ប្រយោជន៍ 11 យ៉ាងរបស់ស្រ្បៃយ៍តែងម៉ូដសក់ ជាមួយការងារសម្អាតក្នុងផ្ទះ

តើបងៗស្រ្តីមេផ្ទះដឹងឬទេថា ស្រ្បៃយ៍ដែលនៅលើតុគ្រឿងម្សៅក្នុងបន្ទប់របស់យើងអាចប្រែកាឡាខ្លួនក្លាយជាឧបករណ៍ជួយសម្អាតផ្ទះបាន បើមិនជឿទៅរួមពិសោធន៍ជាមួយគ្នាតែម្តងថា ស្រ្បៃយ៍តែងម៉ូដសក់អាចជួយក្នុងរឿងការងារផ្ទះបានច្រើនតិចប៉ុនណា។

1 – បណ្តេញសត្វល្អិតបង្កមេរោគឱ្យចេញផុតពីផ្ទះ
សត្វល្អិតគឺជាវត្ថុកខ្វក់មួយក្នុងចំណោមវត្ថុកខ្វក់ដែលយើងត្រូវតែកំចាត់ចេញឱ្យផុតពីផ្ទះដោយការបាញ់ហ៊ែរ៍ស្រ្បៃយ៍បណ្តេញចេញ និងថែមទាំងមិនប៉ះពាល់ដល់សុខភាពរបស់សមាជិកក្នុងគ្រួសារទៀតផង ព្រោះសារធាតុគីមីដែលមាននៅក្នុងហ៊ែរ៍ស្រ្បៃយ៍នោះមានតិចជាងស្រ្បៃយ៍គីមីដែលប្រើកំចាត់សត្វល្អិតដោយត្រង់ទៅទៀត។

2 – កំចាត់រោមសត្វចញ្ចឹមដែលជាប់នៅតាមគ្រឿងសង្ហារិម
សត្វចិញ្ចឹមដ៏គួរឱ្យស្រឡាញ់ច្រើនតែជ្រុះសរសៃរោមនៅលើគ្រឿងសង្ហារិម ដូច្នេះបើឃើញនៅពេលណា ចូរប្រញាប់យក
ស្រ្បៃយ៍តែងម៉ូដសក់មកបាញ់នៅលើក្រណាត់ក្រាស់ៗ ហើយយកទៅជូតសម្អាត សរសៃរោមទាំងនោះនឹងត្រូវស្រ្បៃយ៍បឺតចេញមករហូតទាល់តែអស់រលីង។
3 – ការពារធូលីដីតោងជាប់តាមក្រណាត់វាំងនន មិនឱ្យមើលទៅឃើញចាស់មុនពេលកំណត់
បន្ទាប់ពីការសម្អាតក្រណាត់វាំងននរួចរាល់ហើយ យើងគួរតែបាញ់ស្រ្បៃយ៍តែងម៉ូដសក់ស្រោបឱ្យសព្វលើក្រណាត់វាំងនននោះមុននឹងយកទៅចង តែប៉ុណ្ណឹងនឹងមិនជួបបញ្ហាធូលីដីតោងជាប់លើក្រណាត់វាំងនននាំឱ្យមើលទៅឃើញកេកកាកទៀតហើយ។

4 – លាងស្នាមជ័រកាវស្អិតៗឱ្យអស់ពីដបកែវ
កុំអាលបោះចោលដបកែវដាក់ទំនិញដែលទិញមកជាដាច់ខាត ព្រោះអាចយកវាមកប្រើប្រាស់ឱ្យកើតប្រយោជន៍ផ្សេងៗបានទៀត គ្រាន់តែយកស្រ្បៃយ៍តែងម៉ូដសក់បាញ់លើស្លាកយីហោដែលមានស្នាមជ័រកាវស្អិតៗ រួចហើយដុសចេញ តែប៉ុណ្ណឹងយើងនឹងបានដបកែវដែលថ្លាឆ្វង់សម្រាប់យកទៅប្រើជាប្រយោជន៍ផ្សេងទៀតបានហើយ។

5 – ជូតសម្អាតថ្នាំលាបក្រចកឱ្យស្អាតភ្លឹងដោយប្រើពេលត្រឹមតែ 1 នាទីប៉ុណ្ណោះ
មិនចាំបាច់ភ្ញាក់ផ្អើលទេបើសិនជាទឹកថ្នាំលាបក្រចកកំពប់ ឬស្រក់លើគ្រឿងសង្ហារិម ឬកម្រាលព្រំរបស់យើង ព្រោះគ្រាន់តែបាញ់ស្រ្បៃយ៍តែងម៉ូដសក់នៅលើស្នាមប្រឡាក់ទឹកថ្នាំលាបក្រចកនោះ ទុកចោល 1 នាទី បន្ទាប់ពីនោះយកក្រណាត់ក្រាស់ៗប្តិតស្នាមប្រឡាក់ដ៏រំខានចិត្តនោះចេញ តែប៉ុណ្ណឹងឯង។

6 – កំចាត់ព្រុយសំលីនៅលើសម្លៀកបំពាក់ ជូតតែមួយខ្វាច់ចប់
តឱ្យបោកគក់សម្អាតក្រណាត់ដែលមានជាប់ព្រុយសំលីប៉ុនណា ក៏វានៅតែជាប់សសំព្រុះរំខានចិត្តយើងដដែល ឥលូវសរុបថា ពេលបោកគក់រួចរាល់ហើយ ចូរបាញ់ស្រ្បៃយ៍នៅលើសម្លៀកបំពាក់ដែលមានជាប់ព្រុយសំលីនោះ ហើយយកក្រណាត់ក្រាស់ៗដុសចេញ ព្រុយសំលីដែលថាពិបាកកំចាត់ចេញនោះនឹងត្រូវបឺតយកចេញអស់មិនខាន។
7 – លុបស្នាមក្រែមលាបមាត់ដែលប្រឡាក់លើសម្លៀកបំពាក់
ចូរយកស្រ្បៃយ៍តែងម៉ូដសក់មកលាយជាមួយទឹកថ្នាំកំចាត់ស្នាមប្រឡាក់លើសម្លៀកបំពាក់ ដើម្បីយកទៅដុសលើស្នាមប្រឡាក់ក្រែមលាបមាត់នោះចេញឱ្យអស់ជាមុនសិន រួចសឹមនាំយកទៅបោកសម្អាតម្តងទៀត។

8 – លុបស្នាមគូសវាសដោយដី-សនៅតាមជញ្ជាំងរបស់កូនៗឱ្យជញ្ជាំងស្អាតដូចដើម
មិនបាច់បារម្ភពីស្នាមគូសវាសដោយដី-សតាមរយៈក្តីស្រមើស្រមៃរបស់កូនតូចនឹងធ្វើឱ្យជញ្ជាំងផ្ទះមួហ្មងនោះទេ គ្រាន់តែបាញ់ស្រ្បៃយ៍តែងម៉ូដសក់តិចៗពីលើស្នាមដី-សទាំងនោះ ហើយជូតចេញ ស្នាមទាំងនោះនឹងរលាយបាត់អស់ក្នុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។

9 – បាញ់ស្រ្បៃយ៍ស្រោបកេសរផ្កាការពារការជ្រុះរោយ
បើបងៗស្រ្តីមេផ្ទះចូលចិត្តតុបតែងផ្ទះដោយផ្កាស្រស់ត្រូវប្រយ័ត្នឱ្យខ្លាំង ព្រោះវាអាចបង្កបញ្ហាដល់អ្នកមានអាការប្រតិកម្មចាញ់លម្អងកេសរផ្កាបាន ដូច្នេះគួរបាញ់ស្រ្បៃយ៍តែងម៉ូដសក់ស្រោបពីលើកេសរផ្កាជាមុនសិនមុននឹងរៀបចូលថូ ដើម្បីការពារកេសរផ្កាជ្រុះរោយ និងខ្ចាត់ខ្ចាយសាយភាយពេញផ្ទះ។

10 – ស្រោបរលោងស្បែកជើងធ្វើពីស្បែកបន្ទាប់ពីខាត់រួច
បើស្បែកជើងឃ្លុបធ្វើពីស្បែកដែលមិនសូវភ្លឺរលោង និងមានស្នាមឆ្កូតរហូតធ្វើឱ្យបងៗបុរសលែងចង់ពាក់នោះ ឡារ៉ែនសូមណែនាំឱ្យយកហ៊ែរ៍ស្រ្បៃយ៍បាញ់ស្រោបពីលើស្បែកជើងឃ្លុបនោះបន្ទាប់ពីខាត់រួច តែប៉ុណ្ណឹងស្បែកជើងឃ្លុបមួយគូនោះនឹងភ្លឺរលោងតាំងពីព្រឹករហូតដល់យប់ឯណោះ។

11 – ជួយកំចាត់ស្នាមប្រឡាក់ខ្លាញ់ពីក្រណាត់ ទោះជាប្រឡាក់ជាប់ស្អិតប៉ុនណាក៏ដោយ
បើភ្លេចខ្លួនច្រឡំធ្វើអាហារកំពប់លើកៅអីសាឡុងធ្វើពីក្រណាត់នោះ ចូរប្រញាប់យកស្រ្បៃយ៍តែងម៉ូដសក់មកបាញ់លើស្នាមប្រឡាក់ខ្លាញ់នោះ ទុកចោលមួយសន្ទុះ ហើយជូតចេញ មុននឹងដោះយកស្រោមកៅអីសាឡុងនោះទៅបោកគក់សម្អាតឱ្យស្អាតដូចប្រក្រតី។ តិចនិកនេះក៏ប្រើជាមួយសម្លៀកបំពាក់បានដែរ៕

Advertisement