមួយ​ការ​គ្មាន​អារម្មណ៍​ថា​ធ្វើខុស​ចំពោះខ្លួន​ឯង​ ចំពោះ​ក្ដី​ស្រមៃ​ និង​ផ្នត់គំនិត​ ជាមួយនឹង​ទស្សនៈ​របស់​អ្នក​។ មិត្តភាព​ដែល​ថា​នេះ​ នឹង​ផ្ដល់​ភាព​ទូលំទូលាយ​ក្នុង​ការ​គិត​ និង​ធ្វើ​ឱ្យ​អ្នក​បាក់ចិត្ត​ស្រឡាញ់​ខ្លួនឯង​។

– គ្មានអ្វី​ចៃដន្យ​ការ​ផ្ញើ​សារ​នៅពេល​យប់ជ្រៅ​ ក្រោយពី​មិន​បាន​និយាយ​គ្នា​យូរ​ជាច្រើន​ខែ​ថា​ “ហ្អេ៎​! សាក​ញ៉ាំ​នំ​សាំង​វិច​រសជាតិ​ថ្មី​ហើយ​នៅ​?” នោះ​គឺជា​រឿង​ប្រក្រតី​ ខណៈ​ដែល​ការ​ជួបគ្នា​ក្នុង​ហាង​លក់​ចាប់ហួយ​ ក៏​មិនមែន​ជា​រឿង​ប្លែក​ ដូចគ្នា​នឹង​ការ​ផ្ញើសំបុត្រ​ ឬផ្ញើ​កាដូ​ឱ្យ​គ្នា​ដែរ​។ ហេតុ​ការណ៍​ទាំងនេះ​ ធ្វើ​ឱ្យ​អ្នកដឹង​ថា​ ជីវិត​ពោរពេញ​ទៅ​ដោយ​រឿង​ភ្ញាក់ផ្អើល​ ហើយ​អនុស្សាវរីយ៍​ ក៏​កើតឡើង​ដោយ​ការ​តាំងចិត្ត​ទាំងអស់​។

– អ្នកមាន​សេចក្ដីសុខ​ដែល​បាន​ប្រើ​ពេលវេលា​រួមគ្នា​មិន​អី​ទេ​ បើ​អ្នក​នឹង​មាន​មិត្តភក្តិ​ដែល​និយាយ​រញ៉ាំ​រញូវ​ច្រើន​ និង​ត្រូវ​រក្សា​សម្ពន្ធភាព​ឱ្យ​បាន​ស្តង់ដារ​កម្រិតខ្ពស់​បំផុត​។ មិន​អី​ទេ​ បើនឹង​សង្ឃឹម​ឱ្យ​មិត្តភក្តិ​ធ្វើតាម​ផែន​ការ​ផ្សេង​ៗដែល​បាន​រៀបចំ​ទុក​ តែបើ​អ្នកមាន​មិត្តភាព​ដែល​សាមញ្ញ​ៗក្នុង​អំឡុង​វ័យ​ 20ឆ្នាំ​ អ្នក​អាច​សង្កេតឃើញ​ថា​ ខ្លួនឯង​មាន​សេចក្ដីសុខ​ច្រើនឡើង​ខ្លាំង​ណាស់​ដែល​បាន​ប្រើ​ពេលវេលា​នៅជា​មួយ​គ្នា​។ អ្នក​ទាំង2នាក់​អាច​មិនបាន​ជួបគ្នា​ញឹកញាប់​ដូច​ដែល​ធ្លាប់​នឹក​សង្ឃឹមទុក​ ដូច្នេះ​នៅពេល​អ្នក​ទៅ​ញ៉ាំ​កាហ្វេ​ ឬធ្វើដំណើរ​កម្សាន្ត​ផ្សងព្រេង​ក្នុង​ថ្ងៃឈប់​សម្រាក​ អ្នក​នឹង​មាន​អារម្មណ៍​ជក់ចិត្ត​ជាមួយនឹង​គ្រប់​អំឡុង​ពេល​ និង​ការ​ចងចាំ​។ អ្នក​នឹង​បាន​រូបថត​ជាច្រើន​ដែល​អ្នក​អាចយ​កម​កមើល​នៅពេល​ក្រោយ​បាន​ ហើយ​អ្នក​ក៏​នឹង​បិទ​សំឡេង​រោ​ទិ៍​ទូរស័ព្ទ​របស់​អ្នក​ទៀតផង​ ដើម្បី​ឱ្យ​អ្នក​បាន​ប្រើ​ពេលវេលា​នោះ​ជាមួយ​មិត្តភក្តិ​យ៉ាង​ពេញ100​%។

– អ្នក​នឹង​បាន​ជួប​ និង​ស្គាល់​សេចក្ដី​ស្រឡាញ់​ដែល​ប្រាសចាក​លក្ខខណ្ឌ​មិត្តភាព​ដែល​សាមញ្ញ​ គឺ​សម្ពន្ធភាព​ដែល​កើត​ពី​សេចក្ដី​ស្រឡាញ់​ដែល​ប្រាសចាក​លក្ខខណ្ឌ​ គ្មាន​សម្ពាធ​ ឬការ​នឹករំពឹង​អ្វី​ទាំងអស់​ តែ​ជា​សម្ពន្ធភាព​ដែល​ស្រស់​ស្អាត​ និង​មានតម្លៃ​បំផុត​។ អ្នក​នឹង​បាន​ឱកាស​គាំទ្រ​ ឬកោតសរសើរ​មនុស្សម្នាក់​ដោយ​មិន​នឹករំពឹង​ថា​ ស្ថានការណ៍​នឹង​ទៅជា​យ៉ាងណា​ មិនថា​មិត្ត​ជិតដិត​របស់​អ្នក​ស្ថិតនៅ​ទិសខាងលិច​ ឬរំលង​ពី​ផ្ទះ​របស់​អ្នក​ឆ្ងាយ​ប៉ុនណា​ឡើយ​។ អ្នកដឹង​ថា​ អ្នក​នឹង​ស្ថិតនៅ​ក្បែរ​ពួកគេ​ ហើយ​ពួកគេ​ក៏​នឹង​ស្ថិត​នៅ​ក្បែរ​អ្នក​ដូចគ្នា​។ ស្ដាប់​ទៅ​ ហាក់ដូចជា​កាន់​ជើង​ខ្លួនឯង​ តែ​អ្នកគ្រូ​ ឆវី​ ជឿ​ថា​ នេះ​គឺ​មិត្តភាព​ដែល​អ្នក​ត្រូវការ​ក្នុង​អំឡុង​វ័យ​ 20ឆ្នាំ​ ទោះជា​ទង្វើ​ និង​អា​រម្ម​ណ៍​ផ្សេង​ៗ មើលទៅដូចជា​រាង​វីវក់​រញ៉េរញ៉ៃ​មែន​ តែ​មិត្តភាព​របស់​អ្នក​មិន​ចាំបាច់​ទៅជា​យ៉ាងនោះ​ឡើយ​៕

Advertisement