ការជ្រើសរើស​ខ្មៅ​ដៃ​គូស​ចិញ្ចើម សម្រាប់នារីៗ ដែល​ចូលចិត្ត​តុបតែង​មុខ

ក្រៅពី​កែវភ្នែក​ជា​ចំណុច​សំខាន់​នៅលើ​ផ្ទៃមុខ ដែលនារីៗយើង ផ្តល់នូវ​ការយកចិត្តទុកដាក់​ជាពិសេស​ហើយ​នោះ ចិញ្ចើម​ក៏​ជា​ចំណុច​មួយ ដែល​ជួយ​កែសម្រួល​ឱ្យ​ផ្ទៃមុខ​របស់​អ្នក មើលទៅ​ស្រស់ស្អាត​ច្បាស់​ជាង​មុន​ដែរ  មិនថាតែ​ការតុបតែង​រូប​ទម្រង់​របស់​ចិញ្ចើម តាមរយ:ការដក ឬ​ការ​ទុក​ចិញ្ចើម​ឱ្យ​នៅមាន​រូបរាង​កោង​ស្អាត រួមទាំង​ការបន្ថែម​ពណ៌​ចិញ្ចើម​ដោយ​ខ្មៅ​ដៃ​គូស​ចិញ្ចើម ឱ្យ​ស្អាត​ស័ក្តិសម​នឹង​ផ្ទៃមុខ​ផងដែរ។  តែនារីៗមួយចំនួន បែរ​ជាមាន​បញ្ហា​នៅត្រង់ថា មិនដឹង​ជា​ត្រូវ​ជ្រើសរើស​ប្រើ​ខ្មៅ​ដៃ​គូស​ចិញ្ចើម​បែបណា ដើម្បីឱ្យ​ចិញ្ចើម​មើលទៅ​ឃើញ​ស្អាត​ខ្ញង់ និង​ជាប់​បានយូរ​នោះ…ថ្ងៃនេះ អ្នកជំនាញ​ខាង​តុបតែង​ចិញ្ចើម សុំ​ស្ម័គ្រចិត្ត ធ្វើជា​អ្នកបកស្រាយ​បញ្ហា​នេះ ជូន​មិត្ត​អ្នកអាន​ដែលជា​សុភាពនារី​ទាំងអស់ ដូចតទៅ។

ជាទូទៅ លក្ខណ:របស់​ខ្មៅ​ដៃ​គូស​ចិញ្ចើម​ដែល​ល្អ​នោះ គឺ​ខ្មៅ​ដៃ​សាច់​ឃ្រី​ម ដែលមាន​សាច់​ទន់​ម៉ដ្ឋ​យ៉ាង​សមល្មម មិន​រឹង​ពេក ឬក៏​ទន់​ជ្រុល​ហួសហេតុ​ពេក​ដែរ។ អ្វីដែល​សំខាន់​គឺ គួរ​ជ្រើស​រើសយក​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​ណា​ដែលមាន​ពណ៌​ស្រដៀង​នឹង​ពណ៌​សក់​របស់​អ្នកខ្លាំង​បំផុត។ ក្រៅពីនេះ​គួរ​ជ្រើសរើស​ប្រើ​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​បែប​ការពារ​ទឹកបាន និង​មានគុណ​សម្បត្តិ ដិត​ជាប់​បានយូរ មិនឆាប់​ហៀរហូរ​រ​ឡេ​ករ​ឡាក់  ប្រតេកប្រតាក​ឡើយ។

សម្រាប់​វិធី​ជ្រើសរើស​ខ្មៅ​ដៃ​គូស​ចិញ្ចើម​វិញ  មាន​វិធីងាយៗបំផុត គឺ យក​ខ្មៅ​ដៃ​នោះមក​គូស​សាកល្បង ជា​រាងឆ្នូតៗនៅលើ​ខ្នងដៃ ដើម្បី​ជាការ​ធ្វើតេស្ត​មើលថា តើ​សាច់​របស់​វា​មាន​ភាព​ទន់ និង​អាច​កំណត់​ទិសដៅ​ក្នុងការ​គូស​បាន​ច្រើន ឬ​តិច​ប៉ុនណា និង​ថែមទាំង​ជាការ​ពិ​នឹ​ត្យ​មើល​ពណ៌​ថា តើ​វា​ស្រដៀង​គ្នា ឬ​ស័ក្តិសម​ជាមួយ​ពណ៌​សក់ និង​ផ្ទៃមុខ​របស់​យើង ឬក៏​អត់់់់់់់់់់់់់់់់់់់់​់ផង?។

ឃើញ​ទេ?  ទោះ​យើង​ជានារីៗ ដែល​ទើបតែ​ហាត់រៀន​គូស​ចិញ្ចើមថ្មីៗក៏ដោយ ក៏​យើង​អាច​ជ្រើសរើស​ប្រើ

ខ្មៅ​ដៃគូ​ស​ចិញ្ចើម​សម្រាប់​តុបតែង បន្ថែម​ភាពស្រស់ស្អាត​ដល់​ចិញ្ចើម បាន​យ៉ាង​ងាយស្រួល​ដែរ។ ដូច្នេះ​សូមកុំ​ភ្លេច​ធ្វើតាម​វិធី​ខាងលើ នៅពេលណា ចង់​ទិញ​ខ្មៅ​ដៃគូ​ស​ចិញ្ចើម​ណា៎…៕

Advertisement