អាថ៌កំបាំងជួយឱ្យស្បែកមុខសស្អាត

មិនមាន​អ្នកណា​បដិសេធ​មិន​ចង់បាន​ស្បែក​មុខស្រស់​ស្អាត​នោះទេ មិន​ថា​អ្នកនោះ​ស្ថិតក្នុង​វ័យក្មេង ចាស់ ប្រុស ឬ​ស្រី​នោះទេ ឱ្យតែ​មាន​គេ​សួរថា ចង់បាន​ស្បែក​មុខស្រស់​ស្អាត​ឬទេ? ពិតជា​ឆ្លើយថា​ចង់​គ្រប់​តែ​គ្នា​ហ្នឹង។ បើ​ដូច្នេះ​មែន សូម​សាកល្បង​ធ្វើតាម​ការណែនាំ​ខាងក្រោម​នេះ ដើម្បីឱ្យ​អ្នកទទួលបាន​នូវ​ផ្ទៃមុខ​ដ៏​ស្រស់​ផូរផង់​ដូច​បំណងប្រាថ្នា។

ស្បែក​ស្រស់ស្អាត​ចាប់ផ្តើម​ឡើងជា​មួយ​ការលាង​សម្អាត : ការសម្អាត​ស្បែ​កមុខ​តាមបែប​ធម្មជាតិ​ទាំង​ពេលព្រឹក និង​ពេល​រាត្រី​គឺជា​រឿង​ដ៏​សំខាន់​ដែល​អ្នក​គ្រប់គ្នា​គួរតែ​បានដឹង និង​ត្រូវតែ​ធ្វើ។ ការលាង​សម្អាត​ស្បែក​លើ​បរិវេណ​ផ្ទៃមុខ​តាម​វិធី​ធម្មជាតិ​មាន​ភាពងាយស្រួល​បំផុត ដោយគ្រាន់តែ​យក​ទឹកឃ្មុំ​បន្តិច​ទៅ​លាយ​ជាមួយ​ទឹកដោះគោឆៅ1ស្លាបព្រា​បាយ  ហើយ​យក​វា​ទៅ​កម្តៅ2-3វិនាទី ហើយ​សឹម​យកមក​លាប​លើ​ផ្ទៃមុខ និង​ក រូ​ច​សឹម​លាង​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហៗជាការ​ស្រេច។

ចំហុយ​ស្បែ​កមុខ : ចំហុយ​ស្បែក​មុខ​របស់​អ្នក​រាល់​មួយ​សប្តាហ៍​ម្តង ដើម្បី​សម្លាប់​ជាតិពុល​ដែលមាន​នៅលើ​ស្បែ​កមុខ កម្ចាត់​មុន​ក្បាល​ខ្មៅ និង​ស្នាម​ជាំផ្សេងៗពី​ស្បែ​កមុខ។ បន្ថែម​ដោយ​ការ​លាបប្រេង​ដែល​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​ស្បែក​របស់​អ្នក​គឺ​កាន់តែ​ប្រសើរ។ សូម​ចងចាំ​ថា ការ​ចំហុយ​ផ្ទៃមុខ​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ភ្លឺ​ថ្លា និង​រលោង​ស្រស់ស្អាត​ដូច​បំណងប្រាថ្នា។

គ្រឿង​ខាត់​ស្បែក​ធ្វើ​ដោយ​ខ្លួនឯង : ដុសខាត់​សម្អាត​ស្បែក​ជាមួយនឹង​គ្រឿង​ខាត់​ស្បែក​ដែល​ធ្វើឡើង​ដោយ​ខ្លួនឯង 1 ឬ2ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ជួយ​កម្ចាត់​កោសិកា​ស្បែកចាស់ៗចោល នាំមក​នូវ​សភាព​ស្បែក​ដែល​មានតែ​ភាព​រលោង​ស្អាត ដោយ​យក​ប្រេង​អូ​លីវ​បន្តិច​លាយ​ជាមួយ​ស្ករ​ក្រហម​បន្តិច រួច​យក​វា​មក​ត្រដុសថ្នមៗលើ​ស្បែក ហើយ​សឹម​សម្អាត​វា​ចេញ​ឱ្យ​ស្អាត​ជាមួយនឹង​ទឹក​ក្តៅ​តិចៗ។ ហើយយក​ទឹក​ត្រជាក់​មក​លាប​លើ​ផ្ទៃមុខតិចៗដើម្បី​បិទ​រន្ធ​រោមជាការស្រេច។

រក្សា​សំណើម​ផ្ទៃមុខ​ជានិច្ច : ប្រេង​បន្លែ​គឺជា​សារធាតុ​ផ្សំ​ដែលមាន​ប្រយោជន៍​បំផុត​ក្នុងការ​ជួយផ្តល់​សំណើម​ដល់​ស្បែក ការពារ​ស្បែក​ពី​ភាព​ជ្រីវជ្រួញ។

កុំ​ភ្លេច​ម៉ាស​បិទមុខ : ម៉ាស​បិទមុខ​តាមបែប​ធម្មជាតិ​ជួយ​ការពារ​អ្នក​ពី​បញ្ហាផ្សេងៗដែល​តែង​កើត​ឡើងលើ​ផ្ទៃមុខ។ អនុវត្ត​យ៉ាងតិចណាស់​មួយ​សប្តាហ៍​ម្តង បើ​ចង់ឱ្យ​ក្តីបារម្ភ​ចំពោះ​ស្បែក​មុខ​របស់​អ្នក​ត្រូវ​កម្ចាត់​ចោល។
ស្បែក​មុខស្រស់​ស្រាយ : សម្រាប់​អ្នក​ដែល​ចង់បាន​ស្បែក​មុខស្រស់​ស្អាត ឡា​រ៉ែ​ន សូម​ណែនាំ​វិធី​ងាយ​បំផុត ព្រមទាំង​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក​មួយ​វិធី​គឺ លាងមុខ​ជាមួយ​ទឹក​សម្បក​ក្រូច​មួយ​សប្តាហ៍​ម្តង។ យក​សម្បក​ក្រូច​ទៅ​ស្ងោរ​ជាមួយ​ទឹក​ប្រមាណ5នាទី រួច​ទុក​វា​ឱ្យ​ត្រជាក់។ បន្ទាប់មក​យក​ទឹក​ស្ងោរ​សម្បក​ក្រូច​នេះ​ទៅ​លាប​លើ​ផ្ទៃមុខ​របស់​អ្នក។ វិធី​មួយ​នេះ​ហាក់ដូចជា​ប្លែក​ជាង​វិធី​រាល់ដង​ដែល​អ្នក​ធ្លាប់​ជួប ប៉ុន្តែ​អ្នក​ដែល​ធ្លាប់បាន​អនុវត្តតាម​វិធី​នេះ​បាន​ប្រាប់ថា វា​ជួយ​ឱ្យ​ស្បែ​កមុខ​មើលទៅ​មាន​ភាព​ស្រស់ស្រាយ​ជាង​ការដែល​អ្នក​មិន​ធ្វើ​អ្វី​ទាល់តែសោះ។

សូម​សាកល្បង​តាម​វិធី​ខាងលើនេះ​ទាំងអស់គ្នា​ណា៎ ដើម្បី​ទទួលបាន​សម្រស់​ផ្ទៃមុខ​ដ៏​ស្រស់ស្អាត​ជាទី​ពេញចិត្ត៕

Advertisement