អាថ៌កំបាំង 8យ៉ាង ធ្វើឱ្យ​ម្រាមដៃ​ស្រ​ឡូ​ន​ស្អាត

ស្បែក​ម្រាមដៃ ក៏​អាច​បង្ហាញឱ្យឃើញ​ពី​ភាពស្រស់ស្អាត និង​ភាព​រុះ​រោយ(ចាស់​តាម​អាយុ)បាន​ច្បាស់ មិន​ចាញ់​ស្បែក​ផ្ទៃមុខ​ប៉ុន្មាន​ដែរ ដូច្នេះ ចូរ​កុំ​សង្កត់ធ្ងន់​តែ​លើ​ការថែរក្សា​ផ្ទៃ​មុខតែ​ម្យ៉ាង​ពេក  ហើយ​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រងាយៗ ដែល​អាចជួយ​ឱ្យនារីៗយើង មាន​ម្រាមដៃ​ស្រ​ឡូ​ន ស្អាត ស​ម៉ដ្ឋខៃ ទន់ល្មើយ​គួរឱ្យ​ចង់​ប៉ះ៖

1.កុំ​លាងដៃ​ញឹកញាប់​ពេក…ពិតប្រាកដ​ណាស់​ថា អ្នក​ត្រូវតែ​លាងដៃ​ឱ្យបាន​ញឹកញាប់ ដើម្បី​ការពារ​ជម្ងឺ​ផ្តាសាយធំ និង​ជាពិសេស​ជំងឺ​កូ​វីដ-19 តែ​កុំឱ្យ​ញឹកញាប់ ហួស​ពី​ភាពចាំបាច់​ពេក​អី  ព្រោះ​ទឹកនឹង​ធ្វើឱ្យ​បាតដៃ​របស់​អ្នក​ឡើង​ស្ងួត។

2.កាត់បន្ថយ​ការប្រើ​សាប៊ូ…ព្រោះ​សាប៊ូ វា​នឹង​ធ្វើឱ្យ​ស្បែក​ឡើង​ស្ងួត កើត​អាការ​ផ្សា​ក្រហាយ និង​ធ្វើឱ្យ​ស្បែ​កដៃ ឆាប់​ចាស់​មុន​វ័យ។ ចូរ​ជ្រើសរើស​ប្រើ​ផលិតផល​លាងដៃ ប្រភេទ​ដែល​ផ្តល់នូវ​ភាព​ស្រស់បស់​ដល់​ស្បែក ទើប​ជាការ​ប្រសើរ។

3.លាប​ឡេ​ឡូ​ស្សឹ​ន…រៀងរាល់​លើក ក្រោយពេល​លាងដៃ​រួច ដោយ​លាប​ខណៈដែល​ស្បែក​នៅសើមៗ ដើម្បី​ប្រមូល​ភាពស្រស់​បស់ ឱ្យ​ជាប់​មាន​នៅលើ​ស្បែក​ម្រាមដៃ​ជានិច្ច។

4.ការពារ​ស្បែក​ម្រាមដៃ ពី​ពន្លឺ​ថ្ងៃ…នារីៗយើង គួរ​លាប​ឃ្រី​ម​ការពារ​កម្តៅថ្ងៃ​ជាប្រចាំ ពេលដែល​ត្រូវ​ចេញទៅ​ក្រៅ​ផ្ទះ ហើយ​បើ​ចង់ឱ្យ​ល្អ​ជាងនេះទៀត​នោះ យើង​គួរតែ​ពាក់​ស្រោមដៃ​ធ្វើ​ពី​អំបោះ រៀងរាល់​ពេលដែល​អ្នក​ត្រូវ​បើកឡាន​ចេញទៅ​ខាងក្រៅ។

5.មើលថែទាំ​ក្រចក…អ្នក​គួរ​លាបប្រេង នៅលើ​ស្បែក​ហ៊ុម​ក្រចក​រៀងរាល់​យប់ រួចហើយ​លាង​ចេញ បន្ទាប់ពី​ងូតទឹក​ពេលព្រឹក​រួច។ វិធី​នេះ​នឹង​ជួយ​ឱ្យ​អ្នក មិនបាច់​កាត់​ស្បែក​ហ៊ុម​ក្រចក​ចេញ ព្រោះ​វា​ជា​រឿង​ដែលនារីៗយើង​មិនគួរ​ធ្វើ​ឡើយ។

6.លាប ម៉​យ​ស៏​ជើ​រ៉ា​យ​ស៊ើ ប្រភេទ​ខាប់ នៅពេល​យប់ ដើម្បី​បង្កើន​ភាព​ស្អាត​ស្រស់ថ្លា​ជាពិសេស ដល់​ម្រាមដៃ។

7.ខាត់​ស្បែ​កដៃ…ប្រើ​ស្ក្រា​ប់ ខាត់​ស្បែ​កដៃ​ជាប្រចាំ រៀងរាល់​សប្តាហ៍ ដើម្បី​កម្ចាត់​កោសិកា​ស្បែក ដែល​ងាប់​ហើយ ឱ្យ​វារ​បូត​ចេញ​អស់។

8.លាង​ក្រចក…លាង​ថ្នាំ​ក្រចក​ចេញ បន្ទាប់ពី​លាប​រួចមកហើយ 7ថ្ងៃ រួចហើយ​ទុកចោល ឱ្យ​ក្រចក​ទំនេរ 2-3ថ្ងៃ ដើម្បី​ទុកជា​ការ​សម្រាក មុននឹង​លាបថ្នាំ​ឡើងវិញ

ម្តងទៀត៕

ដោយ អ្នកគ្រូ ឆវី

 

 

Advertisement