មាន “ស្លេស្ម៍” នៅក្នុង​បំពង់ក​ជាប់​រហូត គួរ​ធ្វើយ៉ាងណា?

January 18, 2020​ ម៉ោង 2:38 pm

ការដែល​ក្នុង​បំពង់ក​របស់​យើង​មាន​ស្លេស្ម៍​ជាប់​រហូត​ 1ឆ្នាំ​ទល់​ 1ឆ្នាំ​(Chronic​ secretion​ in​ the​ throat​) ជួន​បាត់​ ជួន​មាន​ វា​ពិតជា​គួ​ឱ្យ​រំខាន​ណាស់​មែនទេ​? ដូច្នេះ​ បើ​ចង់​បាត់​ តោះ​ យើង​ទៅ​មើល​ចម្លើយ​ទាំងអស់គ្នា​…។

ស្លេស្ម៍​នោះ​ គឺ​កើតមក​ពី​ការដែល​មាន​មេរោគ​ឬវត្ថុ​ចម្លែក​ចូល​ទៅ​ធ្វើ​ឱ្យ​រលាក​បំពង់ខ្យល់​ ហើយ​បំពង់ខ្យល់​មិន​ត្រូវការ​ឱ្យ​វត្ថុ​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង​សួត​ ទើប​បង្កើត​សម្បក​មក​ចាប់​ស្លេស្ម៍​ចេញ​មក​ពី​ក្រពេញ​សាង​ទឹករំអិល​ដែល​ស្ថិតនៅ​ក្នុង​សាច់​ភ្នាស​ផ្លូវដង្ហើម​។ ការដែល​មាន​ស្លេស្ម៍​នៅ​ក្នុង​បំពង់ក​រ៉ាំរ៉ៃ​នេះ​ អាច​បណ្ដាលមកពី​ជំងឺ​ ឬសភាវ​មួយចំនួន​ដូច​ខាងក្រោម​នេះ​៖
1. ជំងឺ​រលាក​ច្រមុះ​ដោយ​ប្រតិកម្ម​ចាញ់​ និង​រលាក​ច្រមុះ​ប្រភេទ​មិន​មាន​ប្រតិកម្ម​ចាញ់​
2. ជំងឺ​រលាក​សៃ​ណឹស​
3. ជំងឺ​អាស៊ីត​រំលាយអាហារ​ហូរ​បញ្ច្រាស់
​4. ការប្រើ​សំឡេង​ខុស​វិធី​
5. ជំងឺ​រលាក​បំពង់ខ្យល់​រ៉ាំរ៉ៃ​ និង​ជំងឺហឺត​
6. ការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ​នៅក្នុង​បំពង់ក​
7. ការក្រ​ហាយ​រលាក​ និង​/ឬការ​មានរបួស​រ៉ាំរ៉ៃ​នៅក្នុង​បំពង់ក​។

បើ​មិន​ត្រូវការ​ឱ្យ​មាន​ស្លេស្ម៍​ ក៏​ត្រូវការ​ពារ​ពីដើម​ហេតុ​
1. មិន​បណ្ដោយ​ឱ្យ​មេរោគ​ ឬវត្ថុ​ចម្លែក​ចូល​ទៅ​ក្នុង​បំពង់ខ្យល់​ ដោយ​ការ​ពាក់​ម៉ាស​បិទ​ច្រមុះ​។ បើ​មាន​អារម្មណ៍​ថា​ ទើសទាល់​ អាច​ប្រើ​ប្រេងខ្យល់​បន្តក់​នៅ​លើ​ក្រណាត់​ម៉ាស​បាន​ ធានា​ថា​ អាការ​នេះ​នឹង​ល្អ​ប្រសើរ​ឡើង​មិនខាន​។
2. បើ​ស្លេស្ម៍​ខាប់​ និង​ស្អិត​ អាច​ញ៉ាំទឹក​ក្ដៅ​ឧណ្ហ​ៗ ដើម្បី​ជួយ​រំលាយ​ស្លេស្ម៍​បាន​។ មិន​គួរ​ញ៉ាំទឹក​ត្រជាក់​ទេ​ ព្រោះ​មេរោគ​នឹង​ចូលចិត្ត​ ប្រព័ន្ធ​ប្រឆាំង​ជំងឺ​នឹង​ធ្លាក់ចុះ​ ហើយនឹង​ឆ្លង​មេរោគ​កាន់តែ​ច្រើនឡើង​។
3. ហាត់ប្រាណ​ឱ្យ​បាន​ជាប់​ជាប្រចាំ​៕