ផ្ទះបាយ នឹងលែងមាន​សត្វ​កន្លាត​ ដោយគ្រាន់តែអនុវត្តតាមវិធីនេះ

ក​ន្លាត ជា​សត្វ​ចង្រៃ​ដែល​តែងតែ​មក​ពួន​សម្ងំ​នៅក្នុង​ចង្ក្រាន​បាយ ក្នុង​ទូ ឬ​នៅក្នុង​ទីកន្លែង​ផ្សេងៗ​ក្នុងផ្ទះ​នោះ មាន​វិធី​កំចាត់​ដ៏​ងាយ​សែន​ងាយ តែ​ស្ត្រី​មេផ្ទះ​ភាគច្រើន អាច​មិន​ដឹង ឬ​គិត​មិន​ដល់​។វិធី​នោះ​គឺ យក​គ្រាប់​ម្រេច​ទៅ​ដាក់​នៅ​តាម​កន្លែង​ណា​ដែល​សត្វ​កន្លាត​ចូលចិត្ត​ចេញមក ដោយ​ដាក់​ក្នុង​មួយ​ចំណុច 4-5 គ្រាប់​បាន​ហើយ។ តែ​ប៉ុណ្ណឹង​សត្វ​កន្លាត​នឹង​លែង​ហ៊ាន​មក​រំខាន​ទៀតហើយ ព្រោះ​វា​មិន​ត្រូវ​ធាតុ​គ្នា​ជាមួយនឹង​ក្លិន​គ្រាប់​ម្រេច​ឡើយ មិនចាំបាច់​ប្រើ​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​នាំ​តែ​អស់​លុយ និង​មាន​គ្រោះថ្នាក់​ដល់​អ្នក​នៅ​ក្នុងផ្ទះ​ឡើយ ដល់​ពេល​គ្រាប់​ម្រេច​នោះ​អស់​ក្លិន ក៏​ដូរ​ដាក់​គ្រាប់​ម្តេច​ថ្មី​ទៀត​ជំនួស​ជា​ការ​ស្រេច​៕

Advertisement