សេរ៉ូម (Serum) សំខាន់​សម្រាប់​ស្បែក​មែនឬ?

បញ្ហា​មួយ​ដែល​ត្រូវបាននារីៗយើង តែង​សួរ​គ្នា​ជា​ច្រើនដង​ច្រើនគ្រា​មក​នោះ​គឺ រឿង​សេរ៉ូម (Serum) សម្រាប់​ស្បែ​កមុខ… តើ​វា​ជាការ​ពិបាក ក្នុងការ​សម្រេចចិត្ត​មែន​ទេ​ថា តើ​ទិញ​តែ Moisturizer តែ 1មុខ ឬក៏​ប្រើតែ​សេរ៉ូម បានដែរ​ឬទេ? ឬ​ចាំបាច់​ត្រូវ​ប្រើ​ទាំង 2យ៉ាងហ្នឹង​តែម្តង?

ចម្លើយ​ក៏​គឺ

សេរ៉ូម​ច្រើន​តែមាន​ចំណែក​ផ្សំ របស់​សារធាតុ​អាហារ ដែល​ជួយ​ក្នុងការ​មើលថែទាំ​ស្បែក​បាន​ច្រើន  ហើយ​សេរ៉ូម​នៅ​អាច​ជ្រាបចូល​ទៅក្នុង​ស្រទាប់​ស្បែក បាន​ជ្រៅ​ជាង Moisturizer ទូទៅ​ដែល​ច្រើនតែ​ថែបំប៉ន ចំពោះតែ​ស្រទាប់​ស្បែក​ខាងលើ​ប៉ុណ្ណោះ។ សេរ៉ូម មាន​ច្រើន​ប្រភេទ តាំងពី សេរ៉ូម​សម្រាប់​ប្រឆាំងនឹង​ស្នាម​ជ្រីវជ្រួញ សេរ៉ូម​ដើម្បី​ស្បែក​ភ្លឺ​ថ្លា ឬ​សូម្បីតែ​សេរ៉ូម ដែល​ជួយ​ការពារ​មុន ក៏មានដែរ។

ការប្រើ​សេរ៉ូម​នេះ ចូរ​ប្រើ​បន្ទាប់ពី​យើង​ជូត​សម្អាត​មុខ​ដោយ Tonner រួច និង​ប្រើ​មុនពេល​លាប Moisturizer។

Moisturizer (ម៉​យស៍​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍) ច្រើន​តែមាន​ម៉ូលេគុល ធំ​ជាង​សេរ៉ូម ទើប​វា​ជា​មូលហេតុ​ដែលថា ហេតុ​អី​បាន​សេរ៉ូម​ជ្រាបចូល​ជ្រៅ​ទៅក្នុង​ស្រទាប់​ស្បែក​បាន​ច្រើនជាង​ហ្នឹងឯង។ ក្នុងន័យ​មួយទៀត សេរ៉ូម​ជួយ​បន្ថែម​សារធាតុ​អាហារ​ដល់​ស្បែក ខណៈដែល​ម៉​យស៍​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍ ផ្តល់​សំណើម​ដល់​ស្បែក​បានល្អ​ជាង។

ឥលូវ​សំណួរ​ដែល​សំខាន់​នោះ​គឺ តើ​យើង​ចាំបាច់​ត្រូវ​ទិញ​ទាំង 2យ៉ាង​ដែរ​ទេ?

អ្នកជំនាញ​ខាង​ថែ​សម្អាត​ផ្ទៃមុខ ប្រាប់ថា តាមពិតទៅ មិនចាំបាច់​ទេ  តែ​ក៏ត្រូវ​មើលទៅ​តាម​ករណីនីមួយៗដែរ ដូចជា បើ​យើង​មាន​បញ្ហា​រឿង​ស្បែក ដូចជា​បញ្ហា​ស្នាមអុចៗខ្មៅ ឬ​មាន​ស្នាម​ជ្រីវជ្រួញ មុន​អាយុ​នោះ សេរ៉ូម​អាចជួយ​យើង​បាន​ខ្លាំង​ជាង Moisturizer ហើយ​បើ​យើង​មាន​ស្បែក​ឡើង​ខ្លាញ់​ស្រាប់​ហើយ យើង​អាច​ប្រើតែ​សេរ៉ូម​មួយ ក៏​គ្រប់គ្រាន់​ហើយ​សម្រាប់​ការថែបំប៉ន​ស្បែក​នោះ  តែបើ​ពេលនេះ​យើង​ប្រើ Moisturizer ស្រេច​ហើយ យើង​មាន​អារម្មណ៍​ថា ស្បែក​យើង​គ្មាន​បញ្ហា​អ្វី​ទេនោះ ប្រើតែ​ប៉ុណ្ណឹង​ក៏​គ្រប់គ្រាន់​ហើយ។

ដូច្នេះ អ្វីដែល​គួរ​គិតដល់​ខ្លាំងជាងគេ​បំផុត ក្នុងការ​ជ្រើសរើស​ទិញ​គ្រឿងសម្អាង​ថែបំប៉ន​ស្បែក​របស់​យើង​នោះ​គឺ សភាព​ស្បែក និង​តម្រូវការ​របស់​យើង តែ​អ្វីដែល​មិនអាច​ខ្វះ​បាន​នោះ​គឺ ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ  តែបើ​យើង​មាន​អារម្មណ៍​កង្វល់​ពី​ស្បែក​នោះ ការប្រើ​ទាំង​សេរ៉ូម និង Moisturizer ក៏​មិន​ខុស​អ្វី​ដែរ៕

Advertisement