ភាព​អច្ឆរិយ​នៃ​ស្ថាបត្យកម្ម​ជំនាន់​ថ្មី​របស់​ប្រទេស​ចិន​ សណ្ឋាគារ​ InterContinental​ Shanghai​ Wonderland​កំពុង​ទាក់ចិត្ត​ភ្ញៀវ​ទេសចរ​ខ្លាំង​

ប្រទេស​ចិន​នៅក្នុង​យុគសម័យ​បច្ចុប្បន្ន​នេះ​ គឺជា​ប្រទេស​ដែល​បាន​កសាង​ស្ថាបត្យកម្ម​ដ៏​ស្រស់​ស្អាត​ជាងគេ​នៅ​លើ​ពិភពលោក​ និង​រមណីដ្ឋាន​ច្នៃប្រឌិត​ដ៏​អច្ឆ​រយៈ​ប្លែកភ្នែក​មិនឈប់ឈរ​ដូចជា​ តំបន់​ទេសចរណ៍​ទឹកធ្លាក់​ពី​ស្ថាន​សួ​គិ៍​ ទឹកធ្លាក់​ពីលើ​អគារ​ខ្ពស់​ជាងគេ​ជាដើម​។ ក៏ប៉ុន្ដែ​នៅពេល​នេះ​ប្រទេស​ចិន​ បាន​កសាង​ស្ថាបត្យកម្ម​ថ្មី​មួយទៀត​ហើយ​ ដែល​នោះ​គឺជា​សណ្ឋាគារ​ដ៏កំពូល​ប្រណីត​នៅ​ចំកណ្ដាល​ទីក្រុង​ និង​ប្រើ​ពេលវេលា​កសាង​អស់​រយៈពេល​ជាង10ឆ្នាំ​។

សណ្ឋាគារ​អច្ឆ​រិយៈ​នេះ​គឺ​ពិតជា​ប្លែកភ្នែក​ខ្លាំង​ណាស់​ សណ្ឋាគារ​មួយ​នេះ​មានឈ្មោះ​ថា​ InterContinental​ Shanghai​ Wonderland​ hotel​ ជា​សណ្ឋាគារ​ខ្នាត​យក្ស​តាំងនៅ​ក្នុង​ជ្រលង​ជ្រោះ​។ បើ​គិត​ពី​ចម្ងាយ​វិញ​ គឺ​យើង​ត្រូវ​ប្រើ​រយៈ​ពេល20នាទី​ ពីទី​ក្រុង​ សៀងហៃ​ ប្រទេស​ចិន​ ទើប​មកដល់​សណ្ឋាគារ​ដ៏​អស្ចារ្យ​មួយ​នេះ​។ វា​មាន​កម្ពស់​ទាំងអស់18ជាន់​ ហើយ​មាន16ជាន់​គឺ​ស្ថិត​នៅ​ក្រោម​ដី​ និង2ជាន់​ផ្នែក​ខាងលើ​ គឺ​នៅ​ចំ​ពីលើ​ទឹកធ្លាក់​តែម្ដង​។ សណ្ឋាគារ​ទេសចរណ៍​មួយ​នេះ​ មាន​ទាំងអស់336បន្ទប់​ ដែល​បាន​រចនា​ឡើង​ដោយ​ភាព​ប្រណីត​តាម​បែប​ធម្មជាតិ​ ដាក់​តាំង​នូវ​រូប​ចម្លាក់​ធំៗ​ និង​មាន​ស្ពាន​កញ្ចក់​ដើរ​ព័ទ្ធ​ជុំវិញ​សណ្ឋាគារ​ថែមទៀត​ផង​។ ភ្ញៀវ​ទេសចរ​អាច​ប្រហោងពោះ​ ឬញ័រ​ជើង​ ខណៈ​ដែល​ដើរ​ចូល​ទៅកាន់​សណ្ឋាគារ​ តែ​កុំ​ព្រួយបារម្ភ​ឡើយ​ ព្រោះ​មាន​ឧបករណ៍​ជំនួយ​ និង​មាន​សុវត្ថិភាព​បំផុត​។ ចំពោះ​តម្លៃ​វិញ​ មួយ​បន្ទប់​សម្រាប់​ការ​ស្នាក់នៅ​មួយ​យប់​គឺ​ 600ដុល្លារ​។

អ្នកគ្រប់គ្រង​សណ្ឋាគារ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សណ្ឋាគារ​នេះ​ត្រូវ​បាន​កសាង​ឡើង​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គំនិត​ច្នៃប្រឌិត​នៃ​សា​បត្យ​កម្ម​ពិភពលោក​ ដែល​កំពុង​សម្រុក​សាងសង់​អគារ​ខ្ពស់​ៗឡើង​ដល់​មេឃ​ ដើម្បី​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​លើ​សណ្ឋាគារ​ដែល​នៅ​ក្រោម​ដី​ និង​កណ្ដាល​ជ្រលង​ជ្រោះ​វិញ​ម្តង​ ដោយមាន​រយៈ​កម្ពស់​ពី​ដី288ហ្វុ​តតែប៉ុណ្ណោះ​។ សណ្ឋាគារ​អច្ឆ​រិយៈ​ដ៏​ប្លែកភ្នែក​នៅ​ទីក្រុង​សៀងហៃ​ មួយ​នេះ​ បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ2018មក​ម៉្លេះ​ ដែល​មាន​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ Atkins​ និង​ JADE​+QA​ ជា​អ្នកសាង​សង់​។ នេះ​ក៏​ជាស្ថា​បត្យ​កម្ម​មួយ​ ដែល​បង្ហាញ​អំពី​ប្រាជ្ញា​របស់​ជនជាតិ​ចិន​ដល់​ពិភពលោក​បាន​ស្គាល់​ គឺ​ពិតជា​មានការ​ច្នៃប្រឌិត​ខ្ពស់​ខ្លាំង​ណាស់​ ហើយក៏​ស្រស់​ស្អាត​ខ្លាំង​ផង​ដែរ​។ ដូច្នេះ​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​ កុំ​ភ្លេច​ទៅ​ទស្សនា​សណ្ឋាគារ​ដ៏​ស្រស់​ស្អាត​ ប្លែក​ខុសពី​សណ្ឋាគារ​ផ្សេង​ៗនៅ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​ ទាំងអស់គ្នា​ណា៎​៕

Advertisement