វិធី​ធ្វើឱ្យ​ស្បែក​ប្រឡោះ​ក្លៀក ឡើង​ស​ស្អាត

មាន​បញ្ហា​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​ប្រឡោះ​ក្លៀក  តាំងពី​ស្បែក​ឡើង​ខ្មៅ  ធុំក្លិន​សា  ស្បែក​ក្លៀក​ឡើង​គ្រើម ដូច​ស្បែ​កមាន់​ជាដើម  ទាំងអស់នេះ គឺ​សុទ្ធតែជា​បញ្ហា​ក្រោម​ក្លៀក ដែល​ធ្វើនារីៗយើង​ទាំងឡាយ កើតក្តី​កង្វល់​ជាខ្លាំង  ព្រោះ​មិន​ថា ចង់​ឈោង​ដៃ​ទៅ​ចាប់យក​អ្វីមួយ ឬ​លើកដៃ​ឡើងលើ ក៏​មិនសូវ​ជា​ជឿជាក់​លើ​ខ្លួនឯង​ប៉ុន្មាន​សោះ  រហូតដល់​ត្រូវ​រក​សម្លៀកបំពាក់​ណា ដែល​បិទជិតៗ មក​ពាក់​បិទបាំង​កន្លែង​ដែល​មិនគួរ​ឱ្យ​ចង់​មើល​ទាំងនោះ។ តែ​ថ្ងៃនេះ យើង​មាន​វិធី​ជាច្រើន ដែល​នឹង​ជួយ​ធ្វើឱ្យ​ប្រឡោះ​ក្លៀក​ឡើង-ស​ស្អាត ម៉ដ្ឋខៃ​មក​ជម្រាបជូន។ តើ​មាន​វិធី​អ្វីខ្លះ​នោះ សូម​តាមដាន​ដូចតទៅ ៖

-ចៀសវាង​ការដក និង​កោរ​រោមក្លៀក  ព្រោះ​វា​នឹង​រឹតតែ​ធ្វើឱ្យ​រោម​ដុះ ទល់​ឡើង​មកទៀត និង​រលាក​ស្បែក

រហូត​ក្លាយជា​ស្បែកគ្រើមៗបាន។  វិធី​ដែល​ល្អ​បំផុត គួរប្រើ​ការ វ៉ែ​កស៍(Wax) ឬ​បក​កម្ចាត់​រោម​ជំនួស​វិញ។

-ខ​ណះ​ពេល​ងូតទឹក ចូរ​ប្រើ​ហ្វ៉ូ​ម​លាងមុខ​ដែលមាន​ចំណែក​ផ្សំ​របស់ AHA និង BHA លាង​សម្អាត​ឱ្យ​សព្វ​ម្តុំ​ក្លៀក​រៀងរាល់​លើក ហើយ​ប្រើ​សរសៃ​ផ្លែ​ននោង​ទុំ ឬ​អេ​ប៉ុងទន់ៗ ជួយ​ដុស​សម្អាត​បន្ថែម  ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​ស្បែក​ប្រឡោះ​ក្លៀក និង​ធ្វើឱ្យ​រាប​ម៉ដ្ឋខៃ​ឡើង​ផង។

-ស្ក្រា​ប់(Scrub) ជម្រុះ​កោសិកា​ស្បែក​ជាប្រចាំ ដោយ​អំបិល​ខាត់​ស្បែក ឬ​ឱសថ​បុរាណ​អម្ពិល​ទុំ មើម​រមៀត  ទឹកក្រូច​ឆ្មារ ដុសខាត់ថ្នមៗ ខ​ណះ​ពេល​ងូតទឹក ហើយ​ទុកចោល​ប្រមាណ 3-5នាទី ដើម្បី​ជួយ​កម្ចាត់​កោសិកា​ស្បែកចាស់ៗ កម្អែល​ញើស  កម្អែល​រ៉ូ​លអន ដែល​នៅ​សេសសល់ ចេញ​ឱ្យអស់។ ចូរ​ធ្វើឱ្យបាន​ញឹកញាប់  1សប្តាហ៍ 3ដង នឹង​ជួយ​ឱ្យ​ប្រឡោះ​ក្លៀក​ឡើង-ស​ស្អាត​ជាមិនខាន ។

-លាប​ឃ្រី​ម​ថែបំប៉ន​រង្វង់​ក្លៀក  ក្រោយពេល​ងូតទឹក ឬ​មុនពេល​គេង ចូរ​ប្រើ​ឃ្រី​ម​ថែបំប៉ន​ស្បែ​កមុខ ដែលមាន​ចំណែក​ផ្សំ​របស់ វ៉ៃ​ធេ​ន​នី​ង វិ​តា​មីន​B និង​វិ​តា​មីន​E។ លាប​ប្រឡោះ​ក្លៀក ដើម្បី​ជួយ​ស្តារ​សភាព​ស្បែក​ក្លៀក​ឱ្យ-ស​ម៉ដ្ឋ​ត់​ខៃ​ឡើង។

-ប្រើ ឡា​ហ្ស៊ែ​រ៍ ព្យាបាល  ដោយ​វិធី Yag Laser ដែល​អាច​កម្ចាត់​រោម​បាន​ដល់​ឫសគល់ កាត់បន្ថយ​បញ្ហា​រោម

ឡើង​រឹង  រោម​ដុះ​ទល់​ស្បែក និង​ថែមទាំង​ជួយ​ធ្វើឱ្យ​ស្បែក​ប្រឡោះ​ក្លៀក-ស​ស្អាត​ឡើង​បាន ក្នុង​រយ:ពេល​តែ​ប៉ុន្មាន​សប្តាហ៍ ដែល​នេះ ជា​វិធី​ជួយ​កែប​ញ្ហា​ស្បែក​ក្លៀក​មិន​ស្អាត បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​មើលឃើញ​លទ្ធផល​យ៉ាងច្បាស់។

ដោយ​វិធីផ្សេងៗទាំងអស់នេះ  ជឿ​ចុះ​ថា ភាពជឿជាក់​ក្នុង​ចិត្ត រឿង​ស្បែក​ប្រឡោះ​ក្លៀក-ស​ស្អាត ម៉ដ្ឋខៃ នឹង​កើតឡើង​យ៉ាងឆាប់ៗមិន​ខាន៕

Advertisement