6 វិធី​ក្នុង​ការ​លែងដៃ​ ពី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​…

តើ​អ្នកមាន​ធ្លាប់​ស្រឡាញ់​មនុស្សម្នាក់​រហូតដល់​គិតថា​ បើ​មិនបាន​រស់នៅ​ជាមួយ​គេ​ ជីវិត​អ្នក​ប្រហែលជា​ឈឺចាប់​រហូត​មិន​អាច​អធិប្បាយ​បាន​ដែរ​ឬទេ​? បើសិនជា​ដូច្នោះ​មែន​ តើ​អ្នក​គិតថា​ តើ​ខ្លួនឯង​អាច​បង្ខំចិត្ត​ដើម្បី​លែងដៃ​ពី​គេ​ទៅ​បានទេ​ ទោះជា​វា​ឈឺចាប់​ប៉ុនណា​ក៏ដោយ​នោះ​? ពេលខ្លះ​ ការ​លែងដៃ​ពី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ ក៏​វា​ប្រសើរ​ជាង​ការ​ចាប់​ឱប​គេ​ទុក​ដែរ​។ ត្រឹមត្រូវ​! យើង​ដឹង​ថា​ វា​ហាក់ដូចជា​លំបាក​ស្មុគស្មាញ​ និង​និយាយ​ងាយ​ជាង​ធ្វើ​ តែ​យ៉ាងណាក៏ដោយ​ ការ​បែកចេញ​ពីគ្នា​ គឺជា​ជម្រើស​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ទាំងគូ​ ហើយ​លទ្ធផល​ក៏​ពិតជា​សមនឹង​តម្លៃ​ដែរ​។ អូខេ​! បើ​អ្នក​ត្រៀមខ្លួន​រួចរាល់​ហើយ​ នេះ​ជា​គន្លឹះ​ងាយ​ៗដើម្បី​ឱ្យ​អ្នក​អាច​លែងដៃ​គេ​ទៅ​បាន​យ៉ាង​លឿន​បំផុត​ ទោះជា​វា​ធ្វើ​ឱ្យ​បេះដូង​អ្នក​ស្ទើរតែ​រលាយ​ក៏ដោយ​…។

-យល់​ពី​ហេតុផល​ថា​ ហេតុ​អី​បានការ​បែកចេញ​ពីគ្នា​ជា​ជម្រើស​ដែល​ល្អ​បំផុត​?
សម្ពន្ធភាព​ មិនមែន​ជា​ការ​តស៊ូ​ដើម្បី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​នោះ​ទេ​។ ពេលខ្លះ​វា​អាច​សមនឹង​តម្លៃ​បំផុត​ នៅ​ពេល​ដែល​អ្នក​ឈប់​តស៊ូ​ និង​សុខចិត្ត​លែងដៃ​ឱ្យ​គេ​ទៅ​ តែ​បើ​សាកល្បង​ពិចារណាមើល​ឱ្យ​ល្អ​ទៅ​ អ្នក​នឹង​ដឹង​ថា​ ការ​លះបង់​ដើម្បី​សាង​សម្ពន្ធភាព​បន្ត​ អាច​មិន​ទទួល​បានផល​ដូចប្រាថ្នា​ក៏អាច​ថា​បាន​ដែរ​ ហើយ​ការ​បែកចេញ​ពីគ្នា​ គឺជា​ជម្រើស​តែមួយគត់​ដែល​នៅសល់​(ហើយ​អាច​នឹង​ល្អ​បំផុត​ទៀតផង​)។

-ទទួលស្គាល់​ថា​ អ្វី​ៗគ្រប់យ៉ាង​មកដល់​ផ្លូវ​ទ័ល​ហើយ​
ខ្លាំង​ជាង​រលាយ​បេះដូង​ទៅទៀត​ នៅពេល​បានឃើញ​សម្ពន្ធភាព​ស្នេហ៍​របស់​ខ្លួនឯង​បាក់​រលំ​នៅចំពោះមុខ​ ទាំង​ដែល​អ្នក​ខំព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ថែរក្សា​វា​ឱ្យ​បាន​ តែ​ដូចដែល​បាន​ប្រាប់​ហើយ​ថា​ ទោះជា​វា​នឹង​ល្អ​ប៉ុនណា​ ក៏​គ្មានអ្វី​គង់វង្ស​ស្ថិតស្ថេរ​ដែរ​ អ្នក​អាច​ធ្វើ​បាន​ត្រឹមតែ​ទទួល​ស្គាល់​ការពិត​ប៉ុណ្ណោះ​។ យើង​ដឹង​ថា​ វា​ឈឺចាប់​ តែ​រឹតតែ​អ្នកទទួល​ស្គាល់​វា​បាន​កាន់តែ​លឿន​ប៉ុនណា​ អ្នក​រឹតតែ​លែងដៃ​គេ​ ហើយ​ដឹកនាំ​ជីវិត​ខ្លួនឯង​ទៅមុខ​ទៀត​បាន​លឿន​ប៉ុន​នោះ​ដែរ​។

-អភ័យទោស​ឱ្យ​
យើង​មិនបាន​និយាយ​ពី​ការ​អភ័យទោស​ឱ្យ​គេ​ទេ​ តែ​អ្នក​ត្រូវ​ចេះ​អភ័យទោស​ឱ្យ​ខ្លួនឯង​ផង​ ដែល​ចាប់​ទាញ​គេ​ឱ្យ​នៅ​បាន​យូរ​ដល់​ថ្នាក់​ហ្នឹង​។ ចូរ​អត់ទោស​ឱ្យ​ខ្លួនឯង​ដែល​មិន​ហ៊ាន​សម្រេចចិត្ត​ ព្រោះថា​អ្នក​ស្រឡាញ់​គេ​ខ្លាំងពេក​ និង​ព្រោះតែ​អ្នក​អាត្មានិយម​ដែល​មិនព្រម​លែងដៃ​ពី​គេ​។ តែ​ទីបំផុត​ទៅ​ ការ​លែងដៃ​ឱ្យ​គេ​ទៅ​ វា​ងាយ​ជាង​ឆ្ងាយ​ណាស់​។

-ស្វែងរក​ពេលវេលា​ឱ្យ​ខ្លួនឯង​
ការសេពគប់​គ្នា​ ជួនកាល​ក៏​មានន័យថា​ ការប្រើ​ពេលវេលា​ភាគច្រើន​នៅជា​មួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​។ វា​មិន​ខុសប្រក្រតី​ទេ​ តែ​អ្នក​ក៏​គួរតែ​រក​ពេលវេលា​មើលថែ​ទាំ​ខ្លួនឯង​ខ្លះ​ផង​។ អ្វី​ដែល​សំខាន់​ នៅពេល​អ្នកប្រើ​ពេលវេលា​នៅជា​មួយ​ខ្លួនឯង​ជាប្រចាំ​នោះ​ រាងកាយ​ និង​ផ្លូវចិត្ត​របស់​អ្នក​ក៏​នឹង​មាន​អារម្មណ៍​ថា​ ស្រស់ស្រាយ​ និង​ក្លៀវក្លា​ស្វាហាប់​បាន​ដែរ​ ហើយ​ការ​មើលឃើញ​ពី​គុណ​តម្លៃ​របស់​ខ្លួនឯង​នឹង​កើន​ច្រើនឡើង​ និង​ធ្វើ​ឱ្យ​អាការ​ខក​ស្នេហ៍​បាន​ធូរស្រាល​បើមិនយូរក៏ឆាប់​ដែរ​។

-ទុកចន្លោះ​ទំនេរ​ ឬផ្អាក​ការ​មាន​ស្នេហា​ជាថ្មី​
កុំអាល​ប្រញាប់​ស្ទុះ​ហក់​ត្រឡប់ទៅ​រក​ស្នេហា​ថ្មី​ និង​គិតថា​ អ្នក​អាច​រក​មនុស្ស​ដែល​ល្អ​ជាង​អ្នកចាស់​បានឱ្យ​សោះ​។ សូម​ប្រាប់​ទៅចុះ​ថា​ មិនបានការ​ទេ​ ហើយ​ឱកាស​ដែល​អ្នក​អាច​នឹង​ឈឺចាប់​ខ្លាំង​ជាង​មុន​ក៏​មាន​ខ្ពស់​ដែរ​។ ដូច្នេះ​ អ្នក​គួរ​ទុកចន្លោះ​ទំនេរ​ពី​មនុស្ស​ដែល​ត្រូវការ​ខ្លាំង​ជាង​សេចក្ដីស្នេហា​ដ៏​បរិសុទ្ធ​អំពី​អ្នក​។ ព្យាយាម​ប្រើ​ជីវិត​នៅ​លីវ​សិន​ ហើយ​ចូរ​រៀន​យល់ដឹង​ពី​អ្វី​ផ្សេង​ៗ រហូត​ទាល់តែ​អ្នក​ត្រៀម​រួចស្រេច​ជាមួយ​សេចក្ដីស្នេហា​ជាថ្មី​ម្តង​ទៀត​។

-ការ​លែងដៃ​ឱ្យ​គេ​ទៅ​ អាច​ឈឺចាប់​ តែ​ក៏​ដើម្បីអ្វី​ដែល​ល្អ​បំផុត​
ដែរ​ការ​លែងដៃ​ឱ្យ​គេ​ទៅ​ អាច​ធ្វើ​ឱ្យ​ពិភព​របស់​អ្នក​បាក់​ដួល​រលំ​នៅពេល​ដំ​បូងៗ​ តែបើ​វា​ចាំបាច់​សម្រាប់​អ្នក​ទាំង​គូ​មែន​នោះ​ ក៏​បណ្ដោយ​ឱ្យ​គេ​ដើរចេញ​ពី​សម្ពន្ធភាព​ស្នេហ៍​មួយ​នេះ​ចុះ​! ចូរ​និយាយ​ពាក្យ​ថា​ លា​ទៅ​គេ​ និង​លា​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ធ្លាប់​មាន​រួមគ្នា​ ទោះជា​អ្នកមាន​អារម្មណ៍​ឈឺចុក​ចាប់​ប៉ុនណា​ក៏ដោយ​។ ដឹង​ទេ​ថា​ បើ​អ្នក​ទាំង2​ ស្រឡាញ់​គ្នា​ពិតមែន​នោះ​ បន្តិចទៀត​គេ​នឹង​រក​ផ្លូវ​ត្រឡប់​មករ​កអ្នក​ដោយខ្លួនឯង​មិនខាន​ តែបើ​មិនមែនទេ​… អ្នក​ក៏​ទទួល​បាន​មេរៀន​ហើយ​តើ​! មិនយូរ​ទេ​ អ្នក​អាច​នឹង​ជួប​នរណា​ម្នាក់​ដើរចូល​មក​ និង​បើកឆាក​ស្នេហា​ជាថ្មី​ដូច​ដែល​អ្នក​ស្រមៃ​ទន្ទឹង​ចាំ​រហូត​មក​មិនខាន​។ សូម​ឱ្យ​សំណាង​ល្អ​ណា៎​!៕

Advertisement